ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

World Cup 2022 នៅ​កាតា​ជា World Cup ដែល​លក់​សំបុត្រ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

World Cup 2022 នៅ​កាតា​ជា World Cup ដែល​លក់​សំបុត្រ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

បាល់ទាត់៖ ​អ្នកគាំទ្រ​ដែល​នឹងចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ប្រទេស​កាតា​នឹងត្រូវ​ចំណាយលុយ​លើ​សំបុត្រ​ចូលរួម​ទស្សនាដែលមាន​តម្លៃ​ថ្លៃ​ជាង World Cup 2018 នៅ​រុស្ស៊ី​ដល់​ទៅជិត ៤០%​។

​បើតាម​ការសិក្សា និង​ប្រមូល​ទិន្នន័យ​ជុំវិញ​តម្លៃ​សំបុត្រ​ដែល​ត្រូវបាន​លក់​ចេញ​ឱ្យដឹងថា តម្លៃ​សំបុត្រ​ជា​មធ្យម​នៅ​កាតា​គឺ ២៨៦ផោន តែបើ​ប្រៀបធៀប​នឹង World Cup នៅ​រុស្ស៊ី​មាន​ត្រឹម ២១៤ផោន នេះ​បើតាម​ការសិក្សា​ដោយ Keller Sports​។​ ​សំបុត្រ World Cup នៅ​កាតា​មានតម្លៃ​ថ្លៃ​បំផុត​បើ​ប្រៀង​ធៀង​នឹង World Cup នៅ​ប្រទេស​ផ្សេង​នាពេល​កន្លងមក​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយនេះ​។ ​បើ​គិតតែ​វគ្គ​ផ្តាច់ព្រ័ត្រ តម្លៃ​សំបុត្រ​គឺមាន​តម្លៃ​ជា​មធ្យម ៦៨៤ផោន ដែលមាន​ការកើនឡើង​ដល់​ទៅ ៥៩% ឯណោះ​ប្រៀបធៀប​ទៅនឹង​បួន​ឆ្នាំមុន​។

​​មុននេះ FIFA បានឱ្យដឹងថា ​សំបុត្រ​ទស្សនា World Cup ប្រមាណ​ជា​ជិត ៣លាន​សន្លឹក​ត្រូវបាន​លក់​ចេញនៅ​គ្រប់​កីឡដ្ឋាន​ទាំង ៨ នៅ​កាតា​។ ​បើ​យើង​ក្រឡេក​បក​ក្រោយ​វិញ World Cup 2006 នៅ​អាល្លឺម៉ង់​ត្រូវបាន​គេ​ឃើញថា​ មានតម្លៃ​សមរម្យ​បំផុត​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ជា​មធ្យម​ត្រឹម ១០០ផោន ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ប៊ែ​កឡាំង​មានតម្លៃ​ជា​មធ្យម ២២១ផោន​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |