ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

IMF៖ ភាព​មិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល នឹង​អាច​ប៉ះពាល់​សេដ្ឋកិច្ចកម្ពុជា​

IMF៖ ភាព​មិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល នឹង​អាច​ប៉ះពាល់​សេដ្ឋកិច្ចកម្ពុជា​

ភ្នំពេញ​៖ អ្នក​ជំនាញ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ថ្លែង​នូវ​ការព្រួយបារម្ភ នៃ​ភាពមិនប្រាកដប្រជា និង​ហានិភ័យ​កាន់តែ​ខ្ពស់ នៃ​សេដ្ឋកិច្ច​សកល ដែល​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​មក​លើ​ទស្សនវិស័យ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០២៣ ដោយ បណ្តាល​មកពី​បញ្ហា​ប្រឈម និង​ហានិភ័យ​ចម្បង​ផ្សេងៗ ដែល​ជា​បច្ច័យ​អវិជ្ជមាន​លើ​សកម្មភាព​សេដ្ឋកិច្ច​សកល ជាពិសេស​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​កម្ពុជា​។​

​លោក Alasdair Scott ប្រធាន​ក្រុម​បេសកកម្ម Article IV នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លើកឡើង​នៅក្នុងជំនួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា ភាពមិនប្រាកដប្រជា និង​ហានិភ័យ​កាន់តែ​ខ្ពស់​នៃ សេដ្ឋកិច្ច​សកល អាច​ប៉ះពាល់ មកលើ​ទស្សនវិស័យ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០២៣ ដែល​បណ្តាលមកពី បញ្ហា​ប្រឈម និង​ហានិភ័យ​ចម្បង​ៗ​រួមមាន​៖ ការបន្ត​កើនឡើង​នូវ​សម្ពាធ​អតិផរណា​, ការ​រឹត​បន្តឹង​លឿន​ជាង ការរំពឹងទុក នៃ​គោលនយោបាយ​រូបិយវត្ថុ​, និង​ការ​ថមថយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែលជា​បច្ច័យ​អវិជ្ជមាន លើ​សកម្មភាព​សេដ្ឋកិច្ច​សកល ជាពិសេស​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ របស់​កម្ពុជា​។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​បេសកកម្ម Article IV នៃ​មូល និ​ធិ​រូបិយវត្ថុ​អន្តរជាតិ​នាពេលនេះ ដែល​មក​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា ខណៈដែល​កម្ពុជា​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​ថវិកា​សម្រាប់​ឆ្នាំ ២០២៣ និង​ក្នុង​បរិការណ៍​នៃ​ភាពមិនប្រាកដប្រជា​កាន់​តែ​ខ្លាំង នៃ​សេដ្ឋកិច្ច​សកលលោក ដែល​បង្កឡើង​ដោយ​ភាពមិន អំណោយផល នៃ​កត្តា​ភូមិសាស្ត្រ​នយោបាយ និង​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែល​បាននិងកំពុង​បង្ក​ផល ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​។

​ដោយឡែក​ការចែករំលែក​ទិន្នន័យ សម្រាប់​ការវិភាគ រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​ពី​ការប្តេជ្ញា ក្នុងការ​រៀបចំ បង្កើត​ប្រព័ន្ធ​រួម​មួយ​សម្រាប់​ផ្លាស់ប្តូរ​ទិន្នន័យ​ពន្ធ និង​ស្ថិតិ​ជាតិ និង​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ IMF សម្រាប់​ការជួយ​ពិនិត្យ និង​ផ្តល់យោបល់​លើ​កិច្ចការ​កែសម្រួល​គណនី​ជាតិ​ថ្មី ការកសាង​សមត្ថភាព មន្ត្រី​ក្នុង​ការ​វិភាគ និង​ព្យាករ​សេដ្ឋកិច្ច​លើ​មូលដ្ឋាន​ថ្មី​សម្រាប់​កម្ពុជា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |