ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

អឺរ៉ុប​នឹង​ចាប់ផ្តើម​រៀបចំ​ពានរង្វាន់ UEFA Nations League ផ្នែក​នារី​នៅ​ឆ្នាំ​២០២៣

អឺរ៉ុប​នឹង​ចាប់ផ្តើម​រៀបចំ​ពានរង្វាន់ UEFA Nations League ផ្នែក​នារី​នៅ​ឆ្នាំ​២០២៣

បាល់ទាត់​៖ សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បានប្រកាស​ពី​ការរៀបចំ​ការប្រកួត​ព្រឹត្តិការណ៍ UEFA Nations League ផ្នែក​នារី​ចាប់ពី​ឆ្នាំ២០២៣ តទៅ​។ ​ការប្រកួត Nations League ផ្នែក​បុរស​ត្រូវបាន​រៀបចំឡើង​ដំបូង​នៅ​ឆ្នាំ២០១៨ ដើម្បី​ជំនួស​ការប្រកួត​មិត្តភាពអន្តរជាតិ​ឱ្យមាន​ការប្រកួតប្រជែង​។

​​ប្រធាន UEFA លោក Aleksander Ceferin បាន​និយាយថា នេះ​ជា​ពេលវេលា​សមស្រប​នៃ​ការ​សម្លឹង​ឃើញ​ពី​ការ អភិវឌ្ឍន៍​បាល់ទាត់​នារី​ឱ្យ​កាន់តែ​រីកចំរើន​នៅ​ថ្ងៃ​អនាគត​។ ​Women Nations League មាន​ទម្រង់​មិន​ខុសពី​ផ្នែក​បុរស​ឡើយដោយ​នឹង​បែងចែក​លី​គជា​បី​កម្រិត​។ ក្រុម​លេខ១ នៅ​លី​គ​ទី១ ទាំង ៤ពូ​ល​ត្រូវ​ឡើង​លេង​វគ្គ​ខ្វែង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្ររ​កជើង​ឯក ខណៈ​ក្រុម​ដែល​នៅ​ក្រុម​គេ​នៃ​ពូ​ល​នីមួយៗ​ត្រុ​វ​កាត់​ចេញទៅ​លី​គ​ទី២ ហើយ​ក្រុម​លេខ១ នៃ​ពូ​ល​នីមួយៗ​នៃ​លី​គ​ទី២ ត្រូវ​ឡើងមក​លេង​លី​គ​ទី១​។

​​ការប្រកួត Nations League ក៏​នឹង​ជា​ផ្នែក​មួយ​នៃ​ការប្រកួត​ជម្រុះ​បាល់ទាត់​ស្ត្រី​ជើងឯក​អឺរ៉ុប​ឆ្នាំ២០២៥ និងបាល់ទាត់​ស្ត្រី​ពិភពលោក​ឆ្នាំ២០២៧ ផងដែរ​។ ​ជា​រៀងរាល់ ៤ឆ្នាំ Nations League បួន​ក្រុម​ដែល​ឡើង​វគ្គ​ខ្វែង​នឹងមាន ៣ក្រុម​ធានាបាន​កៅអី​នៅ​អូឡាំពិក​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |