ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេច ស ខេង អញ្ជើញបិទ និងផ្តល់ពានរង្វាន់ជូនទូកជាប់ចំណាត់ថ្នាក់នៅខេត្តបាត់ដំបង

សម្តេច ស ខេង អញ្ជើញបិទ និងផ្តល់ពានរង្វាន់ជូនទូកជាប់ចំណាត់ថ្នាក់នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអុំទូក សំពះព្រះខែ បណ្តែតប្រទីប នៅថ្ងៃបុណ្យចេញព្រះវស្សា តាមដងស្ទឹងសង្កែក្រុងបាត់ដំប ត្រូវបានបិទ និងប្រកាសជ័យ

ជម្នះដល់កីឡាករដែលទទួលបានលាភី។

ពិធីបិទនេះបានធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងប្រតិភូអមដំណើរ, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសមាជិក រដ្ឋសភា អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងស្រុកឃុំសង្កាត់ រដ្ឋបាលក្រុងស្រុក មន្រ្តីរាជការ
កងកម្លាំង និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ចូលរួមផងដែរ។

ថ្លែងក្នុងពិធីបិទការប្រកួតអុំទូក នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងចូលរួមអបអរសាទរសប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដែលបានមកលេងកំសាន្តក្នុងពិធីដ៏អធិកអធមនេះ បន្ទាប់ពីខកខានរយៈពេលកន្លងមក ដោយសារតែគ្រោះទឹកជំនន់ និងវិបត្តិជំងឺកូវីដ១៩។

លោកអភិបាលបន្តថា បច្ចុប្បន្នដោយការខិតខំយកចិត្តទុកដាក់គិតគូរខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋស្ទើរតែ១០០ភាគរយហើយនោះ ធ្វើឲ្យជំងឺដ៏កាចសាហាវមួយនេះ ស្ទើរតែបាត់ទាំងស្រុងនៅកម្ពុជារបស់យើង។

លោក សុខ លូ បានថ្លែងបន្តទៀតថា «កក្តាទាំងអស់នេះហើយធ្វើឲ្យប្រទេសកម្ពុជាយើង បានធ្វើឲ្យសេដ្ឋកិច្ចបានងើបឡើងវិញជាបន្តបន្ទាប់លើគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋប្រកបមុខរបរកស៊ីជាធម្មតានឹងមានជីវភាពធូរធា សំបូរសប្បាយ ឡើងវិញដោយមិនមានការបារម្មណ៍នឹងវិបត្តិជំងឺកូវីដដូចមុនទៀតឡើយ»

ទោះបីជាបច្ចុប្បុន្ននេះស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាលយ៉ាងណាក្តី លោក សុខ លូ នៅតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមកទស្សនាកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្សអុំទូកនេះ ត្រូវតែអនុវត្តឲ្យខ្ជាប់ខ្ជួនវិធានការ របស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ លោក សុខ លូ បានកោតសរសើរ ដល់កីឡាករអុំទូកទាំងអស់ ដែលរយ:ពេល២ថ្ងៃនេះ បានបញ្ចេញអស់នូវថាមពល បង្កការសប្បាយជូនប្រជាពលរដ្ឋ ពិសេសខំដណ្តើមយកពានរង្វាន់ជូនក្រុមរបស់ខ្លួនប្រកប
ដោយមោទកភាព។ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់ក្រុមកីឡាករទាំងអស់ ត្រូវបន្តហ្វឹកហាត់សមតទៅទៀតឲ្យបានប្រសើរសម្រាប់ត្រៀមការប្រណាំងនៅឆ្នាំក្រោយៗទៀត។

សម្តេចក្រឡាហោម ស ខេង ថ្លែងក្នុងពិធីបិទ និងប្រកាសលទ្ធផលជ័យលាភីនៃការប្រកួតអុំទូកនៅខេត្តបាត់ដំបងនៅអង្គពិធីថា បងប្អូនកីឡាករកីឡាការិនី បានសម្ដែងក្ដីរីករាយដែលមានឱកាសជាថ្មីទៀតបានចូលរួមទស្សនា និងគាំទ្រការប្រារព្ធពិធីប្រណាំងទូកខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋជាចំណុះទូក និងប្រជាពលរដ្ឋជាអ្នកមកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។

សម្ដេចក៏បានថ្លែងអំណរគុណ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្ររដ្ឋបាលខេត្តបាត់ដំបង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈដល់ចំណុះទូកដែលបានចូលរួមប្រណាំងញាំងបរិយាកាសរីករាយជូនប្រជាពលរដ្ឋ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏ថ្លែងទាញចំណាប់អារម្មណ៍អង្គពិធីអំពីសក្ដានុពលស្ទឹងសង្កែ ដែលមិនត្រឹមតែជាប្រភពទឹកសម្រាប់បង្ហូរទៅតាមប្រឡាយនានាបម្រើឱ្យពលរដ្ឋធ្វើស្រែប្រាំង ប៉ុណ្ណោះទេ ប៉ុន្តែសម្បត្តិសាធារណៈមួយនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកមុខមាត់ក្រុងបាត់ដំបងដូចដែលបទចំរៀងសម័យដើមបានរៀបរាប់ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ផងដែរ។

សម្ដេចក៏អំពាវនាវរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងក្រុងបាត់ដំបង និងបណ្ដាស្រុកផ្សេងៗជាប់ស្ទឹងសង្កែ សូមខិតខំថែរក្សាបរិស្ថាន អនាម័យ និងកែច្នៃបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងបាត់
ដំបង ពិសេសស្ទឹងសង្កែនេះតែម្ដង។ សម្ដេចលើកទឹកចិត្តឱ្យបន្តរៀបចំសួនច្បារ និងដាំដើមឈើឱ្យបានច្រើន ទាំងដងស្ទឹង និងតាមបណ្ដោយដងផ្លូវ ដើម្បីបង្កើនបរិយកាសបៃតង។

សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូក បណ្ដែតប្រទីប ខេត្តបាត់ដំបង នាឆ្នាំ២០២២នេះ ជ័យលាភីលេខ១ ផ្នែកទូកអុំបុរសខ្នាតអន្តរជាតិ បានទៅលើទូក «បាណន់មានជ័យបារមីតាដំបងដែក» លេខ២ បានទៅ
លើទូក «សង្កែសជ័យ» លេខ៣ បានទៅលើទូក «ផ្សោតមានជ័យដែនដីសុវណ្ណ» និងទូកលេខ៣ស្ទួន បានទៅលើទូក «អនុវិទ្យាល័យព្រែកនរិន្ទសជ័យ»

ចំណែកជ័យលាភីទូកខ្លីប្រពៃណីផ្នែកបុរសចំណុះ២២នាក់ ក្របខណ្ឌអក្សរ គ លេខ១ បានទៅលើទូក «យុវជនបាត់ដំបងសជ័យបារមីគង្គា» លេខ២បានទៅលើទូក «បញ្ញវ័ន្តក្មេងវត្តបាត់ដំបងបារមីតេជោសែន» ទូកលេខ៣ បានទៅលើទូក «ហនុរាជសីសែនជ័យបារមីតេជោ» ទូកលេខ៣ស្ទួន បានទៅលើទូក «មហាពាណិជ្ជឧស្សាហ៍មានជ័យ»

ទូកខ្លីប្រពៃណីបុរសផ្នែកអក្សរ ខ លេខ១ គឺទូក «តាតាំងមានជ័យបារមីវត្តសង្កែវាល» លេខ២ បានទៅលើទូក «ស្រស់ពិស័យបារមីលោកតាវាំង» លេខ៣បានទៅលើទូករតនៈសំឡូតមានជ័យ លេខ៣
ស្ទួន បានទៅលើទូក «សាធារណការសជ័យបារមីកំចាយមារ»

ទូកខ្លីប្រពៃណីផ្នែកបុរសក្របខណ្ឌអក្សរ ក លេខ១ បានទៅលើទូក «សុវណ្ណមានជ័យបារមីវត្តសង្កែវាល» លេខ២ បានទៅលើទូក«កាកបាទក្រហមសជ័យបារមីតេជោ» លេខ៣ បានទៅលើទូក «សង្គមកិច្ចសែនជ័យបារមីមានរិទ្ធ» លេខ៣ស្ទួន បានទៅលើទូក «សុខាភិបាលសជ័យបារមីដំបងក្រញ៉ូង»

សម្រាប់ទូកងវែងប្រពៃណីវែងខ្នាតបុរសចំណុះ៦៨នាក់ឡើងទៅ ដែលជាទូកផែនពិសេស គឺជ័យលាភីលេខ១ បានទៅលើទូក «នរិន្ទរង្សីសជ័យពិចិត្របុត្រ» លេខ២ បានទៅលើទូក «បាត់ដំបងខនស៊ីមេនមានជ័យបារមីភ្នំដូននាយ» លេខ៣ បានទៅលើទូក «សុវណ្ណភត្រាបាត់ដំបងសជ័យ» និងលេខ៣ស្ទួន បានទៅលើទូក «ពិសីមានជ័យបារមីស្រីស្អាត»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |