ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូចូលបង្គំគាល់ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម

នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូចូលបង្គំគាល់ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម

(ព្រុយណេ)៖ ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចនៅប្រ៊ុយណេដារូសាឡឹម នាថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូចូលបង្គំគាល់ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល ប៊ុលគៀ ព្រះមហាក្សត្រ ប្រទេសប្រ៊ុយណេដារូសាឡឹម នៅព្រះបរមរាជវាំង អុីស្តាណានូរ៉ូលអុីម៉ាន់ ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម ដែលបានរាជានុញ្ញាតឲ្យគណៈប្រតិភូកងយោធពលខេមរភូមិន្ទ បានចូលបង្គំគាល់សម្តែងការគួរសម និងបំពេញទស្សនកិច្ច។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទូលថ្វាយពីជំនួបទ្វេភាគីជាមួយមេបញ្ជាការកងទ័ពភូមិន្ទ និងអនុរដ្ឋមន្ត្រីការពារជាតិប្រ៊ុយណេដោយទទួលបានលទ្ធផលល្អប្រសើរ លើការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ជាមួយនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេដារ៉ូយសាឡឹម។

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល ប៊ុលគៀ បានសព្វព្រះរាជហឬទ័យរីករាយ ចំពោះដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ នៅលើទឹកដីនៃប្រទេសប្រ៊ុយណេដារូសាឡឹម។

ព្រះចៅស៊ុលតង់ បានមានបន្ទូលគាំទ្រ និងជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ប្រ៊ុយណេឲ្យកាន់តែរីកចម្រើនថែមទៀត។

ព្រះអង្គបានផ្ដាំផ្ញើសួរសុខទុក្ខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយព្រះអង្គចាត់ទុកសម្ដេចតេជោ ជាបងប្អូន និងជាមិត្តដ៏ល្អ តែងតែជួបគ្នារាល់កិច្ចប្រជុំ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |