ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កីឡា ៣៨​ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចំនួន ៧ នឹង​ត្រូវ​រៀបចំ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣

កីឡា ៣៨​ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចំនួន ៧ នឹង​ត្រូវ​រៀបចំ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣

​កីឡា​ជាតិ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បានសម្រេច​កីឡា​ចំនួន ៣៨​ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិក​ចំនួន ៧​ប្រភេទ ដើម្បី​រៀបចំ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ ដែល​គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ។​

​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង ស្ដីពី​ការរៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ ដែល​រៀបចំឡើង​ក្រោម​កិច្ចសហការ​ចាំ​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ​ទាំង ៣៨ នា​ខែក្រោយ។​ កីឡា​ទាំង ៣៨​ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចំនួន ៧ គឺមាន​វិញ្ញាសា​ប្រកួត​សរុប​ចំនួន ៤០៥​វិញ្ញាសាដែល​ត្រូវធ្វើឡើង​នៅ ៥​ទីតាំង​ផ្សេងៗ​គ្នារួម​មា​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ដែលជា​គោលដៅ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

ព្រឹត្តិការណ៍​នេះធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​ចំនួន ៥ រួមមាន​៖ ១-ផ្ដល់ឱកាស​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ បាន​ដាក់​មន្ដ្រី​បច្ចេកទេសដែល​បាន​បណ្ដុះបណ្ដាល​រួច ​ឲ្យ​អនុវត្ត​ការរៀបចំ​ការប្រកួត​ជាក់ស្ដែង​លើ​ទីលាន ដើម្បី​ទទួល​បាន​ចំណេះដឹង និង​បទពិសោធន៍។ ២-កីឡាករ-កីឡាការិនី​បាន​វាស់​ស្ទង់​គុណ​ផល​កីឡា និង​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ការប្រកួត​។ ៣-រៀបចំ​ទីលាន​ប្រកួត​ឲ្យ​ស្របតាម​ស្ដង់ដារ​តំបន់។ ៤-រៀបចំ​ពិធី​បើក​-​បិទ​ឲ្យ​ស្របតាម​ស្ដង់ដារ​ស៊ីហ្គេម​។ ៥-ជា​ការ​សាកល្បង​ចុងក្រោយ ​សម្រាប់​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​យោងតាម​ប្រភព​ដដែល​បាន​បញ្ជាក់ថា សម្រាប់​ពិធី​បើក​ការប្រកួត​ផ្លូវការគ្រោង​ធ្វើឡើង​នា​ថ្ងៃទី​២១ ខែវិច្ឆិកា និង​ពិធី​បិទនា​ថ្ងៃទី​៣០ ខែវិច្ឆិកានៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |