ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រមុខការទូតកម្ពុជា៖កម្ពុជាបោះជំហានយ៉ាងខ្លាំងក្នុងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ដែលត្រូវគេលួចត្រឡប់មកវិញ

ប្រមុខការទូតកម្ពុជា៖កម្ពុជាបោះជំហានយ៉ាងខ្លាំងក្នុងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ដែលត្រូវគេលួចត្រឡប់មកវិញ

———————————–

ភ្នំពេញ៖ «ប្រទេសកម្ពុជា បានបោះជំហានយ៉ាងខ្លាំង ក្នុងការធ្វើ មាតុភូមិនិវត្តន៍នូវទ្រព្យសម្បត្តិជាតិ ដែលត្រូវគេលួច ត្រឡប់មក វិញ។» នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ដ្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅក្នុងសន្និសីទអន្ដរជាតិ ស្ដីពីការការពារ និងការទប់ស្កាត់ការ ចរាចរណ៍ជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលរៀបចំធ្វើនៅ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ។

ថ្លែងទៅកាន់សន្និសីទនេះតាមប្រព័ន្ធអនឡាញ ឯកឧត្តមរដ្ឋមន្ដ្រី ប្រាក់សុខុនគូសបញ្ជាក់ថា៖«ក្នុងរយៈពេលមួយ ខែចុងក្រោយ នេះ អាជ្ញាធរផ្នែកអនុវត្តន៍ច្បាប់នៅសហរដ្ឋអាមេរិក បានប្រគល់ វត្ថុបុរាណចំនួន៣០មកឱ្យយើងវិញ ដែលត្រូវបានគេរត់ពន្ធចេញ ពីប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃអស្ថិរភាពយ៉ាងខ្លាំងនៅក្នុង ប្រទេស។ ក្នុងចំណោមចម្លាក់ទាំងនោះ មានពីររូបដែលមាន ភាព អស្ចារ្យ និងមានសារៈសំខាន់ជា ប្រវត្តិសាស្ត្រ គឺរូបចម្លាក់ ថ្មភក់នៅសតវត្សរ៍ទី១០របស់ព្រះស្កន្ទគង់នៅលើក្ងោកដែលត្រូវបានគេលួចពីប្រាសាទប្រាសាទក្រចាប់នៅកោះកេរ និងរូបចម្លាក់ព្រះគណេសក្បាលដំរី ទម្ងន់បីតោនពីប្រាសាទបាក់ នៅកោះកេរ។»

លោករដ្ឋមន្ដ្រីបានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់ដៃគូ អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ដែលបានជួយតាមដាន វត្ថុបុរាណដែលត្រូវបានលួចទាំងនេះបញ្ឈប់បណ្តាញរត់ពន្ធនិងប្រគល់ទ្រព្យសម្បត្តិជាតិ មកកម្ពុជាវិញ។

តាមរយៈការប្តេជ្ញា ចិត្តចំពោះសម្បត្តិ បេតិកភណ្ឌវប្បធម៌ និងសម្ព័ន្ធភាពអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន រំពឹងថា ទ្រព្យសម្បត្តិជាតិជាច្រើនទៀតដែលត្រូវបានគេលួចប្លន់ហើយឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេង ទៀត នឹងត្រូវ ប្រគល់មកកម្ពុជាវិញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា រួមគ្នា ជាមួយ រដ្ឋាភិបាលអន្តរជាតិ និងដៃគូវិស័យឯកជន ប្តេជ្ញា បញ្ចប់ការជួញដូរវត្ថុបុរាណ ដោយរួមគ្នាជាមួយ រដ្ឋាភិបាល អន្តរជាតិ និងដៃគូវិស័យឯកជន។

សូមបញ្ជាក់ថាសន្និសីទអន្តរជាតិស្តីពីកិច្ចការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលកំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាបនាពេលនេះ ត្រូវបានរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួម សហការដោយ Antiquities Coalitionនៃសហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តោតសំខាន់លើការការពារនិងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាម កំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់ របស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ បានគូសបញ្ជាក់ថា កន្លងមក សម្បត្តិវប្បធម៌ជាច្រើន របស់កម្ពុជាត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជានិងបានចរាចរដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ការលួចបំផ្លិចបំផ្លាញនេះហើយ ដែលនាំឱ្យមានការខូចខាត យ៉ាងធ្ងន់ធ្ងរ ដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងលប់បំបាត់នូវការយល់ដឹងពី ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណ របស់ ប្រជាជន។ សម្បត្តិវប្បធម៌ជាតិទាំងនោះ គួរតែស្ថិតនៅទី តាំងដើមរបស់វា ដែលជាដួងព្រលឹងនិងជាកិត្យានុភាពជាតិ ទើបអាចបង្ហាញពីការបង្កើតការងារចម្រុះដែលជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រជាជន។ សម្រាប់លោកស្រីរដ្ឋមន្ដ្រី ការយល់ដឹងអំពី កិច្ចការពារ វប្បធម៌ និងការអភិរក្ស គឺជាកត្តាអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា នឹងជាភារកិច្ចចម្បង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |