ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Spurs ចាញ់​នៅ​ដី Sporting ខណៈ Frankfurt ឈ្នះ​នៅ​ដី Marseille

Spurs ចាញ់​នៅ​ដី Sporting ខណៈ Frankfurt ឈ្នះ​នៅ​ដី Marseille

​បាល់ទាត់៖ ​ក្រុមអង់គ្លេស Tottenham Hotspur បាន​រង​បរាជ័យ​នៅ​ទឹកដី​ព័រទុយហ្កាល់​របស់ Sporting Lisbon ទាំង​មិន​អស់ចិត្ត​ក្រោយ​របូត​ពីរ​គ្រាប់​ចុង​ម៉ោង​បន្ថែម​បង្គ្រប់​។ ​​ក្រុម​ទាំងពីរ​មានឱកាស​ទៅវិញទៅមក​ជាពិសេស​នៅ​វគ្គ​ទី១ ឱកាស​របស់ Sporting Lisbon ពីរលើក​តែ​មិនបាន​សំរេច បន្ទាប់ពី​ការសង្គ្រោះ​បាល់​យ៉ាង​ល្អ​ពី​អ្នកចាំទី​បារាំង Hugo Lloris​។

វគ្គ​ទី២ អ្នកចាំទី​ក្រុម​ទាំងសងខាង​បំពេញ​តួនាទី​សង្គ្រោះបាន​យ៉ាង​ល្អ​ទៀត មុនពេល​គ្រាប់​បាល់​កើតឡើង​នៅ​នាទី​ទី៩០ ដោយ​បាល់​ជ្រុង​តែ​ត​បញ្ចូល​ទី​ដោយ Paulinho មុនពេល​ដែល Arthur Gomes អូស​បាល់​ម្នាក់ឯង​ទៅ​ស៊ុត​បញ្ចូល​ទី​ធានា​ជ័យជំនះ​នៅ​នាទី​ទី៩០+៣​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Sporting Lisbon ឈរលើ​គេ​ក្នុង​ពូ​ល D មាន ៦ពិន្ទុ​ពេញ​ក្រោយ​ឈ្នះ​ទាំងពីរ​ប្រកួត​។

​​ចំណែកឯ​មួយ​ប្រកួត​ទៀត​ក្រុម​បារាំង Olympique Marseille បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ជើងឯក Europa League អាល្លឺម៉ង់ Eintracht Frankfurt​។ ​​Jesper Lindstroem ជា​អ្នកសំរេច​គ្រាប់​ជ័យជំនះ​មួយ​គ្រាប់​គត់​ក្នុងការ​ប្រកួត​នេះ​ឱ្យ Frankfurt យក​បី​ពិន្ទុ​ពី​ទឹកដី​បារាំងឈរ​លេខ៣ ក្នុង​ពូ​ល ខណៈ Marseille នៅ​មិនទាន់មាន​ពិន្ទុ​រាប់​នៅឡើយ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |