ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប៉ូឡូញផ្តើមបើកស្ថានកុងស៊ុលកិត្តិយសនៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​បន្ថែមទៀត

ប៉ូឡូញផ្តើមបើកស្ថានកុងស៊ុលកិត្តិយសនៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​បន្ថែមទៀត

ភ្នំពេញសាធារណរដ្ឋប៉ូឡូញ បានសម្រេចបើកស្ថានកុងស៊ុលកិត្តិយសរបស់ខ្លួន ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដោយការបើកនេះគឺដើម្បីលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគិន​ជា​មួយ​កម្ពុជា​ឲ្យកាន់តែល្អប្រសើបន្ថែមទៀត ខណៈទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​កាល​ពី​ឆ្នាំ​២០២១​កន្លង​ទៅបានឡើងដល់៥៩០ដុល្លារអាមេរិកហើយនោះ។

ថ្លែងក្នុងឱកាសបើកសម្ពោធជាផ្លូវការនូវអគ្គកុងស៊ុលរបស់ខ្លួន នាថ្ងៃទី៥ ខែតុលា ឆ្នាំ​២០២២នេះ នៅ​សណ្ឋាគាររ៉ូសវ៉ូត រាជធានីភ្នំពេញ លោក Waldemar Dubaniowski បានសម្តែង​ការ​ស្វាគមន៍ ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសប៉ូឡូញ ដែលនេះត្រូវបានចាត់ទុកថា ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់មួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ (ប៉ូឡូញ-កម្ពុជា)។ លោក​ថា​កុង​ស៊ុលកិត្តិយសនេះ ក៏មានតួនាទីសំខាន់ក្នុងការដើរតួនាទីជាស្ពាន ពិសេសរវាងរដ្ឋាភិបាល អ្នក​ជំនួញ ការសម្របសម្រួលវប្បធម៌ និងការផ្លាស់ប្តូរការសិក្សាផងដែរ។

លោក​ឯកអគ្គរដ្ឋទូតបានបន្តទៀតថា នៅក្នុងវិស័យសេដ្ឋកិច្ច ប៉ូឡូញ​បាន​ក្លាយ​ជា​ដៃ​គូ​ដ៏​សំខាន់​មួយ​កម្ពុជា។ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និងប៉ូឡូញ មានការកើនឡើងជាវិជ្ជមាន ដោយបានឈានដល់៥៩០លានដុល្លារ ក្នុង​ឆ្នាំ​២០២១ ដែលតួលេខនេះកើនឡើងជាង៣០ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នាកា​ល​ពី​ឆ្នាំ​២០២០។

ថ្លែងនៅក្នុងពិធីសម្ពោធនោះដែរ លោក ស សារិន ដែលត្រូវបានតែងតាំងជាកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ប៉ូឡូញ គឺ​ត្រូវ​បាន​ដឹក​នាំ​ដោយ​កិច្ចសហប្រតិបត្តិការ ការយោគយល់ទៅវិញទៅមក និងចំណងមិត្តភាពដ៏យូរអង្វែង។ ប្រទេស​ទាំងពីរបានរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យការទូត វប្បធម៌ និង​ពាណិជ្ជកម្ម ចាប់តាំងតែពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥៦មក។

ជា​មួយ​គ្នានេះ លោក ស សារិន បានរំពឹងបន្ថែមថា ការបង្កើតស្ថានកុងស៊ុលកិត្តិយស នៃ​សាធារណ​រដ្ឋ​ប៉ូឡូញនៅក្នុងប្រទេសកម្ពុជា នឹងជួយពង្រឹង និងធ្វើឲ្យស៉ីជម្រៅថែមទៀត នូវ​ចំណង​ទាក់ទង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមិត្ត រវាងប្រទេសទាំងពីរ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​តទៅមុខទៀត។ ក្នុងនាមជាកុលស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញប្រចាំនៅកម្ពុជា លោក​នឹង​ទទួលបន្ទុកនូវតួនាទីសំខាន់ៗ ដោយក្នុងនោះរួមមាន ទាំងតួនាទីជួយអភិវឌ្ឍន៍ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ទេសចរណ៍ អប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និង​វប្បធម៌​រវាង​សាធារណ​រដ្ឋប៉ូឡូញ និងកម្ពុជា ព្រមទាំងជួយផ្សព្វផ្សាយលើកកម្ពស់សេដ្ឋកិច្ច វិទ្យាសាស្រ្ត វប្បធម៌ និងភាសារបស់ប៉ូឡូញ។ ការគាំទ្រជាមួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ពីសំណាក់​វិស័យ​រដ្ឋ និងឯកជន នឹងដើរតួនាទីជាកត្តាគន្លឹះមួយ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ នៃ​ការ​លើក​ស្ទួយ​ចំណង​ទាក់​​ទងទ្វេភាគីរវាងកម្ពុជា និងប៉ូឡូញឲ្យដល់កម្រិតថ្មីមួយទៀត។

លោក ស សារិន បានអះអាងទៀតថា ការបង្កើតស្ថាន​កុល​ស៊ុល​កិត្តិយស​របស់​សាធាណរដ្ឋ​ប៉ូឡូញ​នា​ពេលនេះ នឹងមិនត្រឹមជាការបើកទំព័រថ្មី នៃកិច្ចសហ​ប្រតិបត្តិការ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរប៉ុណ្ណោះទេ វាក៏នឹងជួយបំពេញបន្ថែមដល់កិច្ចប្រឹងប្រែង របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក្នុងការអនុវត្តការទូតសេដ្ឋកិច្ចផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |