ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Haaland រកបាន ២​គ្រាប់​ទៀត ​ខណៈ Man City ឈ្នះ Copenhagen ៥-០ នៅ UCL

Haaland រកបាន ២​គ្រាប់​ទៀត ​ខណៈ Man City ឈ្នះ Copenhagen ៥-០ នៅ UCL

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស ​រឺ​ហៅថា​ម៉ាស៊ីន​រក​គ្រាប់​បាល់ Erling Haaland បាន​បន្ត​កត់ត្រា​ស្ថិតិ​អស្ចារ្យ​របស់ខ្លួន​ជាមួយ Manchester City បន្ទាប់ពី​រកបាន ២គ្រាប់ទៀត​ក្នុង​ជ័យជំនះ ៥-០ លើ Copenhagen ក្នុង​ពូ​ល G ក្របខណ្ឌ UEFA Champions League​។

បន្ទាប់ពី Hat-Trick ពេល​យកឈ្នះ Manchester United ៦-៣ កាលពី​ថ្ងៃ​សៅរ៍ អតីត​ខ្សែប្រយុទ្ធ Dortmund រូបនេះ​មាន ១៧គ្រាប់​បាត់ទៅហើយ​ក្នុងការ​បង្ហាញខ្លួន ១១លើក ​ខណៈ​ពីរ​គ្រាប់​បន្ថែម​យប់មិញ​គឺជា​គ្រាប់​ទី១៩ ក្នុងការ​បង្ហាញខ្លួន​ត្រឹម ១២លើក​ប៉ុណ្ណោះ​នៅ Man City​។ ​មួយ​គ្រាប់​ចូល​ទី​ខ្លួនឯង​របស់ Copenhagen និង​ពីរ​គ្រាប់​ទៀត​ធ្វើបាន​ដោយ Riyad Mahrez និង Julian Alvarez ធ្វើឱ្យ​ក្រុម​របស់លោក Pep Guardiola មាន ៩ពិន្ទុ​ពេញ​ពី​ជ័យជំនះ ៣ប្រកួត​នៅក្នុង​ពូ​ល G នេះ​។

​ចំណែកឯ Dortmund រកបាន​បី​ពិន្ទុ​លើក​ទី២ របស់ខ្លួន​តាមរយៈ​ជ័យជំនះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​របស់ Sevilla ៤-១​។ ​ខ្សែបម្រើ​អង់គ្លេស Jude Bellingham ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់ និង​បញ្ជូន​មួយ​ក្នុង​ចំណោម ៤គ្រាប់​របស់ Dortmund​។ ​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​គឺជា​ក្រុម​ប្រធាន​ក្រុម​របស់ Dortmund ដែល​ធ្វើ​ឱ្យគេ​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ UCL ដែល​ធ្វើជា​ប្រធាន​ក្រុម​ក្នុង​វ័យ ១៩ឆ្នាំ ៩៨ថ្ងៃ តាម​ពីក្រោយ Ruben Neves នៅ Porto អាយុ ១៨ឆ្នាំ ២២១ថ្ងៃ និង Matthijs de Ligt អាយុ ១៩ឆ្នាំ ៥១ថ្ងៃ​នៅ Ajax កាលពី​ឆ្នាំ២០១៨​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Dortmund ឈរ​លេខ២ ក្នុង​ពូ​ល​មាន ៦ពិន្ទុ ​ខណៈ Sevilla និង Copenhagen កាន់ ១ពិន្ទុ​ដូចគ្នា​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |