ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ពីការដាក់កីឡា Muay នៅស៊ីហ្គេម កុំឲ្យភាន់ច្រឡំរវាង គុនខ្មែរ និង Muay Thai

ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ពីការដាក់កីឡា Muay នៅស៊ីហ្គេម កុំឲ្យភាន់ច្រឡំរវាង គុនខ្មែរ និង Muay Thai

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធកីឡា Muay អាស៊ី បានពន្យល់ពីការ​កំណត់កីឡា Muay ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម ដើម្បីចៀសវាងការភាន់ច្រឡំ រវាងប្រដាល់ «គុនខ្មែរ» និង «Muay Thai» បន្ដទៀត ។

ការបកស្រាយរបស់ឯកឧត្តម បន្ទាប់ពីសង្កេតឃើញមានការយល់ច្រឡំអំពីកីឡាគុនខ្មែរ និង Muay Thai ដែលបានលើកឡើងលើបណ្ដាញសង្គមជាហូរហែនាពេលកន្លងមក ដោយឯកឧត្តម បានពន្យល់ថា ៖«នៅក្នុងធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានដាក់ពាក្យថា «កីឡា Muay» ជាគុនខ្មែរ ហើយពេលនេះ កម្ពុជាធ្វើម្ចាស់ផ្ទះ កម្ពុជាក៏ត្រូវប្រកួតកីឡា Muay ប៉ុន្ដែកម្ពុជា​បាន​សុំការឯកភាពពីគេដាក់ថា គុនខ្មែរ ។ កម្ពុជា ចូលរួមក្នុងកីឡា Muay ក៏ប៉ុន្ដែជាគុនខ្មែរ មិនមែន Muay Thai ទេ។ Muay Thai គឺ Muay Thai ដូច្នេះកីឡា Muay គឺមិនមែន Muay Thai ទេ ។

ឯកឧត្តម បានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡា Muay អាស៊ី គឺមិនមែន Muay Thai ហើយប្រធានរបស់សហព័ន្ធកីឡា Muay ពិភពលោក គឺជនជាតិឡាវ លោក Say Samone Sayasone ប៉ុន្តែក៏មិនមែន Muay Thai ដែរ។ កម្ពុជាក៏មិនចូលរួមជាសមាជិកក្នុងសមាគមមួយថៃអន្ដរជាតិ IFMA នោះ ប៉ុន្ដែបើជាសកម្មភាពកីឡាប្រកួត កម្ពុជាប្រកួតនៅក្រៅប្រទេស បើខាង Muay Thai អញ្ជើញ កម្ពុជាចូលរួមប្រកួតលក្ខណៈ Muay Thai ប៉ុន្ដែបើថៃ ឬប្រទេសផ្សេងមកស្រុកខ្មែរវិញ ពួកគេត្រូវចូលរួមប្រកួតជាលក្ខណៈ គុនខ្មែរ។

នេះគឺជាគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​និងក្រសួងអប់រំ​ យុវជន និងកីឡា និងជាអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ដើម្បីរក្សាក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ ។ តែកាលណាគេប្រកួតកីឡាប្រដាល់គុនខ្មែរ សូម្បី Muay Thai ក៏ដោយ នៅស្រុកខ្មែរ គឺត្រូវ​គោរពតាមឈ្មោះ គោលការណ៍ ​និងបទបញ្ជាប្រកួតរបស់ គុនខ្មែរ ហើយខ្មែរ ទៅប្រកួតក្រៅប្រទេស ដែល Muay Thai អញ្ជើញ គឺប្រកួតធម្មតា ដោយគ្មានការរើសអើងទេ ​ពោលគឺចូលរួមប្រកួត ដើម្បីបង្កើនសមត្ថភាព និងការងារបច្ចេកទេស តែមិនមែនបានន័យថា កម្ពុជា ជាសមាជិក Muay Thai នោះទេ គ្រាន់តែជាសមាជិករបស់កីឡា Muay ប៉ុណ្ណោះ ។

ប្រតិបត្តិករកីឡាដ៏ឆ្នើមរបស់កម្ពុជាដដែល ពន្យល់បន្ថែមថា ពាក្យថា Muay ប្រទេសឡាវ ក៏ប្រើពាក្យហ្នឹង ថៃក៏ប្រើពាក្យហ្នឹង ពោលគឺប្រើរួមសម្រាប់ការប្រកួតក្នុងស៊ីហ្គេម ។ ប៉ុន្ដែកម្ពុជា បានធ្វើការតវ៉ា ក្នុងការរក្សាអត្តសញ្ញាណរបស់គុនខ្មែរ ​គ្រប់វេទិកាទាំងអស់ នៃការចរចាគ្នា ដោយគ្មាន​ការគាំទ្រ ឬឯកភាពទៅលើពាក្យថា Muay Thai ដាក់នៅក្នុងការប្រកួត​កីឡាស៊ីហ្គេមឡើយ ​ពោលគឺគាំទ្រដាក់ត្រឹមពាក្យថា ​Muay មានន័យថា​ ប្រដាល់ ដែលជាភាសារបស់ថៃ និងឡាវ ហៅដូចគ្នា ។ ប៉ុន្ដែក៏មានអង្គការគ្រប់គ្រងខុសគ្នាដែរ Muay Thai គឺគ្រប់គ្រងដោយសហព័ន្ធ Muay Thai អន្ដរជាតិ ។ រីឯកីឡា Muay នៅថៃ គេមានសហព័ន្ធកីឡា Muay ពិភពលោក មួយផ្សេងទៀត» ។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ​ការបង្កើតសហព័ន្ធកីឡា Muay ពិភពលោក និងសហព័ន្ធ​កីឡា Muay អាស៊ីនេះ គឺមានប្រទេសចូលរួមទាំងអស់​ ហើយកម្ពុជាបានប្រកាន់យកពាក្យ Muay ជាមួយពាក្យថា ​គុនខ្មែរ ក្នុងរង្វង់នៃការការពារអត្តសញ្ញាណរបស់ខ្មែរ ។ ​រាល់ការប្រកួតនៅក្នុងស្រុក គឺត្រូវយកទម្រង់នៃការប្រកួតគុនខ្មែរ និងឈ្មោះ គុនខ្មែរ ​ដោយយកពាក្យក្នុងភាសាច្បាប់​របស់​ស៊ីហ្គេម ដែលគេដាក់ឈ្មោះថា កីឡា Muay» ។

ទន្ទឹមជាមួយគ្នា ឯកឧត្តមក៏បានឲ្យមតិសាធារណៈទាំងអស់ មេត្ដាយោគយល់ ហើយបន្ដនូវការគាំទ្រ ការការពារ​ និងថែរក្សាអត្តសញ្ញាណរបស់ជាតិនេះ ជារាងរហូត​ មិនឲ្យមានការប៉ះពាល់ទេ ។ លើសពីនេះ​ ឯកឧត្តមក៏ថ្លែងអំណរគុណ ដល់ការយកចិត្តទុកដាក់ និងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរទាំងអស់គ្នាផងដែរ ។ ឯកឧត្តមថា រួមគ្នាធ្វើការអភិរក្ស ដើម្បីការអភិវឌ្ឍ រួមគ្នាអភិវឌ្ឍន៍ ​ដើម្បីការអភិរក្ស រក្សាអត្ដសញ្ញាណក្បាច់គុនព្រលឹងជាតិ គឺគុនខ្មែរ ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |