ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក ជួប រដ្ឋា នាយករដ្ឋបាលស្រុកមុខកំពូល ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល

ភ្នំពេញ:កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០២២សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចុះហត្ថលេខាតែងតាំងមន្ត្រីរាជការចំនួន២៤រូបអោយកាន់មុខតំណែងជាអភិបាលរង ក្រុង ស្រុក នៃខេត្តកណ្ដាល។

យោងតាមប្រកាសស្ដីពីការតែងតាំងមន្ត្រីរាជការលេខ៥៦៤៩បក្រ
ចុះថ្ងៃទី១៨ខែតុលាឆ្នាំ២០២២សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសតែងតាំងដំឡើងមុខតំណែង
លោក ជួប រដ្ឋា នាយករដ្ឋបាលសាលាស្រុកមុខកំពូល
ទៅជាអភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួលវិញដែលមានឋានន្តរសក្កិអនុមន្ត្រីថ្នាក់លេខ១។
សូមបញ្ជាក់ផងដែរថាយោងតាមសេចក្តីសម្រេចតែងតាំងមន្ត្រីរាជការ
ចំនួន២៤រូបអោយកាន់មុខតំណែងជាអភិបាលរងក្រុង ស្រុក នៃខេត្តកណ្ដាលដូចមានរាយនាមខាងក្រោម:
១.លោក ចាន់ សុវណ្ណតារា ជាអភិបាលរង នៃគណៈអភិបាល ក្រុងតាខ្មៅ

២.លោកស្រី ថាន អាស៊ីម៉ា ជាអភិបាលរង នៃគណៈអភិបាល ក្រុងតាខ្មៅ

៣.លោក ច្រឹក ស្រ៊ន ជាអភិបាលរង នៃគណៈអភិបាល ស្រុកកោះធំ

៤.លោក ឡា ស្លេះ ជាអភិបាលរង នៃគណៈអភិបាល ស្រុកកោះធំ

៥.ហួត ហៃ ជាអភិបាលរង នៃគណៈអភិបាល ស្រុកពញាឮ

៦.លោក ស្មាន ហ្វីន ជាអភិបាលរង នៃគណៈអភិបាល ស្រុកពញ្ញាឮ

៧.លោក អីម ប៊ុនថុល ជាអភិបាលរង នៃគណៈអភិបាល ស្រុកស្អាង

៨.លោក អេង វណ្ណឌី ជាអភិបាលរង នៃគណៈអភិបាល ស្រុកស្អាង

៩.លោក សេន ស៊ុបផាអ៉ី ជាអភិបាលរង នៃគណៈអភិបាល ស្រុកស្អាង

១០.លោក គឹម ផល្លា ជាអភិបាលរង នៃគណៈអភិបាល ស្រុកមុខកំពូល

១១.លោក លី សាក់រ៉នីជាអភិបាលរង នៃគណៈអភិបាល ស្រុកមុខកំពូល

១២.លោក ហែម ច័ន្ទរះ ជាអភិបាលរង នៃគណៈអភិបាល ស្រុកល្វាឯម

១៣.លោក កែវ ស៊ីណង ជាអភិបាលរង នៃគណៈអភិបាល ស្រុកល្វាឯម

១៤.លោក ជួន តារាពង្ស ជាអភិបាលរង នៃគណៈអភិបាល ស្រុកល្វាឯម

១៥.លោក លីវ វណ្ណថេង ជាអភិបាលរង នៃគណៈអភិបាល ស្រុកកៀនស្វាយ

១៦.លោក ស៊ិន ធន ជាអភិបាលរង នៃគណៈអភិបាល ស្រុកកៀនស្វាយ

១៧.លោក ជា គឹមឡេង ជាអភិបាលរង នៃគណៈអភិបាល ស្រុកខ្សាច់កណ្ដាល

១៨.លោក សំ សុភក្ដិ ជាអភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល

១៩.លោក ហ៊ល ផល្លី ជាអភិបាលរង នៃគណៈអភិបាល ស្រុកអង្គស្នួល

២០.លោក ជួប រដ្ឋា ឋានន្តរស័ក្ដិអនុមន្ត្រី
ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាល ស្រុកអង្គស្នួល

២១.លោក ជុំ ភិរុណ ជាអភិបាលរង នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង

២២.លោក រៀម ធុល ជាអភិបាលរង នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង

២៣.លោក នូ វ៉ាន់ណូ ជាអភិបាលរង នៃគណៈអភិបាល ស្រុកលើកដែក

២៤.លោក រុន ប៉ូលី ជាអភិបាលរង នៃគណៈអភិបាល ស្រុកលើកដែក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |