ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចក្រឡាហោម ស ខេង ចាត់ទុកល្បែងស៉ីសងខុសច្បាប់ គឺជាជំងឺមហារីកសង្គម ដែលត្រូវតែដោះស្រាយបន្ទាន់

សម្ដេចក្រឡាហោម ស ខេង ចាត់ទុកល្បែងស៉ីសងខុសច្បាប់ គឺជាជំងឺមហារីកសង្គម ដែលត្រូវតែដោះស្រាយបន្ទាន់

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំសំខាន់មួយនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចាត់ទុកថា បទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាជំងឺមហារីកនៃសង្គម បើមិនរួមគ្នាដោះស្រាយទេនោះ មេរោគមហារីកនេះ នឹងធ្វើឲ្យបញ្ហាសង្គមកាន់តែមានភាពស្មុគស្មាញ។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ល្បែងស៉ីសងខុសច្បាប់នេះហើយ ក៏ជាដើមចមដែលនាំឲ្យមានអំពើជួញដូរមនុស្សគ្រប់ទម្រង់កើតមានឡើង នៅក្នុងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងនឹងប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ តាមរបៀបធ្វើទារុណកម្ម ជួញដូរពលកម្ម ឆបោក មែនទែនទៅគឺផ្ដើមចេញពីល្បែងខុសច្បាប់។ ល្បែងខុសច្បាប់ ជាមេរោគមហារីកនៃសង្គម បើយើងមិនដោះស្រាយទេ មេរោគកាន់តែរីក ធ្វើឲ្យបញ្ហាសង្គមកាន់តែស្មុគស្មាញ»។

បើតាមការគូសបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្ដការ៣ ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នា ក្នុងនោះរួមមាន សង្គ្រោះជនរងគ្រោះ បង្ក្រាបល្បែង និងផ្ដន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស (បើកល្បែងខុសច្បាប់)។

បន្ថែមពីនេះ សម្ដេច ស ខេង ក៏បានណែនាំឲ្យបង្កើនការគ្រប់គ្រងជនបរទេស ដែលចូលមកស្រុកខ្មែរឲ្យបានត្រឹមត្រូវ ក្នុងរួមមានទាំងការពិនិត្យលើប័ណ្ណការងារ ដើម្បីធ្វើការក្នុងក្រុមហ៊ុន ឬសហគ្រាសនានា ជៀសវាងធ្លាក់ក្នុងឧបាយកលផ្សេងៗ តបតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺត្រូវអនុវត្តឲ្យបានច្បាស់លាស់។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងទៀតថា ទាក់ទងនឹងរឿងបង្ក្រាបបទល្មើសល្បែងស៉ីសងនេះ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវម្ចាស់ការទទួលបន្ទុកក្នុងមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវបង្ក្រាបឲ្យអស់ពីមូលដ្ឋានទាំងល្បែងស៉ីសង់តាមអនឡាញ ឬល្បែងស៉ីសង់ផ្សេងៗទៀតគ្រប់ទម្រង់។

សម្ដេចសង្កត់ធ្ងន់ទៀតថា ការបង្ក្រាបល្បែងស៉ីសងនេះ ត្រូវធ្វើឡើងទៅតាមច្បាប់ជាធរមាន ក្នុងនោះត្រូវក្ដាប់ឲ្យបានកន្លែងណាដែលមានល្បែងស៉ីសងខុសច្បាប់ ហើយត្រូវធ្វើការត្រួតពិនិត្យ និងដោះស្រាយនៅកន្លែងនោះ ដូចអ្វីដែលបានធ្វើកន្លងមកនៅខេត្តព្រះសីហនុ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ។

ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ប៉ុន្មានថ្ងៃមកនេះយើងសង្កេតឃើញថា កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេសកម្លាំងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តផ្ទាល់តែម្ដង បានប្រឹងប្រែងបង្ក្រាបទាំងយប់ទាំងថ្ងៃ និងឈានដល់ការឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |