ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំកងទ័ពប្រឹងប្រែងហ្វឹកហាត់ប្រើយុទ្ធោបករណ៍ទំនើបៗ ដើម្បីឱ្យមានប្រសិទ្ធភាព

សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំកងទ័ពប្រឹងប្រែងហ្វឹកហាត់ប្រើយុទ្ធោបករណ៍ទំនើបៗ ដើម្បីឱ្យមានប្រសិទ្ធភាព

(កំពង់ឆ្នាំង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់កងទ័ពត្រូវប្រឹងប្រែងហ្វឹកហាត់ ប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗ ដើម្បីប្រើឱ្យមានប្រសិទ្ធភាព ក្នុងកិច្ចការងារការពារជាតិ។

ការណែនាំបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចរួមជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពប្រគល់រថយន្ត និងសម្ភារយោធា ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដល់ក្រសួងការពារជាតិ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ «ខ្ញុំចង់បញ្ជាក់ដល់នាយទាហានទាំងអស់ នៅគ្រប់កងឯកភាពឱ្យយកចិត្តទុកដាក់ ក្នុងហ្វឹកហ្វឺន រៀនសូត្រ ឈានទៅដល់ការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់យើង នៅពេលប្រើប្រាស់ឱ្យបានដោយស្ទាត់ជំនាញ កិច្ចការងារនេះមិនងាយស្រួល និងសាមញ្ញនោះទេ ចាំបាច់ត្រូវតែយកចិត្តទុកដាក់»

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់កិច្ចការងារប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗ គឺមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះនាយទាហាន ពលទាហាននៅគ្រប់កងឯកភាពទាំងអស់ ត្រូវតែខិតខំយកចិត្តទុកដាក់ ឱ្យបានច្បាស់លាស់ ចំពោះលទ្ធភាពនៃការប្រើប្រាស់។

«យើងត្រូវតែយកចិត្តទុកដាក់មែនទែន មិនមែនយកចិត្តទុកដាក់ស្ទើរៗបានជាដាច់ខាត ត្រូវរៀនឱ្យបានចេះស្ទាត់ ទើបសម្ភារដែលជាកម្លាំងជំនួយទាំងនេះ វាមានប្រសិទ្ធភាព សម្រាប់ពេលយើងប្រើប្រាស់ យើងត្រូវរៀនឱ្យចេះប្រើប្រាស់បច្ចេកទេសទំនើបៗនាពេលបច្ចុប្បន្ននេះ»។ នេះជាការណែនាំបន្ថែម របស់សម្តេចពិជ័យសេនា ទៀ បាញ់។

ទន្ទឹមនឹងនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានក្រើនរំឮកដល់កងឯកភាពទ័ពទាំងអស់ ត្រូវតែចេះថែរក្សាយុទ្ធោបករណ៍ទ័ព ដែលមានតាមលក្ខណៈបច្ចេកវិទ្យាទំនើបៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យសម្ភារទាំងនេះ ទទួលរងការខូចខាតដោយប្រការណាមួយ។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសសើរដល់កងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ រួមចំណែកយ៉ាងសំខាន់ការរក្សាសណ្តាប់ធ្នាប់ ការពារ និងទប់ស្កាត់រាល់បទល្មើសទាំងឡាយជាបន្តបន្ទាប់ ដែលកសាងបាននូវជំនឿទុកចិត្តពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ដែលជាកម្លាំងមួយជំរុញយ៉ាងខ្លាំង ធ្វើការទំនាក់ទំនងស្វែងសម្ភារទំនើបៗបំពាក់ដល់កងរាជអាវុធហត្ថ ដើម្បីបម្រើភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានទទួលនូវរថយន្ត និងសម្ភារយោធាទំនើបៗ ដែលភាគីចិន បានប្រគល់ជូនកម្ពុជា វានឹងជួយជំរុញសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងបំពេញភារកិច្ចរបស់ខ្លួនឡើងបានមួយកម្រិតទៀត ពេលដែលកងទ័ពទាំងអស់បានសិក្សា ចេះពីរបៀបប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗទាំងអស់នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា «រៀនឱ្យចេះប្រើប្រាស់វា រឿងនេះវាជាកិច្ចការងារសំខាន់ខ្លាំងណាស់ ដូចខ្ញុំបាននិយាយថា កម្រិតនៃការពារជាតិរបស់យើងត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ មិនមែនយើងប្រើតែកម្លាំងបាយមួយមុខទេ យើងត្រូវតែមានឧបករណ៍បរិក្ខារទំនើបៗ សម្រាប់ឱ្យយើងបំពេញភារកិច្ចបានជោគជ័យ»។

សូមបញ្ជាក់ រថយន្ត និងសម្ភារយោធាដែលជាជំនួយឥតសំណងរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រគល់ជូនក្រសួងការពារកម្ពុជា នាពេលនេះមានរថយន្តជាង ១០០គ្រឿង និងសម្ភារយោធាជាច្រើនផ្សេងទៀត ត្រូវបានប្រគល់បន្តដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់បម្រើដល់វិស័យការពារជាតិ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |