ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទេសរដ្ឋមន្ត្រី គន់ គីម និងលោក ឌិត ទីណា ចុះចែកស្រូវពូជជាង ២០០តោន ជូនកសិករនៅខេត្តក្រចេះ

ទេសរដ្ឋមន្ត្រី គន់ គីម និងលោក ឌិត ទីណា ចុះចែកស្រូវពូជជាង ២០០តោន ជូនកសិករនៅខេត្តក្រចេះ

(ក្រចេះ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានធ្វើដំណើររួមគ្នាចុះទៅចែកស្រូវពូជជូនប្រជាកសិករ រងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តក្រចេះ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការក្នុងខេត្តជាច្រើនរូបទៀត។

ស្រូវពូជដែលបានចែកជូនប្រជាកសិករនាព្រឹកមិញនេះ មានចំនួន ២០៥,៣៥០គីឡូក្រាម។ ស្រូវពូជនេះ បានចែកជូនប្រជាកសិករ ២,៧០២គ្រួសារ មកពីស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកចិត្របុរី និងក្រុងក្រចេះ។

លោក វ៉ា ថន បានលើកឡើងក្នុងពិធីនោះថា ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់គ្រាប់ពូជស្រូវចំនួន ២៨១តោន ៦០០គីឡូក្រាម ស្មើនឹង ៣,៦៧៦ គ្រួសារ ដើម្បីស្តារលើផ្ទៃដី ២,៧៨៤,៤៩ហិកតា។ ក្នុងនោះ រដ្ឋបាលខេត្តចែកជូនប្រជាពលរដ្ឋលើកទី១ ចំនួន ៧៦តោន ២៥០គីឡូក្រាម ស្មើនឹង ៩៤០គ្រួសារ មកពីក្រុងក្រចេះ ស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី។ នៅព្រឹកថ្ងៃនេះ ស្រូវពូជ ចំនួន ២០៥,៣៥០គីឡូក្រាម បានប្រគល់ជូនប្រជាពលរដ្ឋចំនួន ២,៧០២ គ្រួសារបន្ថែមទៀត មកពីស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកចិត្របុរី និងក្រុងក្រចេះ មាន ២២ ឃុំ-សង្កាត់ ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ស្រូវពូជដែលទទួលបានពីរាជរដ្ឋាបាលពេលនេះ គឺជាប្រភេទពូជស្រូវថ្មី មាន២ប្រភេទ គឺ ពូជសែនក្រអូប និងពូជ OM-៥៤៥១ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ មានរយ:ពេលតែ ១១៥ថ្ងៃតែប៉ុណ្ណោះ ចាប់ពីដាំដុះ និងអាចប្រមូលផល។ តែមុននឹងយកទៅធ្វើការដាំដុះត្រូវ យកគ្រាប់ពូជស្រូវទាំងអស់នោះ ទៅហាលថ្ងៃសិន ដោយដាក់នឹងស្បៃដើម្បីឱ្យស្ងួតល្អ ចាំយកទៅត្រាំទឹកផ្អាប់ ដើម្បីឱ្យគ្រាប់ស្រូវដុះល្អ។

ក្នុងពិធីនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការអាណិតស្រលាញ់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ និងសម្តែងការសោកស្តាយចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋកើតពីទឹកជំនន់។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកបង្ហាញជូនប្រជាពលដ្ឋពីការគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើការងារស្តារឡើងវិញការដាំដុះរបស់ប្រជាកសិករ ដោយបានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបកសិកររងគ្រោះដោយទឹកជំនន់ ពីការគិតគូរបញ្ចេញកញ្ចប់ថវិកាជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងការលិចលង់រយៈពេលប្រមាណ៣ខែផងដែរ។

«ទាំងនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការលំបាករបស់បងប្អូនកសិករយើង។ បើទោះបីសម្តេចមមាញឹកនឹងកិច្ចការជាតិមិនបានចុះជួបផ្ទាល់ តែការនឹករលឹក ការគិតគូររបស់សម្តេចទាំងទ្វេនៅជាមួយបងប្អូនកសិករយើងជានិច្ច»។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងពេលចែកពូជស្រូវ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរលោកបណ្ឌិត សៀង ណាំ ដែលកន្លងមក និងពេលបច្ចុប្បន្ននេះ តែងតែយកចិត្តទុកដាក់ដោះស្រាយរាល់ពេលប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានទុក្ខលំបាក និងគ្រោះអាសន្ននានា។ នេះគឺជាកាយវិកាដ៏ថ្លៃថ្នូរគួរឱ្យគោរព ក្នុងនាមលោកជាតំណាងរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានស្នើឱ្យអាជ្ញាធរ ខេត្ត ស្រុក ឃុំ សហការនឹង ក្រសួង ស្ថាប័នជំនាញ ពាក់ព័ន្ធទាំងអស់ បន្តអនុវត្តន៍បទបញ្ជាសម្តេចតេជោឱ្យខ្ជាប់ខ្ជួន ចុះវាយតម្លៃតម្រូវការ ដើម្បីដាក់ចេញនូវសកម្មភាពជាក់ស្តែងពេលទឹកស្រកទៅវិញ ស្របតាមទិសដៅយុទ្ធសាស្ត្រអាទិភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការ ស្តារជីវភាព ប្រជាពលរដ្ឋរងគ្រោះឡើងវិញ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរដាំដុះស្រូវ និងផលដំណាំឡើងវិញ ដើម្បីលើកស្ទួយជីវភាពក្រោយទឹកជំនន់។

ក្រៅពីនេះការងារអនាម័យសំអាតបរិស្ថាន ក្នុងសហគមន៍ ក្នុងពេលទឹកកំពុងស្រក និងក្រោយពីទឹកស្រក ក៏ជាការងារអាទិភាពផងដែរ ដែលលោកទេសរដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ចូលរួមអនុវត្ត ដើម្បីការពារជំងឺដង្កាត់នានា បង្ក ដោយបរិស្ថានមិនស្អាត។ ចំពោះការចែកជំនួយនានាជូនប្រជាពលរដ្ឋ ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម ស្នើឱ្យមានការចែកក្នុងរូបភាពជាក្រុមតូចៗ ដោយចុះចែកដល់មូលដ្ឋានផ្ទាល់តែម្តង។

ក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋ ដែលទទួលបានពូជស្រូវសម្រាប់ការដាំដុះឡើងវិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |