ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លើកទី២១ហើយដែលលោកស្រី ហេង ស្រីនាតជូនដំណឹងសំពះអង្វរលោក ខែម សារី និងលោក ស៊ូម សារឿន ឲ្យចូលខ្លួនដោះស្រាយសងប្រាក់

ភ្នំពេញ៖ លោក ស្រី ហេង ស្រីនាត នៅតែទទូចអង្វរ ក ដល់មន្ត្រីជាន់ខ្ពស់២រូបឲ្យចូលខ្លួនដោះស្រាយបំណុលដែលបានជំពាក់ចំនួន $130000 ដប់បីមុឺនដុល្លាអាមេរិក នេះបើយោងតាមលិខិតជូនដំណឹងលើកទី២១របស់លោកស្រី ហេង ស្រីនាត ដែលចុះនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៣ ដោយមានខ្លឹមសារថា សូមលោក ស៊ូម សារឿន និង លោក ខែម សារី ចូលខ្លួនដោះស្រាយប្រាក់កម្ចីទាំងអស់ ប្រាក់ដើម ការប្រាក់ និង ប្រាក់យឺតយ៉ាវ អោយបានមុនថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ នៅទីតាំងការិយាល័យផ្ទះលេខ១៨ ផ្លូវ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង០៨ៈ០០ព្រឹករហូតដល់ម៉ោង ០៥ៈ០០រសៀល។

លោកស្រីបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថាលោក ស៊ូម សារឿន គោរមងារជាឯកឧត្តម ជាអនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណ: និងជាប្រធានសមាគមរាជសីហ៍ បានមកខ្ចីប្រាក់ពីលោកស្រី និងលោក ខែម សារី មានឋានៈឧត្តមសេនីយ៍ត្រី នៃបណ្ឌិតសភា ជាអ្នកធានា ដោយសារស្គាល់គ្នាផងនិងទុកចិត្តនៅមុខមាត់លោកទាំងពីសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ទើបលោកស្រីទុកចិត្តឲ្យខ្ចីប្រាក់សរុបចំនួន $130000 ដប់បីមុឺនដុល្លាអាមេរិក ។

ដោយខ្ចីលើកទី១ នៅថ្ងៃទី១៤ខែ កក្កដា ឆ្នាំ២០២១វេលាម៉ោង១៥៖៣០នាទី ចំនួន ប្រាំបីមុឺនដុល្លាអាមេរិក

លើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១   វេលាម៉ោង១៥៖៣០នាទី ចំនួន ប្រាំមុឺនដុល្លាអាមេរិក

ដើម្បីឲ្យកាន់តែទុកចិត្តគ្នាលោកស្រីបានធ្វើកិច្ចសន្យាខ្ចីប្រាក់និងថតចំលង អត្តសញ្ញាណប័ណ្ណលោកទាំងពីមករក្សាទុក ព្រមទាំងមានស្នាមផ្តិតមេដៃស្តាំជាភស្តុតាងថែមទៀតផង។

លោកស្រីបន្តថាលោក ខែម សារី ជាអ្នកធានា និង លោក ស៊ូម សារឿន ជាអ្នកខ្ចីប្រាក់ ហៅកាត់ថាជាភាគគី  ( ខ ) ដោយសន្យាថាខ្ចីប្រាក់រយៈពេលខ្លីត្រឹម៦ខែប៉ុណ្ណោះ ដោយយល់ព្រមបង់ការប្រាក់ ២%  (ពីភាគរយ ) និង មានការផាកពិន័យ
ក្នុងប្រការ២ បើសិនជាមានការយឺតយ៉ាវចាប់ពី៦ថ្ងៃទៅ១៥ថ្ងៃត្រូវពិន័យ  $30 ក្នុងមួយថ្ងៃ

ប្រការ៣ ក្នុងករណីការប្រាក់មានការយឺតយ៉ាវលើសចាប់ពី១៦ថ្ងៃឡើងទៅ ភាគី (ខ) សុខចិត្តបង់ការប្រាក់ផ្គួប ឬ ហៅថា  Compound interest គឺមានន័យថាយកការប្រាក់មួយខែៗដែលភាគី (ខ) មិនទាន់បង់មកបូកបន្តបន្ថែមលើប្រាក់ដើមហើយគិតការប្រាក់ជាបន្តបន្ទាប់ដូចនៅប្រការខាងលើជូនភាគី (ក)។

ប្រកា៤ ករណីភាគី (ខ) អាក់ខានមិនបានសងការប្រាក់មកភាគី (ក) ចាប់ពីរយៈពេលពីខែដែលបានកំណត់ភាគីអ្នកធានាឯកភាពទទួលខុសត្រូវទាំងស្រុងទៅលើប្រាក់ដើម ការប្រាក់ និង ប្រាក់ពិន័យផ្សេងៗសងជូនភាគី (ក) វិញ។

ប្រការ៥ ភាគី (ក) និង ភាគី (ខ) បានអានដោយយកចិត្តទុកដាក់គ្រប់ប្រការនៅក្នុងកិច្ចសន្យានេះ ហើយគ្មានភាគីណាមួយត្រូវបានគេបង្ខិតបង្ខំឡើយ។  យើងទាំងពីភាគី សូមសន្យានិងធានាថា ករណីការអនុវត្តផ្ទុយ ឬ រំលោភ លើលក្ខខណ្ឌ ណាមួយនៃកិច្ចសន្យានេះភាគីដែលល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

លោកស្រីបានលើកឡើងទៀតថាចាប់តាំងពីលោក ខែម សារី និង លោក ស៊ូម សារឿន បានខ្ចីប្រាក់លើកទីមួយនៅថ្ងៃទី១៤និងលើកទីពីនៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១មក បានបង់ការប្រាក់បានចំនួនពីដងតែប៉ុណ្ណោះ ហើយក៍មានការយឺតយ៉ាវក្នុងការបង់ការប្រាក់មករហូតក្រោយមកនៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២២ លោក ស៊ូម សារឿន បានបង់ការប្រាក់ចំនួន $10000 មួយមុឺនដុល្លា តាមធនាគារ ABA ចាប់តាំងពីពេលនោះមករហូតនាពេលបច្ចុប្បន្នគឺលោកទាំងពីមិនបានបំពេញនូវ កាតព្វកិច្ច ជាកូនបំណុលក្នុងការស្វែងរកប្រាក់មកសងលោកស្រីនោះទេ។

លោកស្រី ហេង ស្រីនាត បន្តថាខ្ញុំបានបង្ខំចិត្តចេញលិខិតជូនដំណឹងម្តងហើយម្តងទៀតសូមឲ្យលោក ស៊ូម សារឿន និង លោក ខែម សារី ចូលខ្លួនដោះស្រាយបំណុលតែលោកទាំង២មិនព្រមចូលខ្លួនដោះស្រាយ

នេះជាលើកទី២១ហើយដែលលោកស្រីបានចេញលិខិតជូនដំណឹងឲ្យលោក ខែម សារី និង លោក ស៊ូម សារឿន ចូលខ្លួនដោះស្រាយបំណុលខាងលើ ដោយមូលហេតុលោកស្រីអស់ លទ្ធភាពក្នុងការបង់ប្រាក់ជំនួសហើយព្រោះប្រាក់ដែលលោកស្រីឲ្យខ្ចីគឺលោកស្រីបានខ្ចីបន្តពីគេមកដែរហើយម្ចាស់ប្រាក់ដើមក៍បានធ្វើទុកបុកម្និញលោកស្រីរៀងរាល់ថ្ងៃ ទើបលោកស្រីសម្រេចចិត្តរកអ្នកសារព័ត៌មានជួយចុះផ្សាយបន្ថែមក្នុងគោលបំណងគឺចង់បានតែលោកទាំងពីខាងលើចូលខ្លួនដោះស្រាយសងបំណុលតែប៉ុណ្ណោះ។

ការបកស្រាយ

លោក ខែម សារី បានបញ្ជាក់ប្រាប់មកអង្គភាពសារព័ត៌មាន KNN តាមប្រព័ន្ធ Telegram ថាលោក ស៊ូម សារឿន មិនដែលកិច្ចវេះពីបំណុលទេ ប្រាក់ដែលលោកបានខ្ចីលើកទីមួយគឺខ្ចីពីលោក ស្រី ចន្ធូ

ខ្ចីលើកទី១ នៅថ្ងៃទី១៤ខែ កក្កដា ឆ្នាំ២០២១វេលាម៉ោង១៥៖៣០នាទី ចំនួន ប្រាំបីមុឺនដុល្លា តែលោក ស៊ូម សារឿន ទទួលបាន ប្រាក់សុទ្ធ ចំនួន $10000 មួយមុឺនដុល្លាអាមេរិក និង សែកដកប្រាក់ពីធនាគារ ភ្នំពេញពាណិជ្ជ ចំនួន $50000 ប្រាំមុឺនដុល្លា សរុបសាច់ប្រាក់ដែលទទួលបាន $60000 ប្រាំមួយមុឺនដុល្លាអាមេរិក ហើយលោក ស្រី ចន្ធូ មិនបានប្រគល់ប្រាក់ដែលនៅសល់ចំនួន $20000 ពីមុឺនដុល្លា មកឲ្យលោក ស៊ូម សារឿន  នោះទេ ហើយលោក ស្រី ចន្ធូ បានប្រាប់មកលោក ខែម សារី ថា ពួកម៉ាក ឯងស្ទះលុយអញ្ចឹងពួកម៉ាកឯងដាក់លុយដែលនៅខ្វះចំនួន $20000  ពីមុឺនដុល្លា យកការទៅ

ដោយឯកសារបានសសេរនិងផ្តិតមេដៃរួចទៅហើយចំនួន$80000 ប្រាំបីមុឺនដុល្លា។

ខ្ចីលើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១   វេលាម៉ោង១៥៖៣០នាទី ចំនួន $50000 ប្រាំមុឺនដុល្លាអាមេរិក ដែលមានឈ្មោះលោកស្រី ហេង ស្រីនាត ជាអ្នកតំណាងឲ្យលោក ស្រី ចន្ធូ ដូចឆ្នេះប្រាក់ដែលលោក ស៊ូម សារឿន បានខ្ចីពីលោក ស្រី ចន្ធូ សរុប $11000 ដប់មួយមុឺនដុល្លាអាមេរិក ។

លោក ខែម សារី បន្តថា នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២២ លោក ស៊ូម សារឿន បានសងប្រាក់ទៅលោក ស្រី ចន្ធូ ចំនួន $10000 មួយមុឺនដុល្លា តាមរយៈធនាគារ ABA ដូចឆ្នេះប្រាក់ដែលនៅសល់ត្រឹម $100000 ដប់មុឺនដុល្លា តែប៉ុណ្ណោះ។

លោក ខែម សារី បន្តថា លោកទាំងពីអ្នកមិនបានកិច្ចវេះដូចការលើកឡើងរបស់លោកស្រី ហេង ស្រីនាត ដែលចេញលិខិតជូនដំណឹងឲ្យចូលខ្លួនដោះស្រាយបំណុលនោះទេ លោក ស៊ូម សារឿន បានជជែកគ្នាក្នុងគ្រុប Telegram ស្នើសុំឲ្យលោក ស្រី ចន្ធូ មេត្តាយោគយល់ទៅលើការប្រាក់ និង ប្រាក់ពិន័យ ហើយសូមឲ្យកាត់កងយកផ្ទះដែលបានដាក់បញ្ចាំនិងទៅ បើសិនជា ខ្វះ ឬ សល់ ចាំគិតគូរគ្នាទៀតដោយសារតែលោក  អស់លទ្ធភាពសងហើយ តែលោក ស្រី ចន្ធូ មិនព្រម។

កាលពីថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២២ លោក ស៊ូម សារឿន បានចេញលិខិតជូនដំណឹងស្តីពីការសុំលើកលែងប្រាក់ពិន័យ និង ស្នើសុំសងប្រាក់ដែលនៅសល់តាមការព្រមព្រៀងរបស់ភាគីដោយព្រមសងជាប្រាក់សុទ្ធ ឬបើមិនមានប្រាក់គ្រប់ចំនួនសុំសងដោយធ្វើការទូទាត់សងដោយផ្ទះដែលបានដាក់ធានាដូចនៅក្នុងកិច្ចសន្យា ខ្ចីប្រាក់ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ និងកិច្ចសន្យាចុះថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ។

លោក ស៊ូម សារឿន បន្តរកមេធាវី តំណាងឲ្យលោកកាលពីថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២២  ជម្រាបជូន មកលោក ស្រី ចន្ធូ ស្តីពីការជូនដំណឹងស្នើសុំឲ្យលោក ស្រី ចន្ធូ លើកលែងការប្រាក់យឺតយ៉ាវ និង ប្រាក់ពិន័យ ដែលមានចែងក្នុងប្រការ ៣ នៃកិច្ចសន្យាខ្ចីប្រាក់ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ និង កិច្ចសន្យាខ្ចីប្រាក់ចុះថ្ងៃទី ២៧ ខែកក្កដា  ឆ្នាំ២០២១ និង ស្នើសុំឲ្យលោក ធ្វើការកាត់យកផ្ទះដែលកូនក្តីខ្ញុំបានដាក់បញ្ចាំធានាបំណុលក្នុងកិច្ចសន្យាខ្ចីប្រាក់ដែលមានលិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ ដីធ្លី និង ផ្ទះសម្បែង លេខ ៥E១ E0.E1 លេខ០០១ ស.ប ចុះថ្ងៃទី០៤ ខែមេសាឆ្នាំ២០១៣ សម្រាប់ធ្វើការទូទាត់បំណុល។

លោកបន្តថារឿងខ្ចីប្រាក់ជារឿងសុីវិលលោកស្រី ហេង ស្រីនាត មិនប្តឹងអ្នកជំពាក់ប្រាក់បែជាមកប្តឹងលោកជាអ្នកធានាចូលក្រសួងមហាផ្ទៃពីបទផ្សំកំណិតនៃអំពើឆបោក ទៅជារឿង ព្រហ្មទណ្ឌ ហើយលោកត្រូវឡើងទៅបំភ្លឺនៅក្រសួងមហាផ្ទៃពាក់ព័ន្ធបញ្ហាខាងលើ។

លោកបន្តថាលោកស្រី ហេង ស្រីនាត មិនមែនជាម្ចាស់បំណុលនោះទេគ្រាន់តែឈឈ្មោះដំណាងឲ្យលោក ស្រី ចន្ធូ ចំនួនទឹកប្រាក់ $50000 ប្រាំមុឺនដុល្លា ចំណែកក្នុងកិច្ចសន្យាដែលមានទឹកប្រាក់  $80000 ប្រាំបីមុឺនដុល្លា សូមឲ្យលោក ស្រី ចន្ធូ ចេញមុខមកបកស្រាយដើម្បីឲ្យច្បាស់ទាំងអស់គ្នា  ហើយលោកស្រី ហេង ស្រីនាត ឈប់ប្រើពាក្យជាស្ត្រីទន់ខ្សោយនិងរងគំនាបពីក្រុមគ្រួសារហើយត្រូវរកប្រាក់មកបង់ការជំនួសទៀតទៅ ព្រោះម្ចាស់បំណុលពិតប្រាកតគឺជាលោក ស្រី ចន្ធូ ។អត្ថបទ នាយភ្លុក

 

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |