ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ថៅកែទូក និងអ្នកបើកបរទូក-ដ ត្រូវតំណាងអយ្យការឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

ថៅកែទូក និងអ្នកបើកបរទូក-ដ ត្រូវតំណាងអយ្យការឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

កណ្ដាល៖ ឧបទ្ទវហេតុលិចទូកចម្លងនៅកោះចំរើន ដែលបណ្ដាលឲ្យកុមារ១១នាក់ស្លាប់ ​ថៅកែទូក និងអ្នកបើកបរទូក-ដ ត្រូវបានតំណាងអយ្យការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

គិតមកដល់ថ្ងៃចន្ទទី១៧ ខែតុលា ឆ្នាំ២០២២ សំណុំរឿងនៃឧបទ្ទវហេតុលិចទូកចម្លង​នៅ​ភូមិកោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានឈានដល់ដំណាក់កាលស្ថាប័ន​តុលាការហើយ បន្ទាប់ពីនគរបាលខេត្តកណ្ដាលបានឃាត់ខ្លួនថៅកែទូក ​និងអ្នកបើកទូក​ សរុបមនុស្សចំនួន៣នាក់ យកទៅសាកសួរ។ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតំណាងអយ្យការដាក់​ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះ​អាសន្ន​ចំពោះថៅកែទូក ​និងអ្នកបើកទូក-ដ។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់ ​BTV នៅថ្ងៃទី១៧ តុលាថា ​ការបន្តនីតិវិធីនៅក្នុងសំណុំរឿងនេះ គឺឯកឧត្តមព្រះរាជអាជ្ញា​នៃ​អយ្យកាអមសាលា​ដំបូង​ខេត្តកណ្ដាល​ បានសម្រេចដាក់ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ​ចំពោះថៅកែទូក-ដទាំងពីរនាក់ និងអ្នកបើកបរម្នាក់។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ក្នុងករណីនេះ ក្រុមគ្រួសាររងគ្រោះ​នៃ​ឧបទ្ទវហេតុលិច​ទូក​ចម្លងទាំងអស់ ​មិនបានដាក់ពាក្យបណ្ដឹងនោះទេ។

ឧបទ្ទវហេតុលិចទូកចម្លងនៅកោះចំរើន បានកើតឡើងកាលពីវេលាម៉ោង១៩យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ​ខណៈដែលទូកបានបើកដឹកចម្លងសិស្សចេញពីភូមិអំពិលទឹក​ ទៅភូមិកោះចំរើន ក្នុង​ឃុំកំពង់ភ្នំ ហើយទូកហៀបនឹងដល់ច្រាំងទៅហើយ ​សល់ប្រមាណចម្ងាយ៥០ម៉ែត្រទៀតប៉ុណ្ណោះ ទូកក៏លិច​ បណ្ដាលឲ្យកុមារ១១នាក់​បានស្លាប់ និ​ង៤នាក់បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងនោះ​មានម្នាក់ជាអ្នកបើកទូកចម្លងផងដែរ។

ទោះយ៉ាងណា ​ការសម្រេចពីតំណាងអយ្យការនេះ គឺមិនទាន់បិទបញ្ចប់សំណុំរឿងទាំងស្រុងនោះទេ ព្រោះជាការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នប៉ុណ្ណោះ​ ការបន្តនីតិវិធីបែបណាទៀតនោះ គឺស្ថាប័ន​តុលាការ​នឹ​ងសម្រេចនាពេលក្រោយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |