ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់ ចាប់ផ្ដើមហើយ ចំពោះមុខភាពតានតឹងជាមួយចិន

ការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់ ចាប់ផ្ដើមហើយ ចំពោះមុខភាពតានតឹងជាមួយចិន

(តៃប៉ិ)៖ ការិយាល័យបោះឆ្នោតនៅក្នុងកោះតៃវ៉ាន់ បានបើកទ្វារហើយនៅព្រឹកថ្ងៃសៅរ៍នេះ សម្រាប់ការបោះឆ្នោតថ្នាក់តំបន់ដែលត្រូវបាន លោកស្រីប្រធានាធិបតី សៃ អ៉ីងវិន ចាត់ទុកថាជាការផ្ញើសារទៅកាន់ពិភពលោកពីការប្ដេជ្ញាចិត្តរបស់ទីក្រុងតៃប៉ិ ក្នុងការការពារប្រជាធិបតតេយ្យ ប្រឈមមុខនឹងភាពតានតឹងជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ គឺជាការបោះឆ្នោតជាជ្រើសរើសចៅហ្វាយក្រុង ចៅហ្វាយស្រុក និងក្រុមប្រឹក្សាមូលដ្ឋាន ហើយការបោះឆ្នោតនេះទៀតសោត ផ្ដោតសំខាន់លើបញ្ហានៅក្នុងស្រុកដូចជាកូវីដ១៩ និងឧក្រិដ្ឋកម្មជាដើម ខណៈអ្នក ដែលឈរឈ្មោះ ឬជាប់ឆ្នោតនឹងមិននិយាយដោយផ្ទាល់ពាក់ព័ន្ធនឹងគោលនយោបាយចំពោះចិនឡើយ។

តែទោះជាបែបនេះក្ដី លោកស្រី សៃ អ៉ីងវិន កាលពីថ្ងៃសុក្រកន្លងទៅនេះ បានសង្កត់ធ្ងន់ធ្ងរថាការបោះឆ្នោតនេះគឺលើសពីការបោះឆ្នោតថ្នាក់តំបន់ ដ្បិតពិភពលោកកំពុងសម្លឹងមើលថាតើតៃវ៉ាន់ កំពុងការពារប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដូចម្ដេច ចំពោះមុខភាពតានតឹងយោធាជាមួយចិន ដែលចាត់ទុកថាតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។

ការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់ កើតមានឡើងតែមួយខែប៉ុណ្ណោះ បន្ទាប់ពីសមាជបក្សកុម្មុយនិស្ដចិនលើកទី២០ ជាទីដែលលោក ស៊ី ជិនពីង ត្រូវបានជ្រើសរើសតាំងឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស និងប្រធានាធិបតិចិនសម្រាប់អាណត្តិទី៣។ លោក ស៊ី នាឱកាសនោះក៏បាន ព្រមានដែរថាចិននឹងប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ក្នុងករណីចាំបាច់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |