ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ACUរកឃើញស្មៀនសង្កាត់តាខ្មៅ ពិតជាបានប្រព្រឹត្តល្មើសច្បាប់ ដោយកេងយកផលប្រយោជន៍ដោយខុសច្បាប់

ACUរកឃើញស្មៀនសង្កាត់តាខ្មៅ ពិតជាបានប្រព្រឹត្តល្មើសច្បាប់ ដោយកេងយកផលប្រយោជន៍ដោយខុសច្បាប់

កណ្ដាល៖ ក្រោយពីបានបើកស៊ើបអង្កេត និងមាន​ពិរុទ្ធ​គ្រប់គ្រាន់​ស៊ីសង្វាក់រួចហើយ រហូត​មក​ដល់ពេល អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានសម្រេចប្រកាសឃាត់ខ្លួន ជនសង្ស័យ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ​ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានបញ្ជាក់ថា នៅពេលនេះអង្គភាពប្រឆាំងអំពើពុករលួយ ​ពិតជាទទួលជនសង្ស័យ ឈ្មោះ សុខ សុផា ភេទប្រុស ៤៥ឆ្នាំ មុខងារជាស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាលហើយ ។

អង្គភាពបានសម្រេចឃាត់ខ្លួន ជនសង្ស័យ សុខ សុផា នៅពេលម៉ោង ១៧.០០នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២នេះ ​ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង​អំឡុង​ពេល​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

បើតាមឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ បាន​បញ្ជាក់ប្រាប់នៅរសៀលថ្ងៃនេះថា យើងមានពេល៤៨ម៉ោង រាប់ពីម៉ោង១៧.០០ ម្សិល​មិញ ដើម្បីកសាងសំណុំរឿង ​មានន័យថា ​យើងសល់ពេល១ថ្ងៃទៀត ដើម្បីបញ្ជូនទៅតុលាការ​។ ACUរកឃើញថា ស្មៀនសង្កាត់តាខ្មៅ ពិតជាបានប្រព្រឹត្តល្មើសច្បាប់ ដោយកេងយកផល​ប្រយោជន៍​ដោយ​ខុសច្បាប់។

សូមបញ្ជាក់ថា មន្រ្តីស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ​ត្រូវបាននគរបាលខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​នៅថ្ងៃល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ​ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ជុំវិញ​ការ​កិបកេងថវិការដ្ឋប្រមាណ ៧០លានរៀល ​សម្រាប់បើកជូនពលរដ្ឋក្រីក្រ ក្នុងបរិបទកូវីដ១៩។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់អោយ​អនុវត្តតាំងពីខែ មិថុនា ឆ្នាំ ២០២០ មកម៉្លេះ។ ​ចាប់ពីការអនុវត្តការបើកសាច់ប្រាក់ ជួយដល់​គ្រួសារក្រីក្រ រហូតមកដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ ​គឺរាជរដ្ឋាភិបាលកម្ពុជា អនុវត្តបានចំនួន ១០ជុំរួចមកហើយ​ ដោយគិតជាទំហំទឹកប្រាក់ គឺរាជរដ្ឋាភិបាលបានចំណាយអស់រហូតដល់ជាង ៨៣៧លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង សង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសប្បទា ជាក្រសួងសាម៉ីទទួលខុសត្រូវចំពោះការបើកសាច់​ប្រាក់ជូន​គ្រួសារក្រីក្រ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |