ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោអនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ានជួបសំដែងការគួរសម

សម្តេចតេជោអនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ានជួបសំដែងការគួរសម

ភ្នំពេញ៖ មុនពេលបើកកិច្ចប្រជុំជាផ្លូវការនៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី១៣តុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គមនិងវប្បធម៌អាស៊ាន ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន​និងកីឡានៃប្រទេសព្រុយណេដារ៉ូសាឡាម ចូលជួបសម្ដែងការគួរសម។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានទទួលស្វាគមន៍គណៈប្រតិភូទាំងមូល ហើយបានថ្លែងអំណរ​គុណប្រតិភូទាំងមូលដែលបានមកចូលរួមប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម និងវប្បធម៌អាស៊ាន​ដោយផ្ទាល់។

សម្ដេច មានប្រសាសន៍ថា នៅក្នុងអាស៊ានយើងនេះ​មាន​សសរស្ដម្ភ​៣៖ សសរស្តម្ភទី១.គឺសន្តិសុខ នយោបាយ.សសរស្តម្ភទី២ គឺ​សហគមន៍ សេដ្ឋកិច្ចនិងសសរស្តម្ភទី៣.គឺ​សហគមន៍ ​សង្គមវប្បធម៌​ដែល​យើងទាំងអស់គ្នាកំពុងតែចូលរួមប្រជុំនៅថ្ងៃនេះ​ហើយ​សសរស្ដម្ភ​នេះសោត​គឺមានសារៈសំខាន់ណាស់។

ក្នុងន័យនេះ សម្ដេចតេជោក៏បានលើកទឹកចិត្តឲ្យប្រតិភូទាំងមូលប្រឹងប្រែង​ធ្វើយ៉ាងណា​ពង្រឹង​កិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឲ្យដំណើរការនៃកិច្ចប្រជុំនេះ​ទទួលបានលទ្ធផលជាផ្លែផ្កា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |