ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចពិជ័យសេនា ទៀ បាញ់៖ រដ្ឋាភិបាលកម្ពុជា បង្ហាញមហិច្ឆតាបោសសំអាតមីនឱ្យនៅទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥

សម្តេចពិជ័យសេនា ទៀ បាញ់៖ រដ្ឋាភិបាលកម្ពុជា បង្ហាញមហិច្ឆតាបោសសំអាតមីនឱ្យនៅទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥

(កំពង់ស្ពឺ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញមហិច្ឆតាបង្កើនកិច្ចប្រឹងប្រែងឱ្យបាន កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមស៉ីវិល ឱ្យរួចរាល់ទាំងស្រុងនៅទូទាំងប្រទេសយ៉ាងយូរបំផុត នៅត្រឹមឆ្នាំ២០២៥។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធបិតីភាពពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ ប្រគល់អធ្យោបាយសម្ភារៈ បោសសំអាតទ័ពជូនកងអនុសនាតូចបោសសំអាតមីន ចំនួន៩កង ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងពិធីបើកវហ្វឹកហ្វឺនជំនាញស្ពានបណ្តែតទឹកដល់កងកម្លាំងមួកខៀវ ត្រៀមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការក្សាឱ្យបាននូវនិរន្តភាពគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅសេសសល់ក្នុងរយៈពេលវែង។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តនូវឆន្ទៈប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា «២០១៦-២០៣០» ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ «២០១៩-២០២៣» យុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ «២០១៨-២០២៣» និងផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន «២០១៨-២០២៥»។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានចាត់ទុកកេរ្តិ៍តំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាត្រូវបានសង្គ្រាមរាប់ទសវត្សរ៍ និងជម្លោះផ្ទៃ ក្នុងបន្សល់ទុក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះច្រើន។

ជាមួយគ្នានេះដែរ សម្តេចបានលើកឡើងថា ចាប់តាំងពីកម្ពុជាចាប់ផ្តើមស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ រាជរដ្ឋាភិបាលបានកំណត់យកសកម្មភាពកំចាត់មីនជាផ្នែកមួយដ៏សំខាន់នៃការរៀបចំផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍ ហើយបានចាត់ទុកវិស័យសកម្មភាពកំចាត់មីន ជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាពីរវិស័យនេះ គឺជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់ខ្លួន និងជាសមាសធាតុមួយយ៉ាងសំខាន់ នៃដែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៤ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធទិវាជាការយល់ដឹងអំពីមីន ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់បង្កឡើងដោយសារគ្រាប់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយចង់ទុកសកម្មភាពមីនជាអាទិភាពមួយដ៏សំខាន់ក្នុងគោលដៅអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ ជាក់ស្ដែងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន «២០១៨-២០២៥» បានឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយដែលតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវដោះស្រាយ ដើម្បីអភិវឌ្ឍ និងផ្តល់សុវត្ថិភាពដល់ប្រជាជនគ្រប់រូប។ ការកសាងផែនការយុទ្ធសាស្ត្រ គឺផ្អែកលើយុទ្ធសាស្ត្រដែលមានពីមុនក៏ដូចជាចំណេះដឹងនឹងបទពិសោធន៍ ដែលកម្ពុជាបទឆ្លងកាត់រយៈពេលកន្លងទៅ «១៩៩២-២០២២» លើការងារបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបោសសំអាតមីនមនុស្សធម៌ ដែលបិទបញ្ចប់បានចាប់ផ្តើមឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់កងអនុសេនាតូចបោសសំអាតមីនចំនួន៩កង សរុបចំនួន ២៣៤នាក់។

នាយឧត្តមសេនីយ៍ បានបន្តថា កងកម្លាំងជំនាញទាំងនោះមកពីអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទរួមមាន៖ បញ្ជាកដ្ឋានវិស្វកម្ម, បញ្ជាការដ្ឋានកាំភ្លើងធំ, បញ្ជាការដ្ឋានរថក្រោះ, បញ្ជាការដ្ឋានទ័ពពិសេស, កងពលតូចអន្តរាគមន៍លេខ៧០, កងពលតូចអន្តរាគមន៍លេខ១៤, កងពលតូចអន្តរាគមន៍លេខ១ យោធភូមិភាគទី៣ និងទី៥។ ការហ្វឹកហ្វឺន គូបផ្សំនឹងការបំពាក់មធ្យោបាយសម្ភារៈ កងអនុសេនាតូចបោសសំអាតមីនទាំង៩កង មាន សមត្ថភាព អាចចេញប្រតិបត្តិការបានភ្លាមៗនៅពេលមានបទបញ្ញា។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំពេញបោសសំអាតមីនមនុស្សធម៌ ដល់កងអនុសេនាតូចទាំង៩ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក បូករួមទាំងមធ្យោបាយសម្ភរៈបានមកដោយសារតែខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ក្នុងការកៀរគរថវិកាពីសប្បុរសជនដើម្បីភូមិ-ឃុំ មានសុវត្ថិភាព។

ខណៈពេលដែលវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនត្រូវបានបិទបញ្ចប់ មជ្ឈមណ្ឌលជាតិក៏បានរៀបចំវត្តហ្វឹកហ្វឺនជំនាញស្ពានបណ្តែតទឹក ដល់កងកម្លាំងរក្សាសន្តិភាពសម្រាប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល តាមការស្នើសុំពីអង្គការសហប្រជាជាតិកាលពីឆ្នាំ២០២១។

ការហ្វឹកហ្វឺនជំនាញស្ពានបណ្តែតទឹកនាពេលនេះ គឺឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍ទៅមុខជាវិជ្ជមានសំដៅបង្កើនចំណេះជំនាញកម្លាំងមួកខៀវ ឱ្យក្លាយជាកម្លាំងពហុជំនាញ ដើម្បីអាចអនុវត្តភារកិច្ចក្នុងគ្រប់ស្ថានការណ៍ក្នុងតំបន់បេសកកម្មពិសេសក្នុងតំបន់បេសកកម្ម ដែលហេដ្ឋារចនាសម្ព័ន្ធស្ទើរតែពុំមាន។ ការហ្វឹកហ្វឺនពង្រីកជំនាញនេះទៀតសោត ក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មហា

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |