ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកសិក្ខាសាលាស្តីពីការអប់រំបេតិកភណ្ឌវប្បធម៌ នៅអាស៊ាន២០២២

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ​នាព្រឹកថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ ​បានបើកសិក្ខាសាលាអន្តរជាតិ ស្តីពីការអប់រំបេតិកភណ្ឌវប្បធម៌ ​នៅអាស៊ាន២០២២, ដោយមានការចូលរួមពីសិក្ខាកាមដែលជាប្រទេសសមាជិកអាស៊ាន ​ទាំង១០ប្រទេស។

លោកសាស្ត្រាចារ្យ Yoshiaki Ishizawa នាយកមជ្ឈមណ្ឌលអាស៊ី សម្រាប់ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ធនធានមនុស្ស នៅប្រទេសជប៉ុន និងជានាយកសាកលវិទ្យាល័យ Sophia (សូព្យា) ​បានឲ្យដឹងថា គោលជំហររបស់មជ្ឈមណ្ឌល ​និងសាកលវិទ្យាល័យ គឺការថែរក្សាបេតិកភណ្ឌរបស់ខ្មែរ ត្រូវតែធ្វើដោយដៃកូនខ្មែរ ដើម្បីខ្មែរ។ ដូច្នេះសាកលវិទ្យាល័យ សូព្យា គ្រាន់តែចូលរួមជួយ​ជ្រោមជ្រែង​ផ្តល់​លទ្ធភាពឲ្យកូនខ្មែរ ​អាចធ្វើដោយខ្លួនឯង ​អាចជួសជុលប្រាសាទដោយខ្លួនឯងបាន អាច​ថែរក្សាខ្លួនឯងបាន ​ជាពិសេសសព្វថ្ងៃបេសកកម្មរបស់សាកលវិទ្យាល័យសូព្យា និង​អាជ្ញាធរ​ជាតិអប្សរា ​បានសហការគ្នា កំពុងតែរុករកនិងធ្វើការជួសជុលស្ពានហាល ផ្លូវចូលទៅកាន់​ប្រាសាទអង្គរវត្ត ក្រៅពីនោះជារៀងរាល់ឆ្នាំសាកលវិទ្យាល័យ ក៏បានអញ្ជើញនិសិ្សត​នៃសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ ​ឲ្យធ្វើកម្មសិក្សា និងធ្វើកំណាយនៅតាម​ប្រាសាទនានា​ក្នុងតំបន់អង្គរ ខេត្តសៀមរាប។ ជាពិសេសថ្ងៃនេះយើងក៏បានរៀបចំជាសិក្ខាសាលាស្តីពី ការអប់រំបេតិកភណ្ឌវប្បធម៌ ​នៅអាស៊ាន២០២២ ក្នុងគោលបំណងបង្កើតជាសៀវភៅណែនាំមួយ ដើម្បីអប់រំ ដែលនៅក្នុងតំបន់របស់យើងតាមលក្ខណៈពិសេសនៃកេរ្តិ៍មរតកវប្បធម៌របស់អាស៊ាន។

ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ បានថ្លែងថា សិក្ខាសាលានាពេល​នេះ ផ្តោតសំខាន់លើការងារថែរក្សា សម្បតិ្តបេតិកភណ្ឌវប្បធម៌ ក៏ដូចជាការផ្សព្វផ្សាយមិនថាតែ​សម្រាប់ប្រជាជនកម្ពុជានោះទេ គឺសម្រាប់ប្រជាជនក្នុងតំបន់អាស៊ានទាំងមូល និងអាចឈានទៅ​ប្រជាជនក្នុង​ពិភពលោកផងដែរ។

ជាចុងក្រោយឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានបញ្ជាក់ទៀតថា សម្បតិ្តវប្បធម៌ដែលមាននៅកម្ពុជា បើតាម​ការស្រាវជ្រាវ និងចុះក្នុងបញ្ជីសារពើភ័ណ្ឌ មានចំនួនជាង៦០០០ស្ថានីយបុរាណ (ស្ថានីយបុរាណ រាប់ទាំងប្រាសាទនៅមានរូបរាង និងប្រាសាទនៅសល់តែគ្រឹះ និងទីទួលបុរាណ ទីកប់សព បារាយណ៍ ការដ្ឋានយកថ្មកសាងប្រាសាទ វត្តបុរាណ រួមនឹងសំណង់ផ្សេងៗជាដើម ក៏ចាត់ទុកជាសម្បតិ្តបេតិកភណ្ឌ ដែលបានបញ្ជាក់អំពីចំនួនសម្បតិ្តបេតិកភណ្ឌវប្បធម៌​ដែលមាន​នៅទូទាំងប្រទេស កម្ពុជាទាំងអស់នេះ​ គឺជាកម្មវត្ថុនៃការអភិរក្ស និងអភិវឌ្ឍ ក៏ដូចជាថែរក្សាគាំពារ​សម្បតិ្តទាំង​នេះឲ្យបានគង់វង្ស​សម្រាប់មនុស្សជំនាន់ក្រោយ) ​ឯកឧត្តម រដ្ឋលេខាធិការ ក៏សូម​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋជនរួមជាតិគ្រប់រូប ​ជាពិសេសយុវជន ធ្វើយ៉ាងណាត្រូវចូលរួម​ទាំងអស់គ្នា ​ថែរក្សាការពារសម្បតិ្តវប្បធម៌របស់ខ្លួន ដែលដូនតាបានបន្សល់ទុកសម្រាប់កូនចៅយើង​បន្តទៀត ឲ្យចូលរួមអភិរក្ស និងអភិវឌ្ឍន៍៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |