ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា និស្សិត និងសិក្ខាកាមយោធាសិក្សានៅអេហ្ស៉ីប និងរុស្ស៉ី ១៤៣នាក់ទៀត ត្រូវបានសម្របសម្រួលឱ្យត្រឡប់មកកម្ពុជាវិញ

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា និស្សិត និងសិក្ខាកាមយោធាសិក្សានៅអេហ្ស៉ីប និងរុស្ស៉ី ១៤៣នាក់ទៀត ត្រូវបានសម្របសម្រួលឱ្យត្រឡប់មកកម្ពុជាវិញ

(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា និស្សិត និងសិក្ខាកាមយោធាទាំង ១៤៣នាក់ នឹងហោះហើរតាមជើងហោះហើរលេខ MH754 ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី ហើយនឹងមកដល់ប្រទេសកម្ពុជាវេលាម៉ោង ១៣៖០០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ។
សូមបញ្ជាក់ថា តាមគោលការណ៍ និងវិធានរបស់ក្រសួងសុខាភិបាល រាល់អ្នកដំណើរ ទាំងពលរដ្ឋកម្ពុជា និងជនបរទេស ដែលចូលមកប្រទេសកម្ពុជា នឹងត្រូវពិនិត្យរកជំងឺកូវីដ១៩។ នៅលើយន្តហោះនោះបើមាននរណាម្នាក់រកឃើញមានជំងឺកូវីដ១៩ អ្នកដំណើរទាំងអស់នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃនៅតាមទីតាំងដែលក្រសួងសុខាភិបាលរៀបចំ។

តែបើលើយន្តពិនិត្យមិនឃើញមាននរណាកើតជំងឺកូវីដ១៩ទេនោះ អ្នកដំណើរនឹងត្រូវអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ តែក៏ត្រូវឱ្យពួកគេធ្វើចត្តាឡីស័ក ដោយខ្លួនឯងនៅតាមផ្ទះផងដែរ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ ត្រូវតែចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធាន និងគោលការណ៍នេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |