ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំដល់មន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត អនុវត្តឲ្យជោគជ័យ ក្នុងឱកាសពលរដ្ឋឈប់សម្រាក៥ថ្ងៃ សងពិធីបុណ្យចូលឆ្នាំថ្មី

ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំដល់មន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត អនុវត្តឲ្យជោគជ័យ ក្នុងឱកាសពលរដ្ឋឈប់សម្រាក៥ថ្ងៃ សងពិធីបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសធានាបាននូវការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ និងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩ នាឱកាសឈប់សម្រាកជំនួស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំចំនួន៥ចំណុច ដើម្បីឱ្យគ្រប់មន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត អនុវត្តន៍ឱ្យទទួលបានជោគជ័យ។

យោងតាមសេចក្តីណែនាំ របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា សេចក្តីណែនាំទាំង៥រួមមាន៖

* ទី១៖ បន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង០៦ ឱ្យបានហ្មត់ចត់ដែលរួមមាន៖ វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មដឹកជញ្ជូនផ្លូវទឹក, វិធានសុវត្ថិភាព ទេសចរណ៍ សម្រាប់សេវា កម្មដឹកជញ្ជូនផ្លូវគោក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍។

* ទី២៖ បន្តចូលរួមយកចិត្តទុកដាក់លើការផ្សព្វផ្សាយ វិធានសុវត្ថិភាពទេសចរណ៍ខាងលើ ដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្ម និងនៅតាមគោលដៅ ទេសចរណ៍ទូទាំង២៥ រាជធានី-ខេត្ត។

* ទី៣៖ ត្រូវសហការជាមួយប្រតិបត្តិករទេសចរណ៍ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ពង្រឹងគុណភាព សេវាកម្ម និងផលិតផលទេសចរណ៍ ដោយអនុលោមតាមវិធាន សុវត្ថិភាពទេសចរណ៍ និងគោលការណ៍ណែនាំពីក្រសួងសុខាភិបាល ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ព្រមជាមួយនឹងការលើកកម្ពស់អនាម័យម្ហូបអាហារបរិស្ថាន និងការរក្សាតម្លៃផលិតផល និងសេវាកម្មអោយបានសមរម្យ។

* ទី៤៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រងគោលដៅទេសចរណ៍ ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងទីចំណតជូនភ្ញៀវទេសចរ ឱ្យបានល្អប្រសើរ។

* ទី៥៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើការពិនិត្យ និងគ្រប់គ្រងកន្លែងដែលងាយគ្រោះថ្នាក់ នៅតាមកន្លែង កម្សាន្តនានា និងតាមតំបន់ឆ្នេរសមុទ្រ និងត្រូវរៀបចំក្រុមការងារ សម្រាប់សង្គ្រោះបន្ទាន់នៅតាមគោលដៅទេសចរណ៍នីមួយៗឱ្យបានល្អ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |