ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេស G20 (P20) នៅប្រទេសឥណ្ឌូនេស៊ី

គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេស G20 (P20) នៅប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេស G20» (P20) ចាប់ពីថ្ងៃទី ៥-៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «ការពង្រឹងតួនាទីសភាដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព»

កិច្ចប្រជុំនេះត្រូវបានប្រកាសបើកក្រោមអធិបតីភាពរបស់ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី លោកស្រីបណ្ឌិត Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី និង លោក Duarte Pacheco ប្រធានសហភាពអន្តរសភា (IPU) ដោយមានការចូលរួមពីថ្នាក់ដឹកនាំសភានៃប្រទេសជាសមាជិក G20 ភ្ញៀវម្ចាស់ផ្ទះ និងអង្គការអន្តរជាតិចំនួនប្រមាណ ២០០នាក់ មកពីប្រមាណ ៣០ ប្រទេស។

កិច្ចប្រជុំបានពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗចំនួន ០៤ រួមមាន៖ ១-ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងសេដ្ឋកិច្ចបៃតង ២-បញ្ហាប្រឈមកំពុងលេចឡើង ស្តីពីសន្តិសុខស្បៀងអាហារ ថាមពល និងសេដ្ឋកិច្ច ៣-ប្រសិទ្ធភាពកិច្ចការសភានិងប្រជាធិបតេយ្យ រឹងមាំ និង ៤-បរិយាប័ន្នសង្គម សមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិស្រ្តី។

ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាបានជួបសម្តែងការគួរសមជាមួយប្រធាន និងអនុប្រធានសភាមកពីប្រទេសអារ៉ាប់រួមអេមីរ៉េត ឥណ្ឌា អង់គ្លេស អាហ្សែបាយហ្សង់ សិង្ហបុរី ហ្វីជី ចិន កាហ្សាក់ស្ថាន និងប្រធាន IPU។ ក្នុងជំនួបនោះដែរ គណៈប្រតិភូអារ៉ាប់រួមអេមីរ៉េតបានឯកភាពជាគោលការណ៍ទទួលការអញ្ជើញរបស់រដ្ឋសភាកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ។

ដោយឡែក គណៈប្រតិភូកម្ពុជាក៏ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការកិច្ចសហប្រតិបត្ដិការអន្ដរសភានៃរដ្ឋសភាឥណ្ឌូនេស៊ី ក្នុងនោះគណៈប្រតិភូឥណ្ឌូនេស៊ីក៏បានបញ្ជាក់អំពីការចូលរួមរបស់ប្រធានសភាឥណ្ឌូនេស៊ីនៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ នៅកម្ពុជា ផងដែរ។

កិច្ចប្រជុំបានបញ្ចប់ដោយសម្រេចចេញនូវ «សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ» ដែលផ្តោតសំខាន់លើការពង្រឹងតួនាទីសភាក្នុងការជំរុញវប្បធម៌សន្តិភាព សមភាពយេនឌ័រ ភាពអត់ឱន និងសាមគ្គីភាពនៅក្នុងតំបន់និងពិភពលោក ដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងបានប្រកាសអំពីការរៀបចំកិច្ចប្រជុំ P20 លើកទី៩ ដែលរដ្ឋសភាឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |