ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចតេជោ ហ៊ុន សែន បន្ដថ្លែងអំណរគុណសប្បុរសជននានា ដែលឧបត្ថម្ភអង្ករ ឬថវិកាជួយរួមចំណែកជាមួយរាជរដ្ឋាភិបាល

សម្ដេចតេជោ ហ៊ុន សែន បន្ដថ្លែងអំណរគុណសប្បុរសជននានា ដែលឧបត្ថម្ភអង្ករ ឬថវិកាជួយរួមចំណែកជាមួយរាជរដ្ឋាភិបាល

(ពោធិ៍សាត់)៖ ថ្លែងចេញពីខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដថ្លែងអំណរគុណដល់សប្បុរសជននានាទាំងអស់ ដែលបានបន្ដឧបត្ថម្ភអង្ករ ឬថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ដោយគ្រោះទឹកជំនន់។

ក្នុងឱកាសអញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមចំណែកដោយស្ម័គ្រចិត្តនេះ គឺជាវប្បធម៌នៃការចែករំលែក សម្រាប់អ្នកដែលមានលទ្ធភាព តាមរយៈរាជរដ្ឋាភិបាល ជូនដល់អ្នកដែលមានជីវភាពខ្វះខាត និងទទួលរងនូវផលប៉ះពាល់។ សម្ដេចក៏បានច្រានចោលការចោទប្រកាន់របស់ក្រុមប្រឆាំងថា នេះជារបៀបដែលរាជរដ្ឋាភិបាល កៀរគររៃអង្គាសលុយពីអ្នកមាន។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះសប្បុរសជននានាដែលបានផ្ដល់អង្ករ ឬថវិកា សម្រាប់ជួយរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនរបស់យើង។ នេះហៅថា សិល្បៈ ឬវប្បធម៌នៃការចែករំលែក ដែលអ្នកមានលទ្ធភាពជួយទៅដល់អ្នកដែលខ្វះលទ្ធភាព នេះជាសណ្ដានចិត្តរបស់អ្នករកស៉ីមានបាន សម្រាប់ចែករំលែកទៅអ្នកក្រខ្សត់»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានមើលឃើញថា ក្រៅពីឧបត្ថម្ភតាមរយៈរាជរដ្ឋាភិបាលហើយនោះ នៅតំបន់មួយចំនួនព្រះសង្ឃ និងអ្នកមានលទ្ធភាពមួយចំនួន បានផ្ដល់ផ្ទាល់ទៅកាន់ប្រជាពលរដ្ឋដែលរងគ្រោះ។ សម្ដេចក៏នៅតែបន្ដថ្លែងអំណរគុណដល់តេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិ ដែលជួយដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាក។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា បើទោះបីឧបត្ថម្ភដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈយ៉ាងនេះក្ដី ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់ដល់ថ្នាក់ក្ស័យធន់នោះទេ ហើយការចូលរួមចំណែករបស់សប្បុរសជននេះ ក៏បង្កលក្ខណៈឲ្យរាជរដ្ឋាភិបាល មានឱកាសច្រើនដើម្បីចាត់ចែងសម្រាប់ប្រជាពលរដ្ឋ។

យ៉ាងណាមិញ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្វាគមន៍ជានិច្ចចំពោះការចូលរួមចំណែកពីព្រះសង្ឃ មន្ដ្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ខណៈរាជរដ្ឋាភិបាល ក៏បាននិងកំពុងគិតគូរប្រឹងប្រែងដោះស្រាយលើការងារនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨ភាគរយ ស្មើនឹង ប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។

សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |