ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

UN ផ្ដល់ថវិកា១លានដុល្លារ ដើម្បីគាំពារពលករចំណាកស្រុកនៅកម្ពុជា ក្រោយត្រឡប់មកវិញដោយសារជំងឺកូវីដ-១៩

UN ផ្ដល់ថវិកា១លានដុល្លារ ដើម្បីគាំពារពលករចំណាកស្រុកនៅកម្ពុជា ក្រោយត្រឡប់មកវិញដោយសារជំងឺកូវីដ-១៩

(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ (UN) តាមរយៈទីភ្នាក់ងារប្រចាំនៅប្រទេសកម្ពុជា បានផ្ដល់ថវិកាចំនួន១លានដុល្លារ ដល់រាជរដ្ឋាភិបាល ដើម្បីគាំពារ និងដោះស្រាយផលប៉ះពាល់ផ្សេងៗ ចំពោះពលករជនទេសន្តរប្រវេសន៍ (ពលករចំណាក់ស្រុក) នៅពេលពួកគេត្រឡប់មកស្រុកកំណើតវិញ ដោយសាររាតត្បាតនៃ ជំងឺកូវីដ-១៩។

ក្រោយទទួលបានកញ្ចប់ថវិកាឧបត្ថម្ភនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺផ្ដោតសំខាន់លើការបែងចែក ធ្វើយ៉ាងណាប្រើប្រាស់ថវិកានេះឲ្យបានត្រឹមត្រូវ និងតម្លាភាព បានដល់មុខសញ្ញាដែលជាពលករចំណាកស្រុក ក្រោយត្រឡប់មកកំណើតវិញ ហើយបានជួបបញ្ហាជីវភាពអំឡុងពេលការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩ ជាសកលនេះ។

បើតាមលើកឡើងរបស់ សម្ដេចក្រឡហោម ស ខេង, ខេត្តតែ៣ប៉ុណ្ណោះ ដែលជាអាទិភាពក្នុងការប្រើប្រាស់នូវកញ្ចប់ថវិកានេះ ដើម្បីឧបត្ថម្ភដល់ពលករទេសន្ដរប្រវេសន៍ រួមមាន ខេត្តបន្ទាយមានជ័យ, បាត់ដំបង និងខេត្តសៀមរាប។ ក្នុងខេត្តទាំង៣នេះទៀតសោត រាជរដ្ឋាភិបាល នឹងជ្រើសរើសស្រុកគោលដៅមួយចំនួនទៀត តាមលទ្ធភាពជាក់ស្ដែង។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញនូវជំនឿជឿជាក់ថា ប្រសិនបើអនុវត្តកម្មវិធីនេះបានល្អ ក្នុងរយៈពេលសាកល្បង៦ខែ កម្ពុជានឹងទទួលបាននូវកញ្ចប់ថវិកាឧបត្ថម្ភបន្ថែមទៀត ពីអង្គការសហប្រជាជាតិ។ ប៉ុន្ដែក្នុងកិច្ចប្រជុំ សម្ដេចបានសង្កត់ធ្ងន់ឲ្យក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះ ពោលត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានតម្លាភាព។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានអនុម័តសំណើគម្រោងដ៏មានសារៈសំខាន់នេះ ជាមួយនឹងកញ្ចប់ថវិកា១លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តកម្មវិធីរួមគ្នាមួយដែលនឹងសហការអនុវត្តដោយក្រុមទីភ្នាក់ងារ នៃអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ក្នុងគោលបំណងការពារពលករទេសន្ដរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្តន៍ និងសហគមន៍។

ជាមួយគ្នានេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគូសបញ្ជាក់ថា ក្នុងរយៈពេលអនុវត្តគម្រោងដ៏ខ្លីនេះ ត្រូវការកិច្ចសហការ ការចូលរួមគាំទ្រ និងអនុវត្តពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាមន្ដ្រីជួរមុខ មានភារកិច្ចគ្រប់គ្រងដោយផ្ទាល់លើសន្ដិសុខ សណ្ដាប់ធ្នាប់ ភាពចល័តរបស់ពលរដ្ឋ និងការផ្ដល់សេវាសាធារណៈផ្សេង។ លើសពីនេះទៀត រដ្ឋបាលថ្នាក់ក្រោមជាតិ មានតួនាទីសម្របសម្រួលការចូលរួមពីអង្គការដៃគូ ក្នុងការផ្ដល់ការផ្សព្វផ្សាយ អប់រំទូលំទូលាយ ដើម្បីជំរុញឲ្យគម្រោងទទួលបានលទ្ធផល ទាន់ពេលវេលា។

ដើម្បីអនុវត្តគម្រោងនេះឲ្យមានប្រសិទ្ធភាព សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញនូវអនុសាសន៍មួយចំនួន រួមមាន៖

* រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគ្រប់គ្រងឲ្យបានល្អនូវសន្ដិសុខ សណ្ដាប់ធ្នាប់ ចលនារបស់ជនទេសន្ដរប្រវេសន៍ និងផ្ដល់សេវាសាធារណៈនានាឲ្យមានភាពឆ្លើយតប និងបានទាន់ពេលវេលា ក៏ដូចជាសម្របសម្រួលការចូលរួមរបស់ដៃគូ ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ

* ស្នើទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា សម្របសម្រួលជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាមួយប្រទេសប្រចាំនានាក្នុងតំបន់ ដើម្បីរកដំណោះស្រាយក្នុងការគ្រប់គ្រងលំហូឆ្លងកាត់ព្រំដែន នូវពលករទេសន្ដរប្រវេសន៍ រវាងប្រទេសបញ្ជូន និងប្រទេសទទួល

* ក្រសួងផែនការ និងរដ្ឋបាលថ្នាក់ក្រោមជាតិ គប្បីខិតខំធ្វើបច្ចុប្បន្នភាព ជនក្រីក្រពិតប្រាកដ ពិសេសជនទេសន្ដរប្រវេសន៍ដែលបានត្រឡប់ពីប្រទេសជិតខាង ដើម្បីទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងកិច្ចគាំពារផ្នែកសេដ្ឋកិច្ចផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល

* ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវយកចិត្ដទុកដាក់លើសន្ដិសុខស្បៀង អាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ

* ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងក្រុមការងារបច្ចេកទេសសម្រាប់សហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៉ីវិល ដើម្បីសម្របសម្រួល និងគៀងគរធនធានសម្រាប់ដោះស្រាយផលប៉ះពាល់ដោយសារកូវីដ-១៩។

* ត្រូវបន្ដសហការរៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្ន័យជនចំណាកស្រុកដែលបានវិលត្រឡប់មកវិញ ឲ្យមានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ជាមូលដ្ឋាន ក្នុងការសិក្សាអំពីផលប៉ះពាល់ ក៏ដូចជាផ្ដល់កិច្ចអន្ដរាគមន៍ប្រកបដោយលក្ខណៈឆ្លើយតប និងទាន់ពេលវេលា ក៏ដូចជាសហការក្នុងការស្វែងរកធនធានបន្ថែម ដើម្បីរួមចំណែកក្នុងការដោះស្រាយផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅថ្នាក់ក្រោមជាតិ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |