ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកអគ្គរដ្ឋទូតវិសាមញ្ញអាល្លឺម៉ង់ថ្មី សន្យាបន្តជួយកម្ពុជាពង្រឹងគុណភាព​សេវាសុខាភិបាល

ឯកអគ្គរដ្ឋទូតវិសាមញ្ញអាល្លឺម៉ង់ថ្មី សន្យាបន្តជួយកម្ពុជាពង្រឹងគុណភាព​សេវាសុខាភិបាល

(ភ្នំពេ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២​ បានទទួលជួប និងសម្តែងការគួរសមរបស់​លោក Stefan Messerer ​ក្នុងពេលដែលលោកត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មីប្រចាំ​កម្ពុជា ។

ក្នុងឱកាសនោះ ​លោក Stefan Messerer ​បានកត់សម្គាល់ឃើញថា ទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ កំពុងមានភាពរឹងមាំ និងស៊ីជម្រៅ ហើយអាល្លឺម៉ង់នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ពិសេស បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ។

លោកបន្ថែមថា រដ្ឋាភិបាល អាល្លឺម៉ង់ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អគុណភាពនៃសេវាសុខាភិបាល សមធម៌ ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ, ការផ្តល់មូលនិធិសមធម៌សុខភាព ការកែលម្អគុណភាពនៃកន្លែងថែទាំសុខភាពសាធារណៈ សមភាព យេនឌ័រ និងបរិយាប័នសង្គម ។

​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​ ប្រជាជនអាល្លឺម៉ង់ ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមក ។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់មួយ​ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា រួមទាំង ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលបានឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា ។ ជាក់ស្តែងថ្មីៗ នេះ អាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍ KfW បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៦ លានអឺរ៉ូ ជាសហហិរញ្ញប្បទានជាមួយ WB, KOICA និង DFAT តាមរយៈ Multidonor Trust Fund (MTDF) សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ៣ ។ គម្រោងនេះ បានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាពក្នុងវិស័យសុខាភិបាល ពោលគឺ លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌ នៃសុខភាពប្រជាជន តាមរយៈការបន្តចូលរូមជំរុញការអនុវត្ត៖ ១. ផែនការយុទ្ធសាស្ត្រសុខាភិបាល, ២. ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២១-២០២៣ ។

​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា នារយៈពេល ២ ឆ្នាំ ចុងក្រោយនេះ, វិវបត្តិនៃជំងឺកូវីដ-១៩ COVID-19 បានបង្កនូវផលអវិជ្ជមានជាច្រើនដល់សុខភាពសាធារណៈ និងសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលជាបទពិសោធន៍សំខាន់សម្រាប់បន្តការដ្ឋាន នៃការកែទម្រង់របស់កម្ពុជា ។ ចំពោះមុខ​ កម្ពុជា បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលមានគោលបំណងស្តារ និងពង្រឹងសក្តានុពលនៃចន្ទុលកំណើនសេដ្ឋកិច្ចឲ្យរស់រវើក និងត្រឡប់ទៅកំណើនប្រកបដោយចីរភាព និងបរិយាប័ន និងកសាងភាពធន់រឹងមាំនៃសង្គម-សេដ្ឋកិច្ច អនុលោមតាមអភិក្រមចំនួន ៣ គឺ៖ ១. ការស្ដារឡើងវិញ, ២. ការកែទម្រង់ និង ៣. ការកសាងភាពធន ។

ជាមួយគ្នា ​អគ្គបណ្ឌិតសភាចារ្យ ​បានអបអរសាទរចំពោះកិច្ចប្រជុំពិគ្រោះ យោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ឆ្នាំ ២០២២ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី ១៩-២០ ខែ តុលា ឆ្នាំ ២០២២ ដែលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ។ ភាគីទាំងពីរ បានឯកភាពគ្នាលើបេក្ខភាពគម្រោង/កម្មវិធីចំនួន ៧ សម្រាប់ឆ្នាំ ២០២៣-២០២៤ ដែលអាចចូលរួមចំណែកក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារ និងសុខមាលភាពសង្គម សុខាភិបាល រួមទាំងការពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |