ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អូស្រ្តាលីផ្តល់ជំនួយដល់កម្ពុជាជិត ៦០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់

អូស្រ្តាលីផ្តល់ជំនួយដល់កម្ពុជាជិត ៦០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្តល់ជំនួយ ដល់កម្ពុជាចំនួន៨៧លានដុល្លារអូស្រ្តាលី ស្មើនឹងជាង (៥៨លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ខណៈជំនួយឥតសំណងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា នៅតាមជនបទបានជាង ២លាននាក់។នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដែលទូរទស្សន៍BTV ទទួលបាននារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា នៅថ្ងៃនេះ ឯកឧត្តមព្រឹទ្ធសមាជិក ធីម អារ៉េស(Tim Ayres) ឧបការីរដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្ម រប់សអូស្រ្តាលី ជាមួយនឹងឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបើកដំណើរការកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា «ភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAP-RED)» ដែលមានថវិកាប្រមាណ ៨៧លានដុល្លារអូស្រ្តាលី។

CAP-REDជាកម្មវិធីថ្មី មានរយៈពេលប្រាំឆ្នាំ ដែលត្រូវបានបង្កើតឡើងផ្អែកលើជំនួយជាងមួយ ទសវត្សន៍​របស់អូស្ត្រាលី ដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធឌនៅកម្ពុជា តាមរយៈកម្មវិធី​ខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ។ កម្មវិធីទាំងពីរនេះ បានផ្តល់អត្ថប្រយោជន៍​ដល់ប្រជាជនកម្ពុជា នៅតាមជនបទ ជាងពីរលាននាក់។

កម្មវិធីCAP-REDត្រូវបានបង្កើតឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ដ៏ទូលំទូលាយជាមួយទាំង​វិស័យសាធារណៈ និងឯកជន អំពីមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា​ស្តារឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩។

កម្មវិធីនេះដែរ នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងៗទៀត បង្កើតគោល​នយោបាយនានា ដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន ភាពធន់ និង​និរន្តរភាពជាដើម។

តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ ឯកឧត្តមព្រឹទ្ធសមាជិក ធីម អារ៉េស បានថ្លែងថា ឆ្នាំនេះគឺជាខួប៧០ឆ្នាំ​នៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលី ហើយកម្មវិធីជាភស្តុតាង​រឹតតែច្បាស់បន្ថែមទៀត នៃទំនាក់ទំនងភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា និងអូស្ត្រាលី។ ឯកឧត្តមព្រឹទ្ធសមាជិក បានសង្កត់ធ្ងន់ថា«យើងរង់ចាំចែករំលែកចំណេះដឹង និងជំនាញជាមួយ​សមភាគី​កម្ពុជារបស់យើង ដើម្បីបង្កើត បរិយាកាសអំណោយផលសម្រាប់ ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម»។

ជាមួយគ្នានេះតាមរយៈសេចក្តីប្រកាសព័ត៌មាន ក៏បានរំពឹងថា គ្រួសារកម្ពុជាមួយចំនួន ជាពិសេស គ្រួសារមកពីជនបទ ក្នុងប្រទេសកម្ពុជា ជាពិសេសស្រ្តី កុមារី កុមារ៉ា មនុស្សចាស់ ​ជនមានពិការភាព និងក្រុមការងាររងគ្រោះនឹងមានជីវភាពប្រសើឡើង បន្ទាប់ពីអនុវត្តនូវកម្មវិធីនេះ។

សូមបញ្ជាក់ថា កម្មវិធីCAP-REDនេះ ផ្តោតសំខាន់ខ្លាំងលើ ការចែករំលែកការស្រាវជ្រាវ និង​ចំណេះដឹង ព្រមទាំងផ្តោតលើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |