ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមន្ត្រីកសិកម្មទាំងអស់ និងអាជ្ញាធរដែនដី «មិនត្រូវជិះសេះមើលផ្កានោះទេ»

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមន្ត្រីកសិកម្មទាំងអស់ និងអាជ្ញាធរដែនដី «មិនត្រូវជិះសេះមើលផ្កានោះទេ»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងខ្លាំងៗផ្តាំទៅមន្ត្រីកសិកម្មទាំងអស់ រួមទាំងអាជ្ញាធរដែនដី មិនត្រូវអនុវត្តន៍សកម្មភាពការងាររបស់ខ្លួនបែប «ជិះសេះមើលផ្កា»នោះទេ គឺត្រូវនៅឲ្យជាប់កៀកកិតជាមួយប្រជាជន ដោះស្រាយភ្លាមៗនូវបញ្ហារបស់ពួកគាត់។

ការផ្ញើផ្ញាំរបស់សម្តេចតេជោបែបនេះ ពាក់ព័ន្ធទៅនឹងសកម្មភាពការងារវាយតម្លៃផលប៉ះពាល់ដោយទឹកជំនន់មកលើប្រជាកសិករ និងការចែកគ្រាប់ពូជ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសកម្មភាពការងារផ្សេងៗទៀត របស់មន្ត្រីកសិកម្ម និងអាជ្ញាធរដែនដី នៅពេលដែលពលរដ្ឋជួយបញ្ហា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការវាយតម្លៃផលប៉ះពាល់ត្រូវធ្វើបន្ទាន់ នៅពេលវាយតម្លៃរួច ត្រូវដឹកជញ្ជូនគ្រាប់ពូជជូនប្រជាពលរដ្ឋភ្លាមៗ ហើយកន្លែងណាអាចធ្វើស្រូវបាន ឲ្យពួកគាត់ធ្វើស្រូវ ចំពោះកន្លែងណាដែលមិនអាចធ្វើស្រូវបាន ត្រូវផ្តល់គ្រាប់ពូជដំណាំរួមផ្សំជូនពួកគាត់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា មានស្តុកនូវគ្រាប់ពូជយុទ្ធសាស្ត្រ ដើម្បីការពារនូវហានិភ័យនានា ដែលអាចកើតឡើង សម្រាប់ការបង្កបង្កើនផល របស់បងប្អូន​ប្រជាពលរដ្ឋ មិនជួបបញ្ហាខ្វះខាតពូជនោះទេ។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមនៅទីនេះ ហើយក៏បានដាក់វិធានការរួចមកហើយ គឺការវាយតម្លៃបន្ទាន់ អត់មានរង់ចាំវាយតម្លៃរួចបានផ្គត់ផ្គង់ទេ ដើម្បីឲ្យទាន់ពេលវេលានៃការបង្កបង្កើនផល របស់ប្រជាជន កន្លែងណាវាយតម្លៃរួច ដឹកស្រូវពូជ ឬពូជដំណាំដទៃទៀត ទៅដល់ចែកជូនប្រជាជនតែម្តង ដោយឥតត្រូវរង់ចាំទេ យើងមានពូជមានស្តុកយុទ្ធសាស្ត្រ កន្លែងខ្លះយើងអាចធ្វើស្រូវឡើងវិញ កន្លែងខ្លះអាចត្រូវប្រើពូជដំណាំផ្សេង​ យើងត្រូវផ្គត់ផ្គង់ពូជនោះ ដើម្បីឲ្យពួកគាត់អាចមានលទ្ធភាព​ ដើម្បីស្តារឡើងវិញ»។​

សម្តេចបញ្ជាក់ទៀតថា «អាជ្ញាធរខេត្តដែលជាប់ពាក់ព័ន្ធ ត្រូវនៅកៀកកិតជាមួយប្រជាជន យន្តការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែធ្វើសកម្មភាពនេះឲ្យបានលឿន ជាមួយគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ដែលក្នុងនោះមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីធ្វើការវាយតម្លៃអំពីការខូចខាត ហើយផ្គត់ផ្គង់ពូជភ្លាមសម្រាប់ប្រជាជន […] ហើយសុំផ្ញាំទៅមន្ត្រីកសិកម្មទាំងអស់ ក៏ដូចជាអាជ្ញាធរដែនដី មិនមែនជិះសេះមើលផ្កាទេ ត្រូវនៅឲ្យជាប់ជាមួយប្រជាពលរដ្ឋ វាយតម្លៃឲ្យត្រូវ ហើយនៅកៀកកិតជាមួយគាត់ ជូនកាលពូជដាក់ទៅវាមិនដុះ បើមិនដុះត្រូវដោះស្រាយបន្តទៀត អីចឹងបានកាលៈទេសៈនេះ ទាមទារឲ្យផ្នែកកសិកម្មយកចិត្តទុកដាក់ធ្វើអន្តរាគមន៍បន្ទាន់ អត់មានពេលត្រូវរង់ចាំនេះ រង់ចាំនោះ ធ្វើផង មិនធ្វើផង អត់ទេ»

សម្តេចតេជោបានថ្លែងទៀតថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងតួនាទីជារដ្ឋមន្ត្រីស្តីទី ក្រសួងកសិកម្ម បានរាយការណ៍ ជូនសម្តេចនូវការវាយតម្លៃផលប៉ះពាល់ និងការចុះចែកគ្រាប់ពូជជូនប្រជាពលរដ្ឋជាប្រចាំ ខណៈដែលការផ្ទេរតំណែងរដ្ឋមន្ត្រីថ្មី ក្រសួងកសិកម្ម ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជននានា រួមទាំងកាកបាទក្រហមកម្ពុជាផងដែរ ដែលបានចែកជូនជាជំនួយស្បៀងអាហារ ដល់បងប្អូនដែលមានផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជាការជួយសម្រាល ដល់ការលំបាកមួយផ្នែករបស់បងប្អូនប្រជាពលរដ្ឋ។

សម្តេចតេជោបន្តថា បើតាមការវាយតម្លៃប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ឆ្នាំ២០២២នេះ មានប្រមាណជាង១.៩ម៉ឺនគ្រួសារ ដែលទាមទារដោយមានការដោះស្រាយ តាមរយៈការផ្តល់ជំនួយស្បៀង និងការផ្តល់គ្រាប់ពូជសម្រាប់ដាំដុះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |