ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក​ សាយ​ សំអាល់ បានគូសបញ្ជាក់សារជាថ្មីម្តងទៀត លើការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា រួមគ្នាជាមួយក្រសួងការពារជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ

លោក​ សាយ​ សំអាល់ បានគូសបញ្ជាក់សារជាថ្មីម្តងទៀត លើការប្តេជ្ញាចិត្តខ្ពស់  ក្នុងការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា រួមគ្នាជាមួយក្រសួងការពារជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ 

———————————-

លេីកឡេីងនៅក្នុងសិក្ខាសាលាប្រវត្តិសាស្រ្តយោធាស្តីពី«គោលនយោបាយ ឈ្នះ ឈ្នះ គោលការណ៍ ដំណើរការ និងសិមិទ្ធិផល រួមចំណែក ដើម្បីសន្តិភាព និង សុដុមភាព »

ក្រោមប្រធានបទ «ចក្ខុវិស័យបរិស្ថាន និងប្រវត្តិសាស្រ្តយោធា៖តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះច្រើនយ៉ាងសំឡូត»​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់សារជាថ្មីម្តងទៀត លើការប្តេជ្ញាចិត្តខ្ពស់  ក្នុងការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា រួមគ្នាជាមួយក្រសួងការពារជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ នៅថ្ងៃចន្ទ ទី០៧ ខែវិច្ឆិការ ឆ្នាំ២០២២នេះ។​ ឯកឧត្តម​ បានបន្តថា ក្រសួងបរិស្ថានចាត់ទុកថា ការរៀបចំតំបន់ប្រវត្តិសាស្រ្ត យោធានេះគឺជាការរៀបចំឧទ្យាន ដែលរួមមានហេដ្ឋារចនាសម្ពន័្ធនានា ដែលបម្រើអោយវិស័យទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តយោធា និងសង្គមវប្បធម៌ ដែលជាកំលាំងចលករជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ជាងនេះទៅទៀត តំបន់ប្រវត្តិសាស្រ្តយោធា បង្កើតឡើងដើម្បី១-ការពារ និងអភិរក្ស តឹងតាងប្រវត្តិសាស្រ្តយោធា ដែលមានខ្សែសង្វាក់ពាក់ពទ្ធ័វិស័យការពារជាតិ និងបូរណភាពដែនដី ២-ឆ្លុះបញ្ចាំងអោយឃើញកេរតំណែល ដែលជាប្រវត្តិសាស្រ្តនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ៣-ជាកន្លែងសិក្សាស្រាវជ្រាវ លើកកម្ពស់ស្មារតី និងឆន្ទៈប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចការពារសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |