ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុង ដឹកពលរដ្ឋទៅកាន់ស្រុកកំណើត ដោយមិនយកលុយ នៅថ្ងៃបុណ្យភ្

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុង ដឹកពលរដ្ឋទៅកាន់ស្រុកកំណើត ដោយមិនយកលុយ នៅថ្ងៃបុណ្យភ្

(ភ្នំពេញ)៖ តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយ នៅថ្ងៃបុណ្យភ្ជុំខាងមុខនេះ។

ក្រៅពីបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួលនានា សូមកុំដំឡើងថ្លៃ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅមកស្រុកកំណើត នារដូវបុណ្យភ្ជុំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយ សុំកុំឲ្យដំឡើងថ្លៃ នៅក្នុងរយៈពេលនៃការធ្វើបុណ្យ ដើម្បីប្រជាជន មានលទ្ធភាពក្នុងការធ្វើដំណើរ។ សូមឲ្យសាលារាជធានីភ្នំពេញ ពិនិត្យលទ្ធភាពក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូន នៅថ្ងៃភ្ជុំបិណ្ឌ បញ្ចេញរថយន្តទៅតាមបណ្តាខេត្ត ដូចដែលយើងបានធ្វើនៅមុនកូវីដ១៩បានមកដល់ ដើម្បីកាត់បន្ថយនូវការដំឡើងថ្លៃ របស់រថយន្តឈ្នួលទាំងឡាយ។ សាលារាជធានីភ្នំពេញ មានលទ្ធភាពនឹងធ្វើបែបនេះ ដើម្បីជួយដល់កម្មករ កម្មការិនី ជួយដល់ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរ ទៅតាមមូលដ្ឋាននានា ចៀសវាងបាននូវការដំឡើងថ្លៃ របស់ម្ចាស់រថយន្តឈ្នួល ឬតាក់ស៊ី»

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត ចំពោះជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ តាមរយៈនយោបាយស្រោចវ៉ាក់សាំង ដែលធ្វើឲ្យកម្ពុជា អាចដំណើរការសង្គម សេដ្ឋកិច្ចបានពេញលេញលើគ្រប់វិស័យ។ ជាក់ស្តែងអាចអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអាចជួបជុំ ធ្វើបុណ្យទានបានដូចធម្មតាឡើងវិញ ពិសេសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅពេលនេះ។

ជាការកត់សម្គាល់របស់សម្តេចតេជោ ក្នុងឱកាសបុណ្យកាន់បណ្ឌិត ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ អ្នកលក់ដូរ អ្នកដឹកជញ្ជូនជាដើម បង្ហាញនូវទឹកមុខញញឹមរីករាយ ដោយសារអាចធ្វើបុណ្យដោយសប្បាយចិត្ត លក់ដូរដាច់ក្នុងឱកាសបុណ្យទាន។

តែយ៉ាងណាទោះបីស្ថានភាពជំងឺកូវីដ១៩ ស្ថិតក្នុងកម្រិតទាបក្តី ក៏សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវ ចំពោះព្រះសង្ឃតាមទីវត្តអារាមនានា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងត្រូវយកចិត្តទុកដាក់លើការការពារ កុំឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករនិយោជិតទាំងអស់ ត្រូវបានអនុញ្ញា

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |