ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មិននឹកស្មានថាដីចំណីផ្លូវរថភ្លើងដែលលោក ហែម ដារិទ្ធ អតីតៈចៅហ្វាយខណ្ឌពោធិ៍សែនជ័យឆ្លើយថាជាដីរបស់រដ្ឋប្រែជាមានប្លង់កម្មសិទ្ធ

ខណ្ឌពោធិ៍សែនជ័យ៖ ប្រជាពលរដ្ឋសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងពីបញ្ហាវិវាទដីចំណីផ្លូវរថភ្លើងដែលស្ថិតក្នុង ភូមិជង្រុក  សង្កាត់ត្រពាំងក្រសាំង  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកន្លងមកលោក ហែម ដារិទ្ធ អតីតៈចៅហ្វាយខណ្ឌពោធិ៍សែនជ័យ បានបញ្ជារឲ្យជំនាញចុះទៅហាមឃាត់នឹងចាប់យកគ្រឿងចក្រ២គ្រឿង ដែលបានដឹកអាចម៌ដីមកចាក់រំលោភចូលប្រឡាយរំដោះជំនន់ទឹកភ្លៀងដែលអមចំណីផ្លូវរថភ្លើងកាលពីដើមខែកុម្ភៈឆ្នាំ២០២០ ហើយលោកក៍បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅដល់ទីតាំងខាងលើ នៅព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០ និង បានឆ្លើយតបជាមួយប្រជាពលរដ្ឋនៅមុខអ្នកសារព័ត៌មានជាច្រើនអង្គភាពថា ដីនេះគឺជាចំណីផ្លូវរថភ្លើងហើយការចាក់អាចម៌ដីគឺមិនបានស្នើសំច្បាប់អនុញ្ញាតនោះទេ លោកបានបញ្ជារឲ្យកាយអាចម៌ដីចេញវិញសល់ប៉ុន្មានគឺសម្រាប់ទុកឲ្យពលរដ្ឋដើរ ។

បញ្ហាខាងលើក៍ស្ងប់ស្ងាត់ជាង២ឆ្នាំរហូតមកដល់ដើមខែកក្កដា ស្រាប់តែមានគ្រឿងចក្រដឹកថ្មភ្នំមកសម្រុកចាក់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២  ម្តងទៀត ហើយក៍មានបុរសម្នាក់ឈ្មោះ កែវ វិមាន អះអាងថាខ្លួនជាមេធាវីហើយបង្ហាញ វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុលេខ ១២០៩១៣០៧-០៤០៣
និង លិខិតរបស់ឈ្មោះ វួន ម៉េងយូ  សំណើរសុំសាងសង់របងប្រវែង៤០ម៉ែត្រ ដោយមានការឯកភាពនឹងចុះ ហត្ថលេខា ពីលោក ហែម ដារិទ្ធ អតីតចៅហ្វាយខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ ។

ពលរដ្ឋហាក់អស់សង្ឃឹមទៅលើទឹកមាត់លោក ហែម ដារិទ្ធ អតីតចៅហ្វាយខណ្ឌហាក់ដូចជាសាបដូចទឹកអណ្តូង ឬ មួយក៍មានអាថកំបាំងអ្វីមួយបានជាបែបនេះ?

បន្ទាប់ពីមានបញ្ហាខាងលើពលរដ្ឋបានផ្តិតមេដៃស្នើសុំទៅសាលាខណ្ឌពោធិ៍សែនជ័យ និង សាលារាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍តែបែជាមានវត្តមានលោក ប៉ាង លីដា អភិបាលរងខណ្ឌ ក្រោមការបញ្ជារពីលោក ហែម ដារិទ្ធ អតីតៈចៅហ្វាយខណ្ឌ ដឹកនាំកំលាំងជំនាញចុះមកវាស់វែងឯកតោភាគគីនាព្រឹកថ្ងៃទី ០៤ ខែកក្កដា  ឆ្នាំ២០២២ វេលាម៉ោង៨ៈ៣០នាទីព្រឹក លើកទី២ចុះមកវាស់ម្តងទៀតនៅព្រឹកថ្ងៃទី១២ ខែកក្កដា  ឆ្នាំ២០២២ វេលាម៉ោង៨ៈ៣០នាទីព្រឹក យ៉ាងប្រញ៉ាប់ហើយថតរូបជុំគ្នាមួយប៉ុស្ត៍ ដោយមិនហៅពលរដ្ឋមកចូលរួមនោះទេ រួចក៍ឡើងរថយន្តចាកចេញហុយដីសម្ពោង។

ពលរដ្ឋបានលើកឡើងថាច្បាស់ជាមានអ្នកនៅពីក្រោយខ្នងយ៉ាងពិតប្រាកត់ ព្រោះសាច់រឿងងាយយល់សូម្បីសិស្សថ្នាក់មតីក៍អាចយល់បានដែរ ព្រោះអ្នកមានអំណាចក្នុងទឹកដីនៃអណាចក្រខណ្ឌពោធិ៍សែនជ័យ គឺលោក ហែម ដារិទ្ធ ជាអ្នកបញ្ជារឲ្យមន្ត្រីក្រោមឱវ៉ាតចុះមកចាប់យកគ្រឿងចក្រទៅរក្សាទុកកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានហេតុផលថាការចាក់អាចម៌ដីមិនមានច្បាប់អនុញ្ញាតហើយចាក់នៅលើចំណីប្រឡាយរំដោះជំនន់ទឹកភ្លៀងនឹងចំណីផ្លូវរថភ្លើង ។

ចន្លោះប្រហោងរបស់អជ្ញាធរខណ្ឌរួមជាមួយលោក វួន ម៉េងយូ ស បញ្ជាក់កាន់តែច្បាស់ពីលិខិតសំណើរសុំសាងសង់របងប្រវែង៤០ម៉ែត្រ កាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ ដោយលោក ហែម ដារិទ្ធ អតីតៈចៅហ្វាយខណ្ឌបានចុះហត្ថលេខា ឯកភាព នៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២ យោងតាមទំហំ វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ លេខ ១២០៩១៣០៧-០៤០៣  តែលោក វួន ម៉េងយូ បានចាក់ថ្មភ្នំរំលោភទាំងបំពានរហូតទៅដល់ប្រវែង១៨៦ម៉ែត្រ នឹងព្យាយាមដាក់មេធាវីឈ្មោះ កែវ វិមាន រួមទាំងអ្នកម៉ៅការសាងសង់របងលើដីទាំងដែលកំពុងតែមានវិវាទដោះស្រាយគ្នាមិនទាន់ចប់នៅសាលាខណ្ឌពោធិ៍សែនជ័យ ។

ពលរដ្ឋបានលើកឡើងទៀតថាលោក វួន ម៉េងយូ មានតែប្លង់តែមិនស្គាល់ប្រវត្តដីនឹងមិនច្បាស់ខ្លួនឯងថាប្លង់ដីនឹងទីតាំងដីនៅត្រឹមព្រុំប្រទល់ណាឲ្យប្រាកត់នោះទេ?

ពលរដ្ឋសង្ឃឹមថាលោក សក់ ច័ន្ទកញ្ញារិទ្ធ ដែរទើបតែមកកាន់ដំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យថ្មីៗនឹងមានសមត្ថភាពអាចបើកវាំងននចេញ ដើម្បីស្រាយបញ្ហានឹងចម្ងល់ពលរដ្ឋក៍ដូចជាមហាជនឲ្យច្បាស់ថាតើវិវាទដីខាងលើជា សម្បត្តិរបស់រដ្ឋ ឬ មួយជារបស់បុក្គល។

ប្រជាជនស្នើសុំសាលាខណ្ឌពោធិ៍សែនជ័យ និង សាលារាជធានីភ្នំពេញ មេត្តាថតចំលងច្បាប់ដើមស្តីពីពង្សាវតាដីទាំងស្រុង និង ជួយផ្សព្វផ្សាយជាសាធារណៈ នឹងជួយរក្សាការពារដីជម្លោះខាងលើរហូតដោះស្រាយចប់ជាស្ថាពរតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋបន្តរស្នើសុំឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជួយពិនិត្យលើក្រមសីលធម៌ និងវិជ្ជាជីវៈមេធាវីឈ្មោះ កែវ វិមាន ដែលចុះមកបញ្ជារជាងឲ្យសាងសង់របងនៅលើដីវិវាទ។

ពួកយើងរងចាំតាមដានទស្សនាទាំងអស់គ្នានៅវគ្គបន្តរសូមអរគុណ។អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |