ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តបន្ទាយមានជ័យ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ បន្ទាប់ពីបញ្ចប់បេសកកម្មដោះស្រាយការងាររើលំនៅឋាន របស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប រយៈពេលពីរថ្ងៃ និងមួយយប់រួចរាល់ហើយនោះ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញធ្វើដំណើរមកដល់ខេត្តបន្ទាយមានជ័យហើយ។

ដំណើរអញ្ជើញដល់ខេត្តបន្ទាយមានជ័យ ខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តើមការងារដោយជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តបន្ទាយមានជ័យ ខណៈព្រឹកថ្ងៃអាទិត្យ ស្អែកនេះ សម្តេចនឹងអញ្ជើញចែកស្រូវពូជជូនប្រជាកសិកររងគ្រោះទឹកជំនន់ជាង ៥ពាន់គ្រួសារ។

មន្ត្រីរាជការដែលអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោនៅរសៀលថ្ងៃសៅរ៍នេះ រួមមានក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការទូទៅ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាង ១ពាន់នាក់។

ជាកិច្ចចាប់ផ្តើមនៃកិច្ចសំណេះសំណាលនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញថ្លែងរបាយការណ៍ជម្រាបសម្តេចតេជោ និងអង្គពិធីទាំងមូលពាក់ព័ន្ធសភាពការណ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការងារផ្សេងៗនៅក្នុងខេត្ត។

លោកអភិបាលខេត្ត បានឱ្យដឹងថា មន្ដ្រីរាជការទូទាំងខេត្តបន្ទាយមានជ័យមានសរុបជាង ៨ពាន់នាក់ មានស្រីជិត ៤ពាន់នាក់។ ក្នុងនោះ មន្ត្រីសាលាខេត្ត មានចំនួន ១២៦នាក់ (ស្រី៣៥នាក់)បុគ្គលិកអប់រំ-គ្រូបង្រៀន ចំនួន ៥,៨៨៨នាក់ (ស្រី ២,៨៨២នាក់) មន្ត្រីសុខាភិបាល-គ្រូពេទ្យ ចំនួន ១,២១៨នាក់ (ស្រី ៦៤៩នាក់) មន្ត្រីមន្ទីរ អង្គភាព ចំនួន៧៥៣នាក់ (ស្រី២១៧នាក់) មន្ត្រីសាលាក្រុង ស្រុក ចំនួន ៥៣០នាក់ (ស្រី១៥០នាក់) ស្មៀនឃុំ សង្កាត់ ចំនួន ៦៧នាក់ (ស្រី១៥នាក់)។ រីឯមន្ត្រីកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងខេត្ត មានចំនួនសរុបជាង ៥ពាន់នាក់។

ដោយឡែកក្រុមប្រឹក្សាខេត្តមានចំនួនសរុប ២៥នាក់, ក្រុមប្រឹក្សាក្រុង ស្រុកសរុបចំនួន ១៦៩នាក់, ក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ៥៣៣នាក់។

លោកអភិបាលខេត្ត ក៏បានជម្រាបសម្តេចតេជោ និងអ្នកចូលរួមក្នុងពិធីសំណេះសំណាលលើការងារគ្រោះទឹកជំនន់, ការចាក់ស្រោចវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩,ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល, ការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការដោះមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម, ការវាស់វែងដីប្រជាពលរដ្ឋបានអាស្រ័យផលជាក់ស្តែងយូរហើយក្នុងតំបន់៣, ការផ្ដល់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩, ការដោះស្រាយទំនាស់ដីធ្លីនៅបឹងជង្រុក និងបឹង៧៥ ភូមិទំនប់ដាច់ ចំណីផ្លូវរថភ្លើងប៉ោយប៉ែតជាដើម។

ក្នុងពិធីនេះលោកអភិបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យមន្ត្រីរាជការក្នុងខេត្ត បានប្រកាសគាំទ្រពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខជន នាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីប្រជាជន និងប្រទេសជាតិរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត លោកអភិបាលខេត្ត បានប្រកាសថ្កោលទោសដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឱ្យកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានជេរប្រមាថដោយអសីលធម៌ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

លោកអភិបាលខេត្ត ក៏បានគោរពថ្លែងអំណរគុណដ៏ខ្ពស់ខ្ពស់បំផុតចំពោះសម្តេច ដែលបានចុះផ្ទាល់ដោះស្រាយបញ្ហានានានៅខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីស្តាប់នូវរបាយការណ៍នានារបស់លោកអភិបាលខេត្តរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវអារម្មណ៍រីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់​ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីពេលថ្មីៗនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងនៅក្នុងខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។

បើទោះបីជាយ៉ាងណានៅក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស។ ចៀសវាងដាច់ខាតការបង្កបង្កើតនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |