ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រកាស​ អភិបាល​រង​ពោធិ៍សាត់​ ចំនួន​៤រូប​

ពោធិ៍សាត់​៖​ ព្រឹក​ថ្ងៃ​ទី​ ៣០​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​សាលា​ខេត្ដ​ពោធិ៍សាត់​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ប៉ាវ​ ហមផាន​ រដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ​ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ ព្រមទាំង​មន្ដ្រី​ អាជ្ញាធរ​ មន្ទីរ​ពាក់​ព័ន្ធ​ បាន​អញ្ជើញ​ចូលរួម​ប្រកាស​ ការចូល​កាន់​តំណែង​គណៈ​អភិបាល​រងខេត្ដ​ ចំនួន​ ៤រូប​ 

១.​ លោក​ ឡាយ​ វិសិដ្ឋ​ អតីត​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខប្រមញ់​ និង​នេសាទ​​ខេត្ដ​ពោធិ៍សាត់​ បច្ចុប្បន្ន​ជាអភិបាលរងខេត្ដពោធិ៍សាត់

២.​ លោក​ ងួន​ ប៉ោសេង​ អតីត​អនុ​រដ្ឋ​លេខាធិការ​ ក្រសួង​រ៉ែ​ និង​ថាមពល​ បច្ចុប្បន្ន​ជា​អភិបាល​រងពោធិ៍សាត់

៣.​ លោក​ ហៀម​ ឃួន​ អតីតអភិបាលរង​ខេត្ដកែប​ បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ដ​ពោធិ៍សាត់

៤.​ លោក​ រុន​ សារី​ អតីត​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ដ​ពោធិ៍សាត់​ (ខ្មែរ​ឥស្លាម​)​ បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ដ​ពោធិ៍សាត់​

ក្នុងឱកាស​នៃ​ពិធី​ ប្រកាស​ចូល​កាន់​តំណែង​របស់​ អភិបាលរង​ចំនួន​៤រូប​ ឯកឧត្ដម​ ប៉ាវ​ ហមផាន​ បានសំណេះសំណាល​ និង​ពាំនាំ​ពាក្យ​ផ្ដាំ​ផ្ញើ​របស់​ សម្ដេច​អគ្គ​មហា​សេនបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ជូន​ដល់​អង្គ​ពិធី​ ក៏ដូច​ជា​ អភិបាល​រង​ ដែលទេីប​ចូល​កាន់​តំណែង​ថ្មី​ៗ​ ធ្វើ​យ៉ាងណា​ត្រូវ​យក​ចិត្ត​ទុកដាក់​ និង​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ ស្មារតី​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​ ព្រម​ទាំង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់​ទៅ​តាម​កាព្វកិច្ច​រៀងៗខ្លួន​ លេី​បួន​ចំណុច​សំខាន់​ ១.​ ទឹកចិត្ត​បម្រើ​ការងារ​មុះមុត​ ២.​ ភក្ដី​ភាព​ ៣.​ សេវា​សាធារណៈ​ ៤.​ ក្រមសីលធម៌​ វិជ្ជាជីវៈ​។ 

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​ធ្វើ​សេចក្ដី​ក្ដី​រាយការណ៍​សង្ខេប​ ពី​វឌ្ឍនភាព​ នៃ​ការ​គ្រប់គ្រង​រដ្ឋ​បាល​ខេត្ត​ពោធិ៍សាត់​កន្លងមក​។  អភិបាលរង​ខេត្ដ​ពោធិ៍សាត់​ថ្មី​ទាំង​៤រូប​ បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញ​បេសកកម្ម​ក្នុង​ដំណែង​ថ្មី​រៀងខ្លួន​។ 

លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ តំណាង​ សាកលវិទ្យាល័យ​ឥន្រ្ទ​វិជ្ជា​(UI) ក៏បានអញ្ជេីញ​​ចូលរួម​អបអរសាទរចំពោះ​ការ​ចូល​មក​កាន់​តំណែង​របស់​អភិបាលរងថ្មី​ចំនួន​ ៤​រូប​ និង​ជា​ពិសេស​ លោក​ ឡាយ​ វិសិដ្ឋ​ អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ថ្មី​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |