ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងសេដ្ឋកិច្ចផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ

ក្រសួងសេដ្ឋកិច្ចផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាមួយដើម្បីផ្តល់នូវពុទ្ធិ និងព័ត៌មានស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ អំពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់​អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ​ដើម្បីជាមូលដ្ឋានគ្រឹះ ​ក្នុងការសហការអនុវត្តរវាង គ.ល.ក. និងអាជ្ញាធរសាធារណៈពាក់ព័ន្ធ ​លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនេះប្រកបដោយ​ប្រសិទ្ធភាព ​និងស្មារតីទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងពិធីបើក​សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មជូនដល់អាជ្ញាធរ​សាធារណៈ​ពាក់ព័ន្ធ ​នៅថ្ងៃទី ៤ខែតុលា ឆ្នាំ ២០២២នេះថា ​ជា​ទិដ្ឋភាព​គតិយុត្តិ, ច្បាប់​ស្តីពីការ​បង្ក្រាប​ល្បែងស៊ីសង​ នៅកម្ពុជាដែលត្រូវបាន​អនុម័ត​ និង​ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៩៦ បានបើកផ្លូវជូនរាជរដ្ឋាភិបាល​ ក្នុងការផ្តល់ការ​អនុញ្ញាត​ឱ្យមាន​ល្បែងពាណិជ្ជកម្ម​នៅ​ក្នុងប្រទេសកម្ពុជា ។

នៅក្នុងការអនុវត្តជាក់ស្ដែង​នាពេលកន្លងមក, មុនពេលដែលច្បាប់​ស្តីពីការគ្រប់គ្រងល្បែង​ពាណិជ្ជកម្ម​ចូលជាធរមាន, រាជរដ្ឋាភិបាលមានយន្តការគ្រប់គ្រងវិស័យនេះ ដោយផ្អែកលើ​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយចំនួនដូចជា៖ ​ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង​, សេចក្តីសម្រេច និង​សារាចរ​ណែនាំ​របស់រាជរដ្ឋាភិបាល, ​ប្រកាសអន្តរក្រសួង និង ​សៀវភៅបន្ទុក ជាដើម ។

ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានអនុញ្ញាតឱ្យមាន​ការគ្រប់គ្រងលើវិស័យកាស៊ីណូ ​និងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាង​តឹងរ៉ឹង និងប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានេះដែរ, ដើម្បីធានាភាពរឹងមាំ, តម្លាភាព, សុចរិតភាព និងគណនេយ្យភាព របស់​ប្រតិបត្តិការ​មណ្ឌលល្បែងពាណិជ្ជកម្ម, ច្បាប់នេះ​ក៏បានកំណត់អំពីលក្ខណៈសម្បត្តិ របស់បុគ្គល​ជា​កម្មសិទ្ធិករ ឬប្រតិបត្តិករ​ ដោយផ្តោតសំខាន់លើធនធានហិរញ្ញវត្ថុ, ​សមត្ថភាពធុរកិច្ច, គុណវុឌ្ឍ​របស់​អ្នកកាន់កាប់អាជ្ញាបណ្ណ, ការពង្រឹងសមត្ថភាពស្ថាប័ន,ការកំណត់អំពីប្រភេទអាជ្ញាបណ្ណ, ដែនកំណត់​នៃការលេងល្បែង, ​ការកំណត់អំពីចំណូលកាតព្វកិច្ច, វិធានការនៃការ​ផ្សះផ្សារ​ និងដោះស្រាយវិវាទ, និងការដាក់ទណ្ឌកម្មជាដើម ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |