ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋមន្ដ្រី ជា វ៉ាន់ដេត ជំរុញឲ្យភាគីពាក់ព័ន្ធ អនុវត្តនូវកិច្ចការចាំបាច់មួយចំនួន សំដៅអភិវឌ្ឍវិស័យប្រៃសណីយ៍ ស្របតាមគោលនយោបាយ

រដ្ឋមន្ដ្រី ជា វ៉ាន់ដេត ជំរុញឲ្យភាគីពាក់ព័ន្ធ អនុវត្តនូវកិច្ចការចាំបាច់មួយចំនួន សំដៅអភិវឌ្ឍវិស័យប្រៃសណីយ៍ ស្របតាមគោលនយោបាយ

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានជំរុញ និងលើកទឹកចិត្ត ឲ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តនូវកិច្ចការចាំបាច់នានាមួយចំនួន សំដៅអភិវឌ្ឍវិស័យប្រៃសណីយ៍ ស្របតាមគោលនយោបាយ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២២ វេទិកាប្រៃសណីយ៍លើកទី១ និងពិព័រណ៍សេវាប្រៃសណីយ៍ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា លោកសូមយកឱកាសនេះ ដើម្បីជំរុញ និងលើកទឹកចិត្ត ឲ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តនូវកិច្ចការ ចាំបាច់នានា សំដៅអភិវឌ្ឍវិស័យប្រៃសណីយ៍ ស្របតាមគោលនយោបាយ ដូចខាងក្រោម៖

ទី១៖ ចូលរួមរៀបចំផែនការសកម្មភាពលម្អិត ឲ្យបានចប់សព្វគ្រប់ សម្រាប់អនុវត្តជាក់ស្តែងក្នុងរយៈពេលពី ឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ យោងតាមតារាងសកម្មភាពអាទិភាពដែលមានបង្ហាញ ក្នុងឧបសម្ព័ន្ធនៃគោលយោបាយ។

ទី២៖ សហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវបណ្តាសកម្មភាពក្រោមយុទ្ធសាស្រ្តនីមួយៗ ក្រោមការសម្របសម្រួលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ពី ឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។

ទី៣៖ អនុវត្តឲ្យបានម៉ឺងម៉ាត់ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ គុណភាពសេវាប្រៃសណីយ៍ និងការពារអ្នកប្រើប្រាស់ ក៏ដូចជាការគ្រប់គ្រងការអភិវឌ្ឍវិស័យប្រៃសណីយ៍ទាំងមូល។

ទី៤៖ ធ្វើបរិវត្តកម្មឌីជីថលក្នុងខ្សែច្រវាក់ផលិតកម្ម និងការផ្តល់សេវាប្រៃសណីយ៍ និងជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យប្រៃសណីយ៍។

ទី៥​៖ ចាប់យកកាលានុវត្តភាពនៃការរីកចម្រើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងក្នុងស្រុកនិង ឆ្លងកាត់ព្រំដែន ដោយផ្តោតលើការលើកកម្ពស់គុណភាព និងភាពជឿទុកចិត្ត នៃការផ្តល់សេវាបញ្ញើប្រៃសណីយ៍។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការផ្តល់សេវាបញ្ញើប្រៃសណីយ៍ គឺជាកម្លាំងដែលជំរុញគ្នាទៅវិញទៅមក។

ខណៈដែលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជំរុញការអភិវឌ្ឍទីផ្សារសេវាបញ្ញើប្រៃសណីយ៍នេះ, ការធ្វើឲ្យប្រសើរឡើងនៃការផ្តល់សេវាបញ្ញើប្រៃសណីយ៍ រួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើន នៃពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការទាក់ទាញវិនិយោគលើផ្នែកនេះ។

ទី៦៖ តាមដានសេចក្តីសម្រេច និងយុទ្ធសាស្រ្តថ្មីៗ របស់សហភាពប្រៃសណីយ៍សកល ដើម្បីរៀបចំការ អនុវត្តស្របទៅតាមបរិបទនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។

ទន្ទឹមគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថា មានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើន សេដ្ឋកិច្ច និងការលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាជននៅកម្ពុជាដោយបានផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃ ទាំងនៅទីក្រុង និងជនបទ។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព និងគ្របដណ្តប់ជាសកល គឺជាប្រធានបទ មួយដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងក្របខណ្ឌ តំបន់ និងអន្តរជាតិផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តភ្ជាប់ក្នុងប្រទេសនៅគ្រប់ទីកន្លែង ពីទីក្រុងដល់ជនបទ ដែលអាចជួយបង្កលក្ខណៈ ងាយស្រួលដល់ការផ្តល់សេវាដឹកជញ្ជូនបញ្ញើកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ត្រូវបានកសាងឡើង និង អនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាប្រទីបបង្ហាញផ្លូវ ដល់ការរៀបចំផែនសកម្មភាព ជាអាទិភាពសម្រាប់ ឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច និងស្របទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីកវិសាលភាពសេវាប្រៃសណីយ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព ជូនប្រជាជន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |