ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

កម្ពុជា បើកកិច្ចប្រជុំលើកទី២៤ ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន (ACB) រយៈពេល២ថ្ងៃ

កម្ពុជា បើកកិច្ចប្រជុំលើកទី២៤ ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន (ACB) រយៈពេល២ថ្ងៃ

(សៀមរាប)៖ ក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំលើកទី២៤ ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន (ACB) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈមួយចំនួន។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ចាន់​ សុម៉ាលី​ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីគណៈប្រតិភូអញ្ជើញមកពីបណ្តាប្រទេសអាស៊ានទាំង១០ ដៃគូអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធតាមរយៈការចូលរួមកិច្ចប្រជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបចំនួនជាង៧០រូប នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើទី១៖ សកម្មភាព និងលទ្ធផលការងាររបស់មជ្ឈមណ្ឌល ACB សម្រាប់ឆ្នាំ២០២១-២០២២, ទី២៖ របាយការណ៍ចំណាយថវិកាឆ្នាំ២០២១-២០២២ និងគម្រោងសំណេីសម្រាប់ឆ្នាំ២០២៣ និង ៣)កិច្ចសហការនានាជាមួយដៃគូសម្រាប់ការងារជីវៈចម្រុះអាស៊ាន។

កិច្ចប្រជុំនេះដើម្បីពិនិត្យ និងពិភាក្សាលើឯកសារនៃរបៀបវារៈដូចខាងក្រោម៖

*របាយការណ៍ពាក់ព័ន្ធនឹងសេចក្តីសម្រេចនានារបស់កិច្ចប្រជុំលើកទី២៣ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល ACB កាលពីថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២១

*របាយការណ៍ពាក់ព័ន្ធនឹងសេចក្តីសម្រេចនានារបស់កិច្ចប្រជុំលើកទី៣២ នៃក្រុមការងារបច្ចេកទេសស្តីពីការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះអាស៊ាន (AWGNCB) កាលពីថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២២ រួមទាំងវឌ្ឍនភាព និងសកម្មភាពការងាររបស់ AWGNCB

*ផែនការការងារ-ថវិការបស់មជ្ឈមណ្ឌល ACB សម្រាប់ឆ្នាំ ២០២១-២០២២ និងគម្រោងសំណើសម្រាប់ឆ្នាំ២០២៣

*សកម្មភាពការងារដើម្បីត្រៀមសម្រាប់សន្និសីទកំពូលរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៥ (UNCBD COP-15)

*បញ្ហាផ្សេងៗទី១៖ ការងារគ្រប់គ្រងនិងប្រតិបត្តិមជ្ឈមណ្ឌល ACB និងទី២៖ កាលបរិច្ឆេទនិងទីកន្លែងនៃកិច្ចប្រជុំបន្ទាប់​ (កិច្ចប្រជុំលើកទី២៥) ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល ACB សម្រាប់ឆ្នាំ២០២៣ ខាងមុខ។

តាមរយៈកិច្ចប្រជុំនេះ កម្ពុជានឹងស្នើឱ្យមានការធ្វើបច្ចុប្បន្នភាពលើ ASEAN Joint Statement ដែលបានអានដោយប្រទេស​ប្រ៊ុយណេ​ នៅក្នុងកិច្ចប្រជុំ COP-15 ផ្នែកទី១ នៅឆ្នាំ២០២១ ដើម្បីលើកឡើងនូវបញ្ហាថ្មីៗបន្ថែមទៀត សម្រាប់ត្រៀមធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ (High Level Segment)​ នៃសន្និសីទកំពូលរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៥​ ផ្នែកទី២ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា នាខែធ្នូ ឆ្នាំ២០២២ ខាងមុខ​ ​ហេីយដែលកម្ពុជានឹងត្រូវថ្លែងតំណាងតំបន់ក្នុងនាមជាប្រធានអាស៊ាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |