ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបាំងថ្មពុះចែកទ្រូងផ្លូវជាពីរចេះរំកិលក្បាលដូចមានបារមីកាន់ ក្លាយជាចម្ងល់ «ឆ្ងល់អើយ! សែនឆ្ងល់!» របស់ពលរដ្ឋ

ភ្នំពេញ៖ យោងតាមប្រភពពីពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនបានផ្តល់ព័ត៌មានមកភ្នាក់ងារសារព័ត៌មានរហាត់ទឹក ថា ក្បាលថ្មរបាំងពុះចែកទ្រូងផ្លូវជាពីរ បានរំកិលឃ្លាតឆ្ងាយពីស្តុបយ៉ាងចម្លែកខុសប្លែកពីកន្លែងស្តុបផ្សេងៗក្នុងរាជធានីភ្នំពេញ ចំនួន២កន្លែងបានក្លាយជាចម្ងល់ «ឆ្ងល់អើយ! សែនឆ្ងល់ដល់ពលរដ្ឋដែលមានទីលំនៅក្បែរម្តុំភ្លើងស្តុប និង ពលរដ្ឋដែលតែងតែធ្វើដំណើរឆ្លងកាត់ ស្តុបខាងលើជាញឹកញាប់យ៉ាងខ្លាំង ពិសេសក៏មានទាំងអាជ្ញាធរខណ្ឌ ព្រមទាំងមន្ត្រីប៉ូលីសចរាចរណ៍ដែរនៅប្រចាំការនៅស្តុបខាងលើផងដែរ ហេតុអ្វីបានជាមន្រ្តីសាលារាជធានីភ្នំពេញ ធ្វើការរំកិលក្បាលថ្មពុះចែកទ្រូងផ្លូវឆ្ងាយពីភ្លើងស្តុបបែបនេះ ?

សូមបញ្ជាក់ថា៖ ភ្លើងស្តុបពីរកន្លែងខាងលើមានទីតាំងតាមបណ្តោយមហាវិថីព្រះមុនីវង្ស ត្រង់ចំនុចភ្លើងស្តុបផ្លូវបំបែកជាបួន ដែលមានផ្លាកសញ្ញាសំគាល់ភ្លើងស្តុប «សេរីភាព» និង ភ្លើងស្តុប «អូតែ » ដែលស្ថិតនៅលើផ្លូវបំបែកជាបួន រវាងមហាវិថី ព្រះមុន្នីវង្សបំបែកជាបួនជាមួយផ្លូវ217 (Charles de Gaulle Blvd ) នៅចន្លោះខណ្ឌដូនពេញ និងខណ្ឌ៧មករា ហើយអ្វីដែរចាប់អារម្មណ៍ខ្លាំងគឺភ្លើងស្តុបអូតែល ចាប់តាំងពីរំកិលឃ្លាតឆ្ងាយពីស្តុបមកធ្វើឲ្យអ្នកបើកបរមួយចំនួន បើកបរបត់មិនគោរពស្លាកសសញ្ញាមានភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ ប៉ះពាល់ដល់កន្លែងចំណតរងចាំទទួលអ្នកតំណើរតាមរថយន្តក្រុង ជាពិសេសចាប់ផ្តើមកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់បន្ទាប់ពីការរំកិលក្បាលថ្មចែកទ្រូងផ្លូវ

ដើម្បីជាការអស់ចម្ងល់ «ឆ្ងល់អើយ! សែនឆ្ងល់របស់មហាជន សង្ឃឹមថា  ឯកឧត្ដម ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នឹងស្រាយបំភ្លឺពីគោលបំណងដែលសាលារាជធានីភ្នំពេញ បានរំកិលក្បាលថ្មពុះចែកទ្រូងផ្លូវខាងលើ ?

រាជធានីភ្នំពេញ ,ចុះផ្សាយថ្ងៃទី03ខែកញ្ញា ឆ្នាំ2022

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |