ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន លោក ប្រាយុទ្ធ ចាន់អូឆា ចូលរួមរំលែកទុក្ខក្នុង ហេតុការណ៍បាញ់ប្រហារ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន លោក ប្រាយុទ្ធ ចាន់អូឆា ចូលរួមរំលែកទុក្ខក្នុង ហេតុការណ៍បាញ់ប្រហារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតមួយជូន លោកប្រាយុទ្ធ ចាន់អ៊ូឆា នាយករដ្ឋមន្ត្រីថៃ ដោយចូលរួមរំលែកទុក្ខចំពោះហេតុការណ៍បាញ់ប្រហារនៅមជ្ឈមណ្ឌលថែទាំកុមារភាគឦសាន ប្រទេសថៃ បណ្តាលឱ្យស្លាប់កុមារ និងមនុស្សចាស់ជាង៣០នាក់។

តាមរយៈសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែល ទទួលបាន សម្តេចតេជោ បានប្រសាសន៍ថា៖ «ខ្ញុំមានការតក់ស្លុត​ និងក្តីសោកសៅយ៉ាងក្រៃលែង នៅពេលបានដឹងអំពីករណីបាញ់ប្រហារដ៏អាក្រក់ នៅឯមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែង ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសានប្រទេសថៃ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកជីវិតមនុស្សរាប់សិបនាក់ ដែលភាគច្រើនជាកុមារ និងបាន​ធ្វើ​ឱ្យ​​មនុស្សជាច្រើន​នាក់ផ្សេង​ទៀតទទួលរង​របួស»។

ក្នុងឱកាសដ៏សោកសៅបំផុតនេះ តាងនាមឱ្យរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះពីចិត្តបំផុតជូនចំពោះ លោក ប្រាយុទ្ធ ចាន់អ៊ូចា ហើយតាមរយៈលោក បន្តជូនចំពោះរដ្ឋាភិបាល និងប្រជាជនថៃ ជាពិសេសក្រុមគ្រួសារនៃសព និងអ្នកដែលរងរបួស។

សម្តេចបានថ្លែងថា កម្ពុជា​ឈរ​នៅជាមួយ​ថៃក្នុងការកាន់ទុក្ខចំពោះ​ឧប្បត្តិហេតុ​សម្លាប់មនុស្សយ៉ាង​រង្គាល​នេះ ហើយ​សូម​ជូនពរ​អ្នក​របួស​ឱ្យឆាប់​ជា​សះស្បើយឡើងវិញ។

សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា មានបុរសជនជាតិថៃម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារសម្លាប់មនុស្សយ៉ាងហោច ៣៨នាក់ នៅខេត្តភាគឦសាន ប្រទេសថៃ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅទីនោះ រួមមានក្មេងៗដល់ទៅ ២៤នាក់ផងដែរ។

មន្ត្រីប៉ូលិសថៃប្រចាំខេត្តណងបួលាំភូ បានឱ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ Panya Khamrab មានអាយុ ៣៤ឆ្នាំ បានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលមើលថែទាំកុមារ ដែលស្ថិតក្នុងស្រុកណាក្លាង (Na Klang) ដើម្បីស្វែងរកកូន។ ប៉ុន្តែមិនបានជួបឡើយ ហើយស្រាប់តែបានបើកការបាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលតែម្ដង។ ក្រោយមកខ្មាន់កាំភ្លើងរូបនេះបានជិះរថយន្ដត្រឡប់ទៅផ្ទះវិញ ហើយបាញ់សម្លាប់ប្រពន្ធកូន និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ប្រព័ន្ធផ្សព្វផ្សាយថៃ បានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជាអតីតមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានបណ្ដេញចេញពីតួនាទីកាលពីឆ្នាំ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន។ អ្នកនៅក្នុងតំបន់នោះផ្ទាល់ ក៏សុទ្ធតែស្គាល់យ៉ាងច្បាស់ថា ខ្មាន់កាំភ្លើងរូបនេះជាមនុស្សញៀនថ្នាំផងដែរ។

នៅក្នុងការវាយប្រហារដ៏រន្ធត់នេះ ខ្មាន់កំាភ្លើង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ព្រមទាំងកាំភ្លើង Shot Gun មួយដើម និងកំាបិតមួយផងដែរ។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុឱ្យច្បាស់ដែលនាំឱ្យខ្មាន់កាំភ្លើងខាងលើ ប្រព្រឹត្តទង្វើដ៏សាហាវយង់ឃ្នងនេះទេ។ ប៉ូលិសថៃ បានសន្និដ្ឋានបឋមថា ការបាញ់ប្រហារនេះ អាចបណ្តាលមកពីឥទ្ធិពលគ្រឿងញៀន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |