ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចិនអះអាងថា ការផ្តល់សញ្ជាតិអង់គ្លេសឲ្យពលរដ្ឋហុងកុង គឺជាទង្វើ «ខុសច្បាប់អន្តរជាតិ» ហើយអង់គ្លេសគួរកែកំហុសនេះជាបន្ទាន់!

ចិនអះអាងថា ការផ្តល់សញ្ជាតិអង់គ្លេសឲ្យពលរដ្ឋហុងកុង គឺជាទង្វើ «ខុសច្បាប់អន្តរជាតិ» ហើយអង់គ្លេសគួរកែកំហុសនេះជាបន្ទាន់!

(សៀងហៃ)៖ ស្ថានទូតចិនប្រចាំទីក្រុងឡុង៏ ចក្រភពអង់គ្លេស បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា គោលនយោបាយថ្មីរបស់ចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យប្រជាជនហុងកុង ស្នើសុំសញ្ជាតិអង់គ្លេស គឺជាការរំលោភលើច្បាប់អន្តរជាតិ និងជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី ព្រីធី ផាធែឡ (Priti Patel) បានថ្លែងនៅថ្ងៃពុធសប្តាហ៍នេះថា ប្រជាជនហុងកុងដែលកាន់ លិខិតឆ្លងដែនអង់គ្លេសក្រៅប្រទេស (British National Overseas) មានសិទ្ធិដាក់ពាក្យស្នើសុំសញ្ជាតិអង់គ្លេសចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បើតាមរដ្ឋាភិបាលអង់គ្លេស ប្រជាជនហុងកុងចំនួន ៣លាននាក់ ក្នុងចំណោម ៧លាននាក់ មានសិទ្ធិស្នើសុំចូលសញ្ជាតិអង់គ្លេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតចិន ឆ្លើយតបទៅនឹងការសម្រេចរបស់ចក្រភពអង់គ្លេសខាងលើ ចិនប្រឆាំងដាច់ខាតលើគោលនយោបាយនោះ និងថែមទាំងបានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបវិញ ប្រសិនបើអង់គ្លេសមិនលុបចោល គោលនយោបាយបង្កអរិយភាពជាមួយចិន។

សេចក្តីសម្រេចខាងលើនេះគឺជាការ រំលោភបំពាន់យ៉ាងធ្ងន់ធ្ងរលើការប្តេជ្ញាចិត្តរបស់ប្រទេសអង់គ្លេសខ្លួនឯងផ្ទាល់ និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ក៏ដូចជាបានរំលោភទៅលើច្បាប់អន្តរជាតិនិង មូលដ្ឋានទូទៅនៃទំនាក់ទំនងការទូតផងដែរ។

គួរបញ្ជាក់ថា ភាគីចិនទទូចឱ្យភាគីអង់គ្លេសទទួលស្គាល់ការពិត ដែលថាទីក្រុងហុងកុង បានប្រគល់ទៅឱ្យប្រទេសចិនវិញហើយ។ ព្រមទាំងបានស្នើសុំឱ្យភាគីអង់គ្លេស ត្រួតពិនិត្យឡើងវិញទៅលើច្បាប់សន្តិសុខថ្មី ឲ្យបានច្បាស់លាស់ជាមុន និងពិចារណាកែកំហុសរបស់ខ្លួនជាបន្ទាន់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |