ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អាមេរិក អង់គ្លេស និងកាណាដាព្រួតគ្នាចោទរុស្ស៊ីថា «ព្យាយាមលួចទិន្នន័យស្រាវជ្រាវ វ៉ាក់សាំង COVID-19»

អាមេរិក អង់គ្លេស និងកាណាដាព្រួតគ្នាចោទរុស្ស៊ីថា «ព្យាយាមលួចទិន្នន័យស្រាវជ្រាវ វ៉ាក់សាំង COVID-19»

(វ៉ាស៊ីនតោន)៖ ក្រុមវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត (Hacker) មានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី រងការចោទប្រកាន់ថា បាននិងកំពុងព្យាយាមលួចយកព័ត៌មាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវ៉ាក់សាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស។ នេះបើតាមក្រុមមន្ត្រីសន្តិសុខអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។

ក្រុមមន្ត្រីសន្តិសុខអាមេរិកបានឱ្យដឹងថា ក្រុម Hackers ខាងលើមានឈ្មោះថា APT29 ឬ ខូហ្ស៊ីបៀរ (Cozy Bear) គឺជាអ្នកនៅពីក្រោយការព្យាយាមលួចព័ត៌មាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវ៉ាក់សាំង COVID-19។ ក្រុម Hackers ទាំងនេះប្រើប្រាស់វីរុសផ្ទាល់ខ្លួន ដែលពួកគេជាអ្នកបង្កើតឡើងឈ្មោះវែលម៉េះ (WellMess) និង វែលមែល (WellMail) ដើម្បីលួចយកព័ត៌មានអំពីការស្រាវជ្រាវវ៉ាក់សាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស។ ក៏ប៉ុន្តែមកទល់នឹងពេលនេះ មិនមានការបញ្ជាក់ថា តើការវាយប្រហារព័ត៌មានវិទ្យានេះ មានគោលដៅលើស្ថាប័នមួយ ណាឱ្យប្រាកដនោះឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស សុទ្ធតែបានចោទប្រកាន់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយព្យាយាមលួចយកព័ត៌មាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវ៉ាក់សាំង COVID-19។ តែទន្ទឹមគ្នា ទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់បែបនេះ ដោយសំអាងថា ប្រទេសធំៗទាំងបីនេះមិនភស្ដុតតាងគ្រប់គ្រាន់ឡើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |