ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចក្រឡាហោម ស ខេង សម្ពោធដាក់ឲ្យប្រើប្រាស់អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី នៅបណ្ឌិត្យសភានគរបាលកម្ពុជា

សម្តេចក្រឡាហោម ស ខេង សម្ពោធដាក់ឲ្យប្រើប្រាស់អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី នៅបណ្ឌិត្យសភានគរបាលកម្ពុជា

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានរាយការណ៍ជូនចំពោះសម្តេចក្រឡាហោម ស ខេង អំពីវឌ្ឍនភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺដោយសារតែមានការឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ការដឹកនាំបញ្ជាដោយផ្ទាល់របស់ សម្ដេចក្រឡាហោម និងការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តីទាំងអស់ របស់បណ្ឌិត្យសភា ព្រមទាំងការជួយឧបត្ថម្ភ ពីសប្បុរសជននានាផងដែរ។

ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធរឹងមួយទៀតគឺ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី បានបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់នេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកក្នុងការសាងសង់លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ។

អគារនេះសាងសង់ឡើងស្របតាមស្ដង់ដាអន្ដរជាតិ ដោយបំពាក់សម្ភារៈទំនើប ដើម្បីបម្រើដល់ការហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីរបស់និស្សិត សិក្ខាកាម និងសិស្សនគរបាល ដែលបានមកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ហើយចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់ កាលពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី លោកគ្រូអ្នកគ្រូនគរបាល ជាតិគ្រប់ផ្នែកទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបំពេញការងារលើកកម្ពស់ គុណភាពអប់រំ និងបណ្តុះបណ្តាលសិស្ស និស្សិត សិក្ខាកាម ជាមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ និងចូលរួមត្រេកអរជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដែលសម្រេចបានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង ស្របតាមផែនការយុទ្ធសាស្រ្ត របស់ខ្លួន នៅពេលប្រទេសកម្ពុជាក៏ដូចជាពិភពលោក ជួបនូវវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល។

បន្ថែមពីនេះ សម្ដេចក្រឡាហោម លើកឡើងថា ការអប់រំបណ្ដុះបណ្ដាល ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព គឺជាការងារដែលត្រូវធ្វើប្រកបដោយនិរន្តរភាព ដើម្បីធ្វើឲ្យកងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារ មានចំណេះដឹង ជំនាញ បទពិសោធន៍គ្រប់គ្រាន់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |