ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» បន្តដំណើរការចែកជូនដោយឥតគិតថ្លៃឡើងវិញ ចាប់ពីថ្ងៃស្អែកនេះ

សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» បន្តដំណើរការចែកជូនដោយឥតគិតថ្លៃឡើងវិញ ចាប់ពីថ្ងៃស្អែកនេះ

(ភ្នំពេញ)៖ ក្រុមការងារផ្តល់សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» នឹងបន្តចាប់ផ្តើមដំណើរការ ផ្តល់សៀវភៅនេះឡើងវិញ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ។

ការប្រកាសពីការបន្តចែកសៀវភៅនេះឡើងវិញ បន្ទាប់ពីផ្អាកមួយពេលខ្លី ដោយសារតែសន្ទុះនៃការគាំទ្រសៀវភៅនេះ មានការកើនឡើងខ្លាំង ដែលធ្វើឲ្យការបោះពុម្ភមិនទាន់។

ក្រុមការងារចែកសៀវភៅនេះបានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីទទួលបានសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិត សូមបងប្អូនដែលបានផ្ញើសារចូលប្រអប់សារក្នុង Page: Hun Manet – C.O.Army ឬបានចុះឈ្មោះផ្ទាល់នៅទីតាំង អាចមកទទួលសៀវភៅបានចាប់ពីថ្ងៃអង្គារទី២០ ខែកញ្ញា ពីម៉ោង៩ព្រឹក ដល់៥ល្ងាច៖

* ចំពោះអ្នកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សូមមកទទួលសៀវភៅដោយផ្ទាល់ពីទីតាំងបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

* ចំពោះអ្នកនៅតាមបណ្តាខេត្ត ក្រុមការងារនឹងរៀបចំផ្ញើជូន តាមរយៈជនបង្គោលតាមបណ្តាខេត្ត ដោយនឹងធ្វើការទំនាក់ទំនង ទៅអ្នកស្នើសុំដើម្បីអញ្ជើញមកទទួលសៀវភៅ

* ចំពោះក្រុម ឬអង្គភាពដែលបានស្នើសុំ ក្រុមការងារនឹងធ្វើការទំនាក់ទំនងដោយផ្ទាល់ ដើម្បីអញ្ជើញមកទទួលសៀវភៅ។

បញ្ជាក់៖ ចំពោះបងប្អូនដែលបានផ្ញើសារ ចូលក្នុងប្រអប់សារហើយ មិនទាន់ទទួលបានលេខកូដ គឺអាចមកទទួលដោយផ្ទាល់នៅទីតាំង ដោយគ្រាន់តែបង្ហាញប្រអប់សារដែលបានផ្ញើចូល ដោយក្រុមការងារនឹងរៀបចំ ផ្តល់ជូនភ្លាមៗនៅទីតាំងតែម្តង។ ចំពោះបងប្អូនដែលមានកន្ទុយប័ណ្ណ តាមរយៈការចុះឈ្មោះរួចរាល់ គឺគ្រាន់តែកាន់កន្ទុយប័ណ្ណមកជួបក្រុមការងារ គឺអាចទទួលបានសៀវភៅភ្លាមៗ។

សូមជម្រាបថា បន្ទាប់ពីមានសំណូមពរជាច្រើន ពីបងប្អូនប្រជាពលរដ្ឋ ដែលចង់បានសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ទើបលោកបណ្ឌិត ហ៊ុន ម៉ាណែត រៀបចំក្រុមការងារផ្តល់ជូនសៀវភៅនេះ ដោយឥតគិតថ្លៃ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |