ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទូតអាល្លឺម៉ង់ សន្យាជំរុញអ្នកវិនិយោគមកកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរនូវទំនាក់ទំនង

ទូតអាល្លឺម៉ង់ សន្យាជំរុញអ្នកវិនិយោគមកកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរនូវទំនាក់ទំនង

(ភ្នំពេញ)៖ លោក ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលទើបមកបំពេញបេសកកម្មការងារ បានសន្យាជួយជំរុញអ្នកវិនិយោគអាល្លឺម៉ង់នៅកម្ពុជា និងបន្តប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់។

លោក ស្តេហ្វេន អេនតុន មេសសេរឺ បានថ្លែងបង្ហាញការតាំងចិត្តនេះក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែង ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺងម៉ង់ប្រចាំនៅកម្ពុជា បានបង្ហាញនូវការរីករាយជាខ្លាំង ចំពោះការបានបំពេញបេសកកម្មការងារនៅកម្ពុជាតាមបំណងប្រាថ្នារបស់លោក។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានដឹកនាំកម្ពុជាឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយអាល្លឺម៉ង់មានសេចក្តីរីករាយ ដែលបានចូលរួមដំណើរ និងជួយដល់កម្ពុជាក្នុងដំណើរឆ្ពោះទៅទទួលបានជោគជ័យ។

បើតាមលោក អ៊ាង សុផល្លែត, លោកឯកអគ្គរដ្ឋទូត បានបង្ហាញការតាំងចិត្តនៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មការទូតនៅកម្ពុជា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញឱ្យមានការវិនិយោគឱ្យកាន់តែខ្លាំងឡើងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្តែងការអបអរសាទរចំពោះលោក ស្តេហ្វេន ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា រាល់ការជោគជ័យរបស់កម្ពុជា និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយរបស់អាល្លឺងម៉ង់។ ជាពិសេសនៅពេលថ្មីៗនេះជំនួយរបស់អាល្លឺម៉ង់ បានជួយទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩។

លោក ស្តេហ្វេន អេនតុន មេសសេរឺ ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ជំនួសលោក Christian Berger ដែលចប់អាណត្តិ។ លោក ស្តេហ្វេន អេនតុន មេសសេរឺ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ។

ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរនោះ លោកឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់រូបនេះ បានអញ្ជើញចូលជួបថ្នាក់ដឹកនាំនៅតាមស្ថាប័នកំពូលៗរបស់ជាតិ ក៏ដូចជាតាមក្រសួងស្ថាប័ននានាផងដែរ។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែល្អប្រសើរ។

អាល្លឺម៉ង់ គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជាក្រោយងើបចេញពីភ្លើងសង្គ្រាម។ រយៈពេលប្រមាណ ២៨ឆ្នាំមកនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍន៍ជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរនៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់ បានផ្តល់ជំនួយឥតសំណងប្រមាណ ៦៧០លានដុល្លារ ស្មើនឹងប្រមាណ ២.៦ភាគរយ នៃទំហំជំនួយទាំងអស់ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា។

អាល្លឺម៉ង់ ក៏ជាដៃគូយូរអង្វែង និងជាម្ចាស់ជំនួយដ៏សំខាន់មួយលើការងារបោសសំអាតមីននៅកម្ពុជា។ ក្នុងនោះប្រទេសអាល្លឺម៉ង់ បានរួមចំណែករាប់លានដុល្លារដល់អង្គការ Halo Trust ក្នុងការងារបោសសម្អាតមីន ជារៀងរាល់ឆ្នាំរយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានសន្យាបន្តគាំទ្រអង្គការ Halo Trust រហូតដល់ឆ្នាំ២០២៤៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |