ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

កីឡា​កា​រ៉ា​តេដ​ណ្ដើ​ម​បាន​មេដាយ ៧​គ្រឿង​នៃ​ព្រឹត្តិការណ៍​ Thailand Karate Open 2022

កីឡា​កា​រ៉ា​តេដ​ណ្ដើ​ម​បាន​មេដាយ ៧​គ្រឿង​នៃ​ព្រឹត្តិការណ៍​ Thailand Karate Open 2022

​កា​រ៉ា​តេ៖ ក្រុម​កីឡាករ​-​កីឡាការិនី​កា​រ៉ា​តេ​កម្ពុជាដណ្តើមបាន​មេដាយ​ចំនួន ៧គ្រឿងរួម​មានមេដាយប្រាក់៣ និង​សំរឹទ្ធ៤ នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​កា​រ៉ា​តេ​ Thailand Karate Open 2022 ​នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃកាលពី​ថ្មីៗ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ ដែលជា​សញ្ញាណ​វិជ្ជមាន​មួយសម្រាប់​ក្រុមកីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​

​មេដាយ​ដែល​អត្ត​ព​លិ​ក​ក្រុមកីឡា​កា​រ៉ា​តេ​កម្ពុជា ទទួលបាន​ពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះរួមមាន​មេដាយប្រាក់ ៣ សុទ្ធតែ​ដណ្ដើមបាន​លើ​វិញ្ញាសា​ឯកត្តជនដោយ​កីឡាករ ងួន សុខ​ក្រៃលែង​, កីឡាករ ស្រៀ​ង​វិ​រៈ និង​កីឡាការិនី ឆន ស្រី​ភា។ រីឯ​មេដាយ​សំរឹទ្ធ ៤​គ្រឿងដណ្ដើមបាន​លើ​វិញ្ញាសា​ឯកត្តជនដោយ​កីឡាការិនី សំណាង ឧ​ត្ត​រ៉ា​, កីឡាករ ជ្រុ​ន វិ​រៈ​បុត្រ និង​កីឡាករ ប៊ិន ម៉េង​លី ខណៈ ១​គ្រឿង​ទៀតឈ្នះ​លើ​វិញ្ញាសា​ជា​ក្រុម​នារី ៤​នាក់។​

​គួរ​ដឹងថា ព្រឹត្តិការណ៍​កីឡា​កា​រ៉ា​តេ​លក្ខណៈ​បើកទូលាយដែល​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​នេះ គឺមាន​អត្ត​ព​លិ​ក​ចូលរួម​សរុប ៦៥០នាក់មកពី ២៥​ប្រទេស​គ្រប់​បណ្ដា​ទ្វីប​លើ​ពិភពលោក ហើយ​កម្ពុជាក៏បាន​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប ៤៨នាក់​ចូលរួមក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី ៣៦​នាក់ដើម្បី​ជា​ការវាស់ស្ទង់ និង​ធ្វើតេស្ដ​សមត្ថភាពដើម្បី​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |