ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នាយឧត្ដមសេនីយ៍ វង្ស ពិសេន នាំយកអាវរងាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន

នាយឧត្ដមសេនីយ៍ វង្ស ពិសេន នាំយកអាវរងាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បាននាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនកងកម្លាំងប្រដាប់អាវុធនៅទិសយោធភូមិភាគទី៣។

ពិធីចែកជូនអាវរងាធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៣ ដោយអង្គភាពត្រូវទទួលរួមមាន: បណ្តាកងឯកភាព សាលាចំណុះយោធភូមិភាគ, កងពលតូចលេខ៣១, តំបន់ប្រតិបត្តិការសឹករងចំណុះយោធភូមិភាគទី៣, កងរាជអាវុធហត្ថខេត្តកោះកុង, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ និងវរសេនាតូចនគរបាលព្រំដែនមួយចំនួនទៀត ដែលឈរជើងក្នុងភូមិសាស្ត្រយោធភូមិភាគទី៣។

ក្នុងមតិសំណេះសំណាល នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជា​តិ ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងការពារបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់បណ្តាអង្គភាពឈរជើងនៅទិសយោធភូមិភាគទី៣ ដែលបានខិតខំកសាងពង្រឹងអង្គភាពរបស់ខ្លួន និងបណ្តាភារកិច្ចយុទ្ធសាស្ត្រជាច្រើនទៀត សំដៅការពារសុខសន្តិភាព ការពាររាជរដ្ឋាភិបាល និងការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីដំណាក់កាលនៃការឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍របស់កម្ពុជា និងគុណតម្លៃសន្តិភាព រកបានដោយលំបាក ក្រោមការដាក់ចេញនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដល់ឱកាសដល់ការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានរម្លឹកដល់កងកម្លាំងប្រដាប់អាវុធ ឱ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គីការពារសន្តិភាព ទប់ស្កាត់និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម និងបានផ្តាំផ្ញើឲ្យបន្តថែរក្សារាល់សមិទ្ធផលដែលកំពុងកើតមានសព្វថ្ងៃ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |