ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទ័ពមួកខៀវកម្ពុជា ចែកអំណោយសម្ភារសិក្សាសម្តេចតេជោ ជូនសិស្សានុសិស្សក្រីក្រនៅអាហ្វ្រិកកណ្ដាល

ទ័ពមួកខៀវកម្ពុជា ចែកអំណោយសម្ភារសិក្សាសម្តេចតេជោ ជូនសិស្សានុសិស្សក្រីក្រនៅអាហ្វ្រិកកណ្ដាល

ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាក និងភាពខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងតំបន់បេសកកម្ម​នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាលពីថ្ងៃទី០៤ ខែវិច្ឆិកានេះ កងកម្លាំងមួកខៀវកម្ពុជា បច្ចុប្បន្ន​កំពុងបំពេញបេសកកម្មសន្ដិភាព អង្គការសហប្រជាជាតិUN ​នៅសាធារណរដ្ឋអាហ្វ្រិក​កណ្ដាល បាននាំយកសម្ភារសិក្សារបស់សម្តេចតេជោ ផ្តល់តាមរយៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា យកទៅចែកជូនសិស្សានុសិស្សនៅសាលារៀនមួយនៅ ក្នុងភូមិ YAFARA ទីក្រុងប្រៀ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល។

លោកវរសេនីយ៍ឯក ស៊ឹម សំអៀត មេបញ្ជាការកងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ បាន​ឱ្យ​ដឹងថា នេះមិនមែនជាលើកទី១ទេដែលកងទ័ពមួកខៀវកម្ពុជាចូលរួម​សកម្មភាពមនុស្សធម៌​ក្នុងតំបន់​បេសកកម្ម ចែកអំណោយសំភារសិក្សាជូនសិស្សក្រីក្រនៅក្នងតំបន់បេសកកម្ម ហើយកាលពីពេល​កន្លងទៅថ្មីៗដែរ កងកម្លាំងរក្សាសន្តិភាពកម្ពុជា​ក៏បាននាំយកទឹកស្អាតទៅចែកជូន​ប្រជាពលរដ្ឋដែល​កំពុងខ្វះខាតទឹកប្រើប្រាស់បានជាច្រើនលើក និងបានចុះផ្សព្វផ្សាយអប់រំផលប៉ះពាល់គ្រោះថ្នាក់​ដោយ​សារមីន​ដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយរងគ្រោះផងដែរ។

លោកវរសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា កងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ គឺជាកងទី​ប្រាំបី​ដែលបានប្ដូរវេនពីកងចាស់កាលពីថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានកម្លាំងចំនួន​២១៤នាក់ ក្នុងនោះនារីមានចំនួន ២៤នាក់ ​ដោយបោះទីតាំងឈរជើងចំនួនពីរទីតាំងធំៗ គឺក្នុងទីក្រុងប្រៀ និងទីក្រុងបឹមបារី។

ក្នុងរយៈពេលនេះកម្លាំងយើងបានធ្វើការជួសជុល និងស្ថាបនាផ្លូវបានជាច្រើនគីឡូម៉ែត្រ និងស្ពាន​ជាច្រើន​កន្លែង ថែទាំផ្លូវក្នុងទីបញ្ជាការ UN ទីក្រុងប្រៀជាប្រចាំ រៀបចំសង់ទីតាំងចត្តាឡីស័ក សម្រាប់​កងកម្លាំងប្តូរវេន, ស្តារប្រឡាយ ​លើកទំនប់ការពារ និងរាយបន្លាលួសព័ទ្ធ​ជុំវិញ​ទីបញ្ជាការ​UNប្រចាំទីក្រុងប្រៀ (Bria), សាងសង់ជុំរុំស្នាក់នៅជូនកងកម្លាំងរក្សាសន្តិភាពក្នុងតំបន់​បេសកកម្ម ជួសជុលព្រលានយន្តហោះ​ ធ្វើព្រលានចុះចតយន្តហោះគ្មានមនុស្សបើក បោសសម្អាតមីន និងកម្ទេចក្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផ្ដល់ទឹកស្អាតសំរាប់បរិភោគ ដល់បុគ្គលិក UN ជារៀងរាល់ថ្ងៃ ក្រៅពីការងារស្នូលយើងក៏បានធ្វើការងារមនុស្សធម៌ជាច្រើនផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បាន​ឱ្យដឹងថា ដោយមើលឃើញពីភាពជោគជ័យ និងភាពសកម្មក្នុងការបំពេញបេសកកម្មរបស់​កងទ័ព​មួកខៀវកម្ពុជា អង្គការសហប្រជាជាតិបានសំរេចអោយកម្ពុជាបញ្ជូនកម្លាំងបន្ថែម​ចំនួន​មួយកងអនុសេនាធំផែ្នកកម្ទេចគ្រឿងផ្ទុះ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព​នៅ​សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលបច្ចុប្បន្នយើងបានរៀបចំរួចរាល់ទាំងកម្លាំងជំនាញ និងសម្ភារបំពាក់។

ដោយឡែកកាលពីថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនមធ្យោបាយ​ សម្ភារៈ និងគ្រឿងបំ​ពាក់ចំនួន៦៩ គ្រឿង រួមមានកុងតឺន័រ ៣៧គ្រឿង​ របស់កងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) ថ្មី ទៅចូលរួម​បំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅ​សាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |