ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួង​អប់រំ​ជំរុញ​ការ​អនុវត្តន៍​ម៉ោង​អប់រំ​កាយ និង​កីឡា​ឲ្យ​បាន ២​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​

ក្រសួង​អប់រំ​ជំរុញ​ការ​អនុវត្តន៍​ម៉ោង​អប់រំ​កាយ និង​កីឡា​ឲ្យ​បាន ២​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​

​កីឡា៖ ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ជំរុញ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិមាន​មន្ទីរអប់រំ យុវជន និង​កីឡា គ្រប់​រាជធានី-ខេត្តទាំង ២៥ និង​ថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវ​អនុវត្តន៍​ម៉ោង​អប់រំ​កាយ និង​កីឡា​ឲ្យ​បាន ២​ម៉ោងក្នុង​មួយ​សប្ដាហ៍ ដើម្បី​ជំរុញ​ឲ្យ​សកម្មភាព​អប់រំ​កាយ និង​កីឡានៅតាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​ម​សិក្សា​កាន់តែ​មានការ​រីក​ចម្រើន និង​ប្រសិទ្ធភាព​ខ្ពស់។​

នេះ​បើតាម​ការបញ្ជាក់​របស​លោក ដួង មាស​ចំរើន អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​កីឡា ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលាស្ដីពី​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ាន​ពី​អាយុ ៧ ដល់ ២៤​ឆ្នាំនៅ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិ​ក្សាកាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​រយៈពេល ២​ថ្ងៃនៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​កា​រៀបចំ​របស់​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា។​ ​ក្នុងនាម​ក្រសួង​អប់រំ លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ដល់​មន្ដ្រី​ទទួលបន្ទុក​អប់រំ​កាយ និង​កីឡា​ថ្នាក់ក្រោម​ជាតិឲ្យ​បាន​យល់​ពី​គុណ​តម្លៃ នៃ​មុខវិជ្ជា​អប់រំ​កាយ និង​កីឡា និង​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ាន ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ស្ដង់ដារ​របស់​អាស៊ានឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​គ្រប់​ជ្រុងជ្រោយនៅតាម​គ្រឹះស្ថានសិក្សា​ទាំងបី​កម្រិត។​

​លោក​បាន​បញ្ជាក់ថា ក្រសួង​រៀបចំ​វគ្គ​សិក្ខាសាលា​នេះ​តែមួយ​លើក​គត់​ដល់​ថ្នាក់ក្រោម​ជាតិ ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ត្រូវអនុវត្ត​បន្ដ​ពី​ក្រសួង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​អនុវត្តតាម​ការណែនាំ​ដូចជា​៖

១-​ត្រូវ​ជ្រើសរើស​គ្រូឧទ្ទេស​ថ្នាក់​រាជធានី ខេត្ត ដោយ​ជ្រើស​រើ​ចេញពី​សាលា​កម្រង​មួយ ដែល​នាយក នាយិកា មានការ​គ្រប់គ្រង​ល្អ ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​អប់រំ​កាយ និង​កីឡា ព្រមទាំង​គ្រូ​គ្រប់​កម្រិតដែលមាន​ឧបនិស្ស័យ​មក​បំប៉ន ដើម្បី​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់ក្រុង ស្រុក​របស់ខ្លួន។​

២-​គ្រូ​ឧ​ទ្ទេស​មុខវិជ្ជា​អប់រំ​កាយ និង​កីឡា​ថ្នាក់ក្រុង ស្រុក ខណ្ឌ មាន​ភារកិច្ច​បង្រៀន​ប​ន្ដ​ទៅ​សាលា​កម្រង​ដែលមាន​នៅក្នុង​ក្រុង ស្រុក ខណ្ឌ​របស់ខ្លួន ដោយ​ឲ្យ​ពួកគាត់​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់​ក្រង បន្ទាប់មក​ពួកគាត់​យកចំណេះ​ដឹង​នេះ ទៅ​បង្រៀន​ដល់​លោកគ្រូ​-​អ្នកគ្រូនៅ​សាលា​កម្រង​របស់គាត់​ផ្ទាល់។​

៣-​គ្រូឧទ្ទេស​ថ្នាក់​កម្រងមាន​ភារកិច្ច​កោះហៅ​សាលា​ឧបសម្ព័ន្ធ ​មក​បំប៉ន​ឲ្យ​ពួកគាត់​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់​សាលា​សម្ព័ន្ធ ​បន្ទាប់មក​ពួកគាត់​យកចំណេះ​ដឹង​នេះទៅ​បង្រៀន​ដល់​លោកគ្រូ អ្នកគ្រូ នៅ​សាលា​សម្ព័ន្ធ​របស់គាត់​ផ្ទាល់។​

៤-​ខេត្ត​ដែលមាន​គ្រូឧទ្ទេស​ភូមិភាគ ដែល​ជ្រើសរើស​ដោយ​គ្រូឧទ្ទេស​ថ្នាក់ជាតិ សហការ​ជាមួយ​អង្គការ​បេះដូង​មាស ឲ្យ​ពួកគាត់​ជា​អ្នកសម្របសម្រួល ឬ​ជា​គ្រូឧទ្ទេស​សហការ​ជាមួយ​គ្រូឧទ្ទេស​ថ្នាក់ក្រុង ស្រុក អនុវត្តន៍​ការងារ​នេះ ។​

៥-​ការពិនិត្យ​តាមដាន និង​វាយតម្លៃ ក្រសួង​សហការ​ជាមួយ​មន្ទីររាជធានី​-​ខេត្តចុះ​ពិនិត្យ​សកម្មភាព​បង្រៀន​របស់​គ្រូ និង​ការរៀន​របស់​សិស្ស​ជាប្រចាំ រៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​ជា​រៀងរាល់​ដើមឆ្នាំ​សិក្សា​ឲ្យ​បាន​រួចរាល់ បញ្ជូន​ទិន្នន័យ​នោះមក​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង ស្រុក ខណ្ឌ ចំណែក​ក្រុង ស្រុក ខណ្ឌ ធ្វើការ​ពិនិត្យ​រួចរាល់​បញ្ជូន​ទិន្នន័យ​នោះមក​ការិយាល័យ​ជំនាញ​មន្ទីរ។​

​ភារកិច្ច​ទាំងអស់នេះត្រូវអនុវត្តន៍​ជា​ប្រព័ន្ធ ហើយ​គ្រប់​មន្ទីរអប់រំ យុវជន និង​កីឡាគ្រប់​រាជធានី​-​ខេត្តត្រូវ​បន្ដការងារ​នេះ​ពី​ក្រសួង ដោយ​តម្រូវ​ឲ្យ​អនុវត្តន៍​ឲ្យ​ទទួលបាន​ជោគជ័យ ដោយ​លើក​យក​យុទ្ធសាស្ដ្រ​ទាំងអស់

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |