ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល អោយខិតខំក្រេបយកចំណេះវិជ្ជា បទពិសោធន៍ ដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ។


លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល អោយខិតខំក្រេបយកចំណេះវិជ្ជា  បទពិសោធន៍ ដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ។

—————————————

ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអុីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នៅស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសិស្សនិស្សិតប្រមាណ ៣៧០ នាក់។ 

ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់វិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្តល់ឱកាសអោយសិស្សនិស្សិតទៅចុះកម្មសិក្សានៅប្រទេសអុីស្រាអែល។ បន្ថែមពីនេះ ឯកឧត្តមបានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ការតស៊ូ និងការជំនះពុះពារប្រកបដោយការប្តេជ្ញាចិត្ត និងការតាំងចិត្តខ្ពស់របស់ប្អូនៗ និស្សិតរហូតដល់ទទួលបានការជ្រើសរើសឱ្យចុះកម្មសិក្សា។ ឯកឧត្តម ក៏បានឆ្លៀតចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែលឯកឧត្តមធ្លាប់ជានិស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសមួយរូបផងដែរ។

បន្ថែមពីនេះ ឯកឧត្តមបានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សា អោយខិតខំក្រេបយកចំណេះវិជ្ជា  និងលើកទឹកចិត្តដល់សិស្សនិស្សិតដែលបានបញ្ចប់កម្មសិក្សាអោយយកបទពិសោធន៍ និងចំណេះដឹងដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |